CAMBO REPORT

Popup Advertising5 seconds

Vivoactive 3 ស៊េរី​ថ្មី​មួយ​ទៀត អាច​ផ្ទុក​ចម្រៀង 500 បទ​ដោយ​ពុំ​ចាំ​បាច់​ភ្ជាប់​ជាមួយ​ស្មាតហ្វូន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ Garmin ទើបតែប្រកាសបង្ហាញពី ស៊េរីថ្មីនៃ Vivoactive 3 ដែលហៅថា Vivoactive 3 Music មានមកជាមួយ កម្មវិធីចាក់ចម្រៀង ដែលអាចឲ្យ អ្នកប្រើប្រាស់ បញ្ចូលបទចម្រៀង បានដល់ 500 បទ និងការបើកស្តាប់ ដោយពុំចាំបាច់ត្រូវការ ភ្ជាប់ជាមួយស្មាតហ្វូន ដូចមុនឡើយ ព្រោះនៅក្នុង ម៉ាស៊ីនមានអង្គផ្ទុកទិន្នន័យ ធំជាងស៊េរីមុនៗ។

បើនិយាយពីនាឡិកា Vivoactive 3 ស៊េរីដំបូង ចេញតាំងពីខែសីហា ឆ្នាំមុនមកម្ល៉េះ ដែលចេញមក ប្រកួតប្រជែងនឹង Apple, Fitbit និង Samsung ជាដើម។ នាឡិកានេះ ផលិតមក ភាគច្រើនជាខ្សែជ័រ សាកសមជាមួយអ្នក ចូលចិត្តហាត់កីឡា ប្រើប្រាស់ និងអេក្រង់អាចមើលក្រោម ពន្លឺថ្ងៃបានច្បាស់ល្អ រីឯហាងលក់ នាឡិកានេះ ក៏មាននៅក្នុងស្រុក យើងដែរ។ ងាកមកនិយាយពី Vivoactive 3 Music វិញ គ្រាន់តែបង្ហាញវត្តមាន ដាក់លក់ភ្លាម លើវេបសាយអនឡាញ របស់ក្រុមហ៊ុននេះ ជាមួយតម្លៃខ្ទង់ 299 ដុល្លារ និងខ្សែ បន្ថែមតម្លៃ 29.99 ដុល្លារ ជាតម្លៃថ្លៃជាងម៉ូឌែល អត់មានកម្មវិធីចាក់ចម្រៀង 50 ដុល្លារ។

 

មុខងារទូទៅសំខាន់ៗ មានដូចទៅនឹងស៊េរីដើមអញ្ចឹងដែរ ដូចជាមុខងារ ទូទាត់ប្រាក់, អេក្រង់ថាច់ស្រ្គីន, សេនស័រ វាស់ចង្វាក់បេះដូង, វាស់កម្រិតស្ត្រេស, គណនាការហាត់ប្រាណ របស់អ្នកប្រើ, តាមដានជំហ៊ានដើរ, តាមដានពេល វេលាគេង និងឥលូវ មានកម្មវិធីចាក់ចម្រៀង ដែលអាចបញ្ចូល បានដល់ 500 បទ ស្តាប់បានដោយ ពុំចាំបាច់ត្រូវការចម្រៀង ពីស្មាតហ្វូន។ Garmin ក៏បានប្រាប់ដែរថា នឹងអនុញ្ញាតឲ្យអ្នក ប្រើប្រាស់ដោនឡូដកម្មវិធី ចម្រៀងរបស់ក្រុមហ៊ុនផ្សេងៗ មកប្រើបានជាធម្មតា ក្នុងពេលឆាប់ៗខាងមុខ។ ការប្រើប្រាស់ធម្មតា បានដល់ 7 ថ្ងៃ និងចុចប្រើជាប់, បើក GPS ឬស្តាប់ចម្រៀងជាប់ បានត្រឹមតែ 5 ម៉ោងប៉ុណ្ណោះ និងអាចដាក់ក្នុងទឹក បានដល់ជម្រៅ 50 ម៉ែត្រ។

 

វីដេអូខាងក្រោម៖

 

 

សរុបមក ក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ Garmin ទើបតែបានបញ្ចេញនូវ ស៊េរីថ្មី Vivoactive 3 Music ដែលមានមកជាមួយកម្មវិធី ចាក់ចម្រៀង និងអាចផ្ទុកចម្រៀងបាន ដល់ 500 បទ ដោយពុំចាំបាច់ត្រូវការ ចម្រៀងពីស្មាតហ្វូន ដូចម៉ូឌែលមុនទៀតហើយ រីឯតម្លៃវាក៏ថ្លៃជាងម៉ូឌែល មុនប្រមាណ 50 ដុល្លារដែរ និងមុខងារផ្សេងៗ នៅមានដូចគ្នា មិនលុបបំបាត់ឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត