CAMBO REPORT

Popup Advertising5 seconds

មក​ដល់​ហើយ កុំព្យូទ័រ Lenovo មាន​ទំហំ​រ៉េម​ដល់ 128GB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រៀមខ្លួនសម្រាប់អ្នកមានលុយច្រើន ឬអ្នកចូលចិត្តលេងស៊េរីកុំព្យូទ័រ និងស្វាគមន៍វត្តមានកុំព្យូទ័រ ដែលមានរ៉េមទំហំ 128GB ទើបបានដាក់បង្ហាញ ដោយក្រុមហ៊ុន Lenovo និងត្រូវបានដាក់ ឈ្មោះថា ThinkPad P52 រួមជាមួយអង្គផ្ទុកទិន្នន័យ ទំហំដល់ 6TB, អេក្រង់កុំព្យូទ័រទំហំ 15.6 អ៊ីញ កម្រិតបង្ហាញរូបភាព 4K, ប្រើប្រាស់ស៊ីភីយូ Intel ជំនាន់ទី 8 មាន 6 cores និងជីភីយូ Nvidia Quadro P3200 ។

ThinkPad P52 នេះ មានមកនូវរន្ធដោត Thunderbolt ចំនួន 3 រន្ធ, រន្ធដោត HDMI 2.0 ចំនួន 1, រន្ធដោត mini DisplayPort, រន្ធដោតកាស, រន្ធដោត Ethernet និងរន្ធដោត USB Type-A ចំនួន 3 រន្ធ។ ក្រុមហ៊ុនមិនទាន់បាន បញ្ជាក់ពីតម្លៃនៅឡើយទេ ដោយគេដឹងថា កុំព្យូទ័រនេះ ចេញមកប្រជែងជាមួយ កុំព្យូទ័រ Dell ដែលមានរ៉េមទំហំធំ បែបនេះដែរ បើតាមតម្លៃកុំព្យូទ័រ Dell នោះ ដាក់លក់ចាប់ពី 1,199 ដុល្លារ ឡើងទៅ។ កុំព្យូទ័របង្កើតឡើងមក សម្រាប់ប្រើប្រាស់ទាំងការលេង ហ្គេមកម្សាន្ត និងការ ធ្វើការងារ ដែលទាក់ទងនឹងក្រាហ្វិកធំៗ ជាមួយបច្ចេកវិទ្យា AR និង 3D ។

 

ក្រុមហ៊ុន Dell បញ្ចេញនូវកុំព្យូទ័រប្រភេទនេះ ចំនួន 2 ម៉ូឌែលដូចជា Precision 7530 និង Precision 7730 មានកម្រិតបង្ហាញរូបភាព 4K ដូចគ្នា ដោយវាប្រើក្រាហ្វិកកាត Quadro និង AMD Radeon WX, កុំព្យូទ័រទាំង 2 មានមកជាមួយកម្មវិធី VR ស្រាប់ និងដំណើរការបានល្អ ជាមួយរ៉េមរបស់កុំព្យូទ័រ។ កុំព្យូទ័រនេះ ដាក់លក់លើទីផ្សារ មានរ៉េមធំបំផុតដល់ 16GB និងល្បឿនលឿនកប់ហើយ បើបានដល់រ៉េម 128GB មិនដឹងហួសនិស្ស័យ ដល់កម្រិតណាទេ។

សរុបមក ក្រុមហ៊ុន Lenovo ទើបតែបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី របស់ខ្លួន ដែលមិនទាន់មាន គំរោងដាក់លក់ នៅឡើយទេ ទើបពួកគេមិនទាន់បាន ប្រាប់ពីតម្លៃពិតរបស់វា។ យើងអាចហៅ កុំព្យូទ័រនេះថា ThinkPad P52 ដែលមានមកជាមួយទំហំ រ៉េមធំបំផុតដល់ទៅ 128GB និងគេគិតថា វាចេញមកប្រជែង ជាមួយកុំព្យូទ័រ របស់ក្រុមហ៊ុន Dell មានចំនួន 2 ម៉ូឌែល មានមកជាមួយរ៉េមទំហំ ប៉ុនគ្នានេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ