CAMBO REPORT

Popup Advertising5 seconds

ទូរសព្ទ​ដែល​អាច​បត់​បាន​របស់ Samsung អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង iPhone X ពីរដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រយៈពេលយូរយារណាស់មកហើយ ដែលយើងបានលេចលឺដំណឹង អំពីស្មាតហ្វូនអាចបត់បែន របស់ក្រុមហ៊ុនសាមសុង ប៉ុន្តែការបង្ហាញខ្លួន យ៉ាងពិតប្រាកដ យើងមិនទាន់បានឃើញ មានក្រុមហ៊ុនណា ចេញជាផ្លូវការ នៅឡើយទេ។ តាមការយល់ឃើញ ស្មាតហ្វូនដែលអាចបត់បែន បានបែបនេះ គឺមិនមែនងាយស្រួល ក្នុងការផលិតនោះទេ ថ្វីត្បិតតែមាន អេក្រង់ OLED អាចបត់បែនបាន យ៉ាងស្រួលហើយ ក៏ដោយ ប៉ុន្ដែសម្រាប់ការ បំពាក់បន្ទះឈីប, Board, និងកាមេរ៉ា ក៏ដូចជាថ្ម យើងមិនដែលឃើញមាន អាចបត់បែននោះទេ។ អញ្ចឹងហើយទើប ការបង្ហាញខ្លួន គឺមិនងាយនឹងកើតឡើង ឆាប់រហ័សនោះទេ ពោលវាគឺជាឧបករណ៍ អនាគត ដែលយើងមិនដែល បានឃើញ។

នៅពេលនេះ យើងបានលេចលឺព័ត៌មានរបស់ស្មាតហ្វូនអាច បត់បានសាជាថ្មីហើយ ពីក្រុមហ៊ុន សាមសុង ដោយគេបានបង្ហើបប្រាប់ថា ស្មាតហ្វូនដែលមានតួខ្លួន អាចបត់បាន អាចនឹងបង្ហាញខ្លួន ក្នុងខួប ១០ ឆ្នាំនៃ Galaxy S នោះ គឺព្រឹត្តិការណ៍ Galaxy S10 នៅក្នុងដើមឆ្នាំ ២០១៩ ខាងមុខនេះ ហើយវាអាចនឹងមាន ឈ្មោះថា Galaxy X។ យ៉ាងណាមិញ សម្រាប់ទូរសព្ទអាចបត់ បាននេះ គឺជាស្មាតហ្វូនដែលជា របស់អនាគត អញ្ចឹងវាអាចជា ស្មាតហ្វូន Limited Edition ដែលមិនមានលក់ ទូលំទូលាយទេ ហើយក៏មិនមាន ច្រើនគ្រឿងដែរ បើតាមការរាយការណ៍ ការផលិតអេក្រង់ពី សាមសុង បង្ហាញថាគេ ផលិតអេក្រង់ត្រឹមតែ ៣០០,០០០ ទៅ ៥០០,០០០ ។ ម្យ៉ាងវិញទៀត បើតាមអ្នកជំនាញ វាយតម្លៃចេញ គេអាចរំពឹងអំពី តម្លៃរបស់វាគឺថ្លៃខ្លាំង ហើយបើនិយាយ ឲ្យងាយយល់គឺ ស្មើនឹង iPhone X ពីរដងឯណោះ ដោយ iPhone X តម្លៃ ៩៩៩ ដុល្លារ អញ្ចឹង Galaxy X នោះអាចនឹងមាន តម្លៃដល់ ១,៨៥០ ដុល្លារឯណោះ។

បើមើលទៅតាម ប៉ាតង់របស់ក្រុមហ៊ុនសាមសុងបង្ហាញថា ទូរសព្ទដែលអាចបត់ បាននោះ មានទំហំអេក្រង់ ធំដល់ ៧.៣ អ៊ីញ ប្រហាក់ប្រហែល iPad mini ទៅហើយ ប៉ុន្តែវានឹងកាត់បន្ថយ គែមអេក្រង់មកខ្លីបំផុត និងអាចបត់ជា ២ បាន ដោយនៅពេលបត់ វានឹងក្លាយជាទំហំ អេក្រង់ ៤.៥ អ៊ីញវិញ។ អញ្ចឹងទាំងនេះ គឺជាអ្វីដែលយើងកំពុង រំពឹងទុក ហើយវាអាចជាស្មាតហ្វូន ដែលមានអេក្រង់ធំ ដល់ ៧.៣ អ៊ីញ និងបត់ចេញ ជាអេក្រង់ ៤.៥ អ៊ីញវិញ ម្យ៉ាងទៀតវាមានតម្លៃ ១,៨៥០ ដុល្លារ ដែលផលិតចេញ ខ្ទង់ ៥០០,០០០ គ្រឿងប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 days ago
ប្រភព: WCCF Tech Tag: ទូរស័ព្ទ