CAMBO REPORT

Popup Advertising5 seconds

Galaxy Note 9 អាច​នឹង​មាន​ទំហំ​ថាមពល​ថ្ម​ធំ​ដល់​ទៅ 4000mAh ឯណោះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានចុះផ្សាយនូវព័ត៌មានមួយ បានបង្ហាញពី រូបរាង Concept របស់ Galaxy Note 9 ដែលនឹងចូលមកស្នង តំណែងបន្តពី Galaxy Note 8 អោយគ្រប់គ្នា បានឃើញរួចមកហើយដែរ។ លើសពីនោះ ស្រាប់តែមានប្រភព លេចធ្លាយមួយទៀត បានបង្ហាញរូបភាព Case ជាមួយរចនាបថ ផ្នែកខាងក្រោយរបស់ Note 9 ដោយវាមិនខុសគ្នា ពីរូបរាង Concept ប៉ុន្មានទេ។

ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ យើងក៏ទទួលបានដំណឹងលេចលឺថ្មី មួយផ្សេងទៀត ពាក់ព័ន្ធនឹងទំហំថាមពលថ្ម របស់ស្មាតហ្វូន Galaxy Note ជំនាន់ថ្មី ដោយត្រូវបានគេ និយាយថា Note 9 នឹងមានថាមពលថ្ម ធំជាងមុន ដែលចន្លោះពី 3850mAh ដល់ទៅ 4000mAh ឯណោះ។ ចំពោះទំហំនេះ គឺពិតជាធំ ជាងគេតែម្តង បើធៀបទៅនឹង ស្មាតហ្វូន Galaxy ជំនាន់ចុងក្រោយ រួមមាន Galaxy Note 8 និង Galaxy S9+។ បើនិយាយពី ថាមពលថ្មរបស់ Galaxy Note 8 គឺមានទំហំ 3300mAh ចំណែក Galaxy S9+ ដែលជាម៉ូឌែល ចុងក្រោយ នៃត្រកូល S វិញ មានទំហំ 3500mAh ដោយទំហំប៉ុននេះ វាអាចប្រើប្រាស់ បានយូរគួរសមដែរ ទៅហើយ សម្រាប់ការសន្ទនា និងលេងបណ្តាញសង្គម អ៊ីនធើណេតផ្សេងៗ។ ថាមពលថ្ម Note 9 អាចនឹងធំជាងគេ បែបនេះ ប្រាកដណាស់ ថានឹងមានការ ពេញចិត្តច្រើន ពីសំណាក់ដែលមិនចង់សាកថ្ម ទូរសព្ទច្រើនដង ក្នុងមួយថ្ងៃ ជាក់ជាមិនខាន។ ចំនុចមួយទៀត វាក៏អាចទៅរួច ដែលថា Note 9 មានទំហំថ្មចន្លោះពី 3850mAh ដល់ទៅ 4000mAh ព្រោះរចនាបថគម្រូ នៃកាមេរ៉ារបស់វា មិនមានរាងបញ្ឈរ ចុះក្រោមដូច S9+ នោះទេ ដោយវាអាចសល់កន្លែង ទំនេរបន្ថែម អាចពង្រីកទំហំថ្មបាន ហើយក៏មិនអោយ ជាន់ដាន Note 7 មានថ្ម ហួសមាឌដែរ។

គួររំលឹកបន្តិចថា Galaxy Note 9 ត្រូវបានគេនិយាយថា វាមានបំពាក់អេក្រង់លាត ធំដល់ទៅ 6.4 អ៊ីញ ប្រើប្រាស់ឈីប Snapdragon 845 ជំនាន់ចុងក្រោយ និងឈីប Exynos 9810, មាន RAM ទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB/128GB/256GB។ លើសពីនេះ ស្មាតហ្វូនជំនាន់ថ្មី Note 9 អាចនឹងដំណើរការដោយ ប្រព័ន្ធប្រតិបតត្តិការណ៍ Android 8.1 Oreo ជំនាន់ចុងក្រោយ ចេញពីប្រអប់ស្រាប់ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ