CAMBO REPORT

Popup Advertising5 seconds

រថយន្ដ​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ នឹង​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២១!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យានយន្ដបើកបរដោយស្វ័យប្រវត្តិ ឬយើងអាចហៅថា Autopilot គឺជាប្រភេទយានយន្ដ ប្រភេទទំនើបបំផុត ដែលយើងមិនងាយ នឹងស្រមៃដល់ ប៉ុន្តែក្រុមហ៊ុនជាច្រើន បានចេញបច្ចេកវិទ្យានេះ រួចមកហើយ ដោយចាប់ផ្ដើមពី រថភ្លើងមុនគេ ដោយសារតែ វាងាយស្រួល បើកលើផ្លូវមួយ តែឯងប៉ុណ្ណោះ។ ចំណែកឯគម្រោង របស់រថយន្ដវិញ គឺហាក់ដូចជាយូរជាងបន្ដិច ដោយសារត្រូវបើកបរ នៅលើថ្នល់កៅស៊ូ ជាមួយនឹង យានយន្ដដទៃទៀត។ កាលពីពេលថ្មីនេះ មានក្រុមហ៊ុនរថយន្ដ ចិន-អាល្លឺម៉ង់ ដ៏ល្បីល្បាញមួយឈ្មោះថា Byton ធ្វើការបញ្ចេញគម្រោងថ្មី របស់ខ្លួន គឺនឹងចាប់ផ្ដើមដាក់រថយន្ដ បើកបរដោយ ស្វ័យប្រវត្តិរបស់ខ្លួន ឲ្យរត់នៅតាមដងផ្លូវ ចាប់ពីឆ្នាំ ២០២១ នេះតទៅ។ គេប្រកាសបែបនេះ គឺដើម្បីដើរ ឲ្យទាន់បច្ចេកវិទ្យារថយន្ដ ស្របពេលដែល ក្រុមហ៊ុន Tesla កំពុងតែមានបញ្ហា ទៅលើ Model 3 របស់ខ្លួន និងដើម្បីប្រជែង ជាមួយនឹងរថយន្ដទំនើបៗ ដូចជា Mercedes-Benz S-Class និង BMW 7 Seris ជាដើម។

រថយន្ដនេះមានឈ្មោះថា K-Byte ជាផលិតផលរបស់ក្រុមហ៊ុន Byton ដែលវាធ្លាប់បានតាំង បង្ហាញនៅក្នុងព្រឹត្តិកាណ៍ CES ២០១៨ កន្លងមកហើយ ប៉ុន្តែនៅពេលនោះ វាស្ថិតនៅក្នុងថយន្ដគម្រូ តែប៉ុណ្ណោះ មិនទាន់បានបញ្ចេញ ជាបច្ចេកវិទ្យា ជាក់លាក់ និងសមត្ថភាពពិតប្រាកដ នៅឡើយទេ។ រថយន្ដ K-Byte នេះ គឺជារថយន្ដប្រើប្រាស់ ម៉ាស៊ីនអគ្គិសនី ដែលវាជា រថយន្ដខ្នាត Sedan មានរូបរាងតូចល្មម អាចជិះបាន ៥ នាក់ ដោយមិនមាន អ្នកបើបរនោះទេ ដោយរូបរាងរបស់វា ដូចជាមនុស្សយន្ដអញ្ចឹង ដោយនៅខាងមុខ មានចង្កៀងខ្វាត់ខ្វែង និងមានហ្វាកូដ ផងដែរ។ ក្នុងការផលិតវាឲ្យដំណើរការ ដោយគ្មានអ្នកបើកបាន គេត្រូវសហការ ជាមួយនឹងក្រុមហ៊ុន ផលិតប្រព័ន្ធស៊េនស័រ LiDAR ដែលបំពាក់ នៅខាងលើ ខាងមុខ ខាងក្រោយ ព្រមទាំងសងខាង ផងដែរ។ ការបំពាក់ស៊េនស័រ កម្រិតទី ៤ ថ្មីនេះ វានឹងជួយចាប់យកស្ថានភាព ជំនួសអ្នកបើកបរបាន ដោយវានឹងពិនិត្យ ទៅលើអ្វីៗនៅជុំវិញខ្លួន របស់វាទាំងអស់  សម្គាល់អំពីវត្ថុនានា មិនថាវត្ថុរឹង រាវ ឬ ឧស្ម័នឡើយ វាស្គាល់បានទាំងអស់ និងចាប់ទិដ្ឋភាព ជាលក្ខណៈ 3D Visual តែម្ដង ដើម្បីធានាសុវត្ថិភាព ក្នុងការបើកបរ ទៅមុខបាន។ បច្ចុប្បន្នរថយន្ដនេះ វាធ្វើការបានល្អហើយ អាចបើកបរនៅលើផ្លូវ កៅស៊ូក្នុងទីក្រុង បានហើយ ដែលគេរំពឹង យ៉ាងម៉ុតមាំថា ក្នុងឆ្នាំ ២០២១ គេនឹងអាចចេញលក់ វាជាផ្លូវការ តែម្ដង។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចាប់ផ្ដើមវិនិយោគនូវគម្រោងផលិតវា ចេញហើយ ដោយត្រូវចំណាយ ទឹកប្រាក់ ៥០០ លានដុល្លារ ជាដំណាក់កាល ដំបូងនេះ ហើយក៏នឹងបន្ថែមទៀត ផងដែរ នៅពេលត្រូវការ ទីផ្សារខ្ពស់ ជាងនេះ ប៉ុន្តែប្រហែលជាវា មិនអាចប្រើប្រាស់ ទូលំទូលាយនោះទេ ដោយសារតែទីក្រុង វាពិបាកក្នុងការ បើកបរច្រើន ហើយក្រុមហ៊ុន Byton មានទីផ្សារត្រឹមតែ ៦ កន្លែងប៉ុណ្ណោះ នៅលើភិភពលោកដូចជា ហុងកុង, ប៉េកាំង, សៀងហៃ, ណានជីង, ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និង Santa Clara សហរដ្ឋអាមេរិច ប៉ុណ្ណោះ។ អញ្ចឹង រថយន្ដនេះ អាចនឹងចាប់ផ្ដើម ពីទីក្រុងជឿនលឿនខ្លាំង ទៅមុន មុននឹងចេញ ឲ្យបើប្រាស់ នៅប្រទេសដទៃ ហើយគេក៏អាចនឹងផលិត ជារថយន្ដក្រុង សំរាប់បើកបរ ផងដែរ នៅថ្ងៃអនាគត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: យានយន្ត