CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Samsung អាច​នឹង​បញ្ចេញ Gear S4 តំណាល​គ្នា​ជាមួយ Galaxy Note 9

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្ត បានដឹងហើយថា ក្រុមហ៊ុន Samsung បាននឹងកំពុងសម្ងំ ផលិតស្មាតហ្វូនជំនាន់ថ្មី ដែលត្រៀមដាក់បង្ហាញ នាពេលខាងមុខនេះ នោះគឺ Galaxy Note 9 ហើយរហូតមកដល់ ពេលនេះ ក៏មានបណ្តាព័ត៌មាន ជាច្រើន បានចេញផ្សាយ ជាហូរហែ មិនថាជារចនាបថ រូបរាងមុខក្រោយ រួមទាំងលក្ខណៈសម្បត្តិ មួយចំនួន ដែលបានលេចធ្លាយ។ ក្នុងនោះ ក្រុមការងារយើង ក៏បានចុះផ្សាយ ពាក់ព័ន្ធនឹងស្មាតហ្វូនមួយនេះ សម្រាប់ចែករំលែក អោយអ្នក ទាំងអស់គ្នា បានដឹងបណ្តើរៗ ផងដែរ។

ស្របពេលហ្នឹងដែរ ក៏ស្រាប់តែមានព័ត៌មានលេចធ្លាយថ្មី មួយទៀត បានបង្ហាញពីនាឡិកា ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលនឹងស្នងតំណែង បន្តពីនាឡិកា Gear S3 ដោយមិត្តអ្នកអាន ក៏អាចទាយដឹង បានដែរ នោះគឺនាឡិកា Gear S4។ យោងតាម ប្រភពមួយនោះ បានបង្ហើបអោយដឹង បន្ថែមទៀតថា នាឡិកា Gear S4 អាចនឹងបង្ហាញខ្លួន ស្របពេលគ្នា ជាមួយនឹងការដាក់ប្រកាស កំពូលស្មាតហ្វូន Galaxy Note 9 ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung។ លើសពីនោះ គេក៏បាននិយាយថា នាឡិកា Gear S4 នេះ អាចនឹងមាន លក្ខណៈសម្បត្តិ ជាមួយមុខងារ កាន់តែពិសេស ជាងជំនាន់មុន ហើយក៏អាចអោយ អ្នកទស្សនា អាចនឹងពេញចិត្ត លើវាផងដែរ។ ចំពោះតម្លៃវិញ នៅមិនទាន់មាន ការបញ្ជាក់ នៅឡើយទេ ដោយមានតែរង់ចាំ មើលបន្តទៀត ទាំងអស់គ្នា។ 

គួររំលឹកដែរថា ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា អាចនឹងធ្វើការដាក់ បង្ហាញស្មាតហ្វូន Galaxy Note 9 របស់ខ្លួន ជាផ្លូវការ នៅថ្ងៃទី 09 ខែសីហា ឆាប់ៗខាងមុននេះ ឬអាចមុនថ្ងៃទី 09 ហ្នឹងផងក៏មិនដឹង។ ទោះយ៉ាងណា សម្រាប់កាល បរិច្ឆេទច្បាស់លាស់ យើងនឹងបញ្ជាក់ នៅពេលក្រោយ ហើយចំពោះវត្តមាន នាឡិកា Gear S4 នេះ អ្នកអាចជឿ 50/50 សិនបាន និងរង់ចាំមើល បន្តទៀតជាមួយគ្នា (ថាវាបង្ហាញវត្តមាន ពិតមែន ឬអត់?)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត