CAMBO REPORT

Popup Advertising5 seconds

iPhone ម៉ូឌែល​ចាស់​ៗ​មួយ​ចំនួន នៅ​តែ​ស៊ី​ថ្ម ទោះ​ជា​បាន​តម្លើង​មក iOS 11.4 ក៏ដោយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 11.4 ត្រូវបានក្រុមហ៊ុន Apple បញ្ចេញដាក់អោយ ប្រើប្រាស់ជាផ្លូវការ កាល ពីចុងខែឧសភា កន្លងទៅ ដោយផ្ដោតសំខាន់ ទៅលើការប្រើប្រាស់ មុខងារ AirPlay 2 អោយកាន់តែទូលំទូលាយ ជាងមុន មួយកម្រិតទៀត ជាមួយឧបករណ៍ បំពងសំលេង HomePod និង Apple TV ជាដើម ហើយមួយវិញទៀត គឺវាអនុញ្ញាត អោយអ្នកប្រើអាច Back Up សារ នៅក្នុងកម្មវិធី Message ចូលទៅរក្សា ទុកក្នុង iCloud បាន។

ក្រៅពីចំនុចធំៗ ទាំង 2 នេះ iOS 11.4 ក៏បញ្ចេញមក ដើម្បីការការពារ ប្រព័ន្ធសុវត្ថិភាព អោយកាន់តែខ្លាំង ជាងមុន ហើយនឹងជួសជុល លើបញ្ហាឆាប់ស្រកថ្ម ដែលអ្នកប្រើប្រាស់ កំពុងជួបប្រទះលើ iOS 11.3.1 ផងដែរ ព្រោះថាទូរសព្ទភាគច្រើន ចាប់ពីស៊េរី iPhone 5S ដល់ iPhone X គឺស៊ីថ្ម ហូរលឿន ដូចទឹកតែម្តង មិនចាញ់ទឹកបាក់ ទំនប់ប៉ុន្មានឡើយ ជាពិសេសពេលប្រើ កម្មវិធីណាមួយ មានភ្ជាប់ អ៊ីនធើណេត។ យ៉ាងណា ចំពោះ iOS 11.4 នេះ ក៏នៅមិនទាន់ធ្វើការ បានល្អនោះទេ សម្រាប់បញ្ហា ឆាប់ស្រកថ្ម លើ iPhone ម៉ូឌែលចាស់ៗ មួយចំនួន ដូចជា iPhone 6, iPhone 6S និង iPhone 6S Plus ខណៈ iPhone មួយចំនួនទៀត ហាក់មានភាព ប្រសើរឡើងជាង មិនឆាប់ស្រកថ្ម ដូចពីមុនឡើយ។ សម្រាប់  iPhone 6, iPhone 6S ជាពិសេស iPhone 6S Plus ត្រូវបានអ្នកប្រើប្រាស់ ភាគច្រើន បានបញ្ចេញមតិថា ទោះពួកគាត់មិនបាន ចុចប្រើផង ក៏ថ្មនៅតែឆាប់ ស្រកដែរ មិនខុសពី iOS 11.3.1 នោះទេ។

សរុបមកវិញ ចំពោះបញ្ហាឆាប់ស្រកថ្មលើ iPhone ទាំង 3 ម៉ូឌែលនេះ ខាងក្រុមហ៊ុន Apple  មិនទាន់បាន ផ្តល់ជាចម្លើយ ឬដំណោះស្រាយ ណាមួយ នៅឡើយទេ ប៉ុន្តែយើងរំពឹងថា បញ្ហានេះ អាចនឹងត្រូវបាន ដោះស្រាយ នៅក្នុងប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ជំនាន់ក្រោយ ជាបន្ទាប់ ឆាប់ៗខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 4 days ago
ប្រភព: BGR Tag: ទូរស័ព្ទ