CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​គុណភាព​រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា Vivo NEX

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តជាអ្នកចូលចិត្តតាមដានពត៌មានបច្ចេកវិទ្យា ប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Vivo ទើបតែបង្ហាញនូវ ស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លូន នោះគឺទូរស័ព្ទ Vivo NEX ដោយបង្ហាញអោយ អ្នកទស្សនា បានឃើញពី លក្ខណៈសម្បត្តិ, កម្លាំងម៉ាស៊ីន, សមត្ថភាពកាមេរ៉ា, រចនាបថរូបរាងថ្មីប្លែក ជាពិសេសគឺចំពោះអេក្រង់ លាតស្ទើរគ្មានគែម ហ្នឹងតែម្តង។ បើនិយាយពីសមត្ថភាព កាមេរ៉ាក្រោយ វាក៏អាចផ្តិចយករូបភាព និងវីដេអូបានច្បាស់ល្អ អាចទទួលយកបានផងដែរ ជាមួយកែវលែន ដល់ទៅ 2 សម្រាប់ជំនួយ ដល់ការថតរូប អោយបានកាន់តែប្រសើរ។ ចង់ដឹងទេថា រូបភាពដែលថតដោយ កាមេរ៉ាភ្លោះរបស់ Vivo NEX នេះ អាចថតបានច្បាស់ ដល់កម្រិតណា?

មុននឹងទស្សនារូបភាពទាំងនេះ យើងសូមធ្វើការបង្ហាញនូវ លក្ខណៈសម្បត្តិកាមេរ៉ា អោយប្រិយមិត្តបានដឹងជាមុនថា កាមេរ៉ា ខាងមុខរបស់វា ត្រូវបានប្រើប្រាស់ ស៊េនស័រទំហំ 8 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.0 ដែលថត Selfie បានស្អាត ដូចស្មាតហ្វូន ធម្មតាអញ្ចឹង ហើយនៅខាងក្រោយ គឺជាកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ទំហំ 12 មេហ្គាភិចស៊ែល មានកម្រិត Aperture f/1.8 ប្រើប្រាស់ស៊េនស័រ Sony IMX363 ចាប់រូបភាពច្បាស់ក្នុង ទំហំ 1.4 មីក្រូភិចសែល និងមានមុខងារ ទប់លំនឹង 4 អ័ក្ស ជំនួយដល់ការថតវីឌីអូ បានដល់កម្រិត 4K អោយកាន់តែ មានលំនឹង ចំណែកមួយ គ្រាប់ទៀត ជាកាមេរ៉ាសម្រាប់ជំនួយ មានទំហំ 5 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.4 សម្រាប់ផលិត រូបភាព Bokeh Effect និង Wide Aperture ជាដើម។

តោះ… កុំអោយខាតពេលយូរ សូមទស្សនារូបភាព ដែលត្រូវបាន ថតឡើងដោយ Vivo NEX ដូចខាងក្រោមនេះ ថាវាអាចថតច្បាស់ ក្នុងកម្រិតណា៖

 

•    រូបភាពថតពេលថ្ងៃ

•    រូបថត Indoor

•    រូបថតពេលយប់ ឬកន្លែងមានពន្លឺទាប

•    រូបថត Bokeh

•    រូបថត Panorama

•    រូបថត Selfie

ក្រោយពីបានទស្សនារូបភាពជាច្រើន ដែលត្រូវបានថតឡើងដោយ Vivo NEX រូចមក តើអ្នកគិតថា រូបភាពទាំងនេះ មានភាពច្បាស់ អាចទទួលយកបាន ដែរទេ? ហើយតើកាមេរ៉ាភ្លោះ របស់ស្មាតហ្វូន ជំនាន់ថ្មីនេះ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការប្រកួតប្រជែង ជាមួយស្មាតហ្វូនកាមេរ៉ាភ្លោះ ជំនាន់ថ្មីៗ របស់ក្រុមហ៊ុនផ្សេងៗ បានដែរ ឬយ៉ាងណា?

 

សម្រាប់ខ្ញុំ សុំបញ្ចេញមតិយោបល់ ចំពោះ Vivo NEX នេះបន្តិច ដោយខ្ញុំយល់ថា កាមេរ៉ាភ្លោះ ខាងក្រោយ របស់វា ធ្វើការចាប់ យករូបភាព បានច្បាស់ល្អ អាចទទួលយកបាន ជាពិសេសពណ៌ ដែលផ្តិតចេញមក  គឺជាពណ៌បែប ធម្មជាតិស្រស់ សម្រាប់ការថត នៅពេលថ្ងៃ ឬកន្លែងដែលមាន ពន្លឺគ្រប់គ្រាន់។ ចំនុចមួយដែលខ្ញុំ នៅស្ទើរចិត្តបន្តិច គឺថាសម្រាប់ការថត នៅពេលយប់ វាហាក់នៅមាន Noise ខ្លះៗ លោតចេញមករំខាន លើរូបភាព ដែលបានថតរួច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 6 days ago
ប្រភព: Phone Arena Tag: ទូរស័ព្ទ