CAMBO REPORT

Popup Advertising5 seconds

Google Translate អនុញ្ញាត​ឲ្យ​ប្រើ​បច្ចេក​វិទ្យា AI បក​ប្រែ​អក្សរ​ដោយ Offline បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដំបូងអ្នកប្រើប្រាស់ចង់ប្រើប្រាស់បច្ចេកវិទ្យា AI មកជួយឲ្យការបកប្រែភាសា បានកាន់តែរហ័ស និងស្ទាត់ជំនាញនោះ អ្នកត្រូវប្រើកម្មវិធី Google Translate និងចាំបាច់ត្រូវការអ៊ីនធើណេត មួយទៀតជាសំខាន់ តែឥលូវនេះ កំណែអាប់ដេតចុងក្រោយ របស់កម្មវិធី Google Translate នៅលើស្មាតហ្វូន ដំនើរការទាំង Android និង iOS អាចអាប់ដេត និងទទួលបានការ ប្រើប្រាស់បច្ចេកវិទ្យា AI ដោយពុំចាំបាច់ប្រើ អ៊ីនធើណេត នៅពេលប្រើប្រាស់ ទៀតហើយ ឬមានន័យថា អាចប្រើ Offline បាន។

នៅពេលដែលអ្នកទៅកាន់ប្រទេសក្រៅ ដូចជាបារាំង, អាមេរិក ឬអេស្ប៉ាញ អ្នកឃើញផ្ទាំង ឬអក្សររបស់ប្រទេសទាំងនោះ បង្ហាញលើក្រដាស ដូច្នេះអ្នកមិនចេះទេ អាចប្រើប្រាស់កម្មវិធីនេះ មកស្កេនបាន វានឹងប្រែទៅជាអក្សរ ដែលអ្នកចេះភ្លាមៗ តាមការកំណត់ របស់អ្នក។ អ្នកប្រើអាចប្រើ បច្ចេកវិទ្យា AI តាមកម្មវិធីនេះ បានដោយ Offline ហើយវាមានសមត្ថភាព ជួយបកប្រែសម្រាប់អ្នក ប្រើប្រាស់បានដល់ 59 ភាសា ឯណោះ ដែលតម្រូវឲ្យអ្នក ដោនឡូដយកភាសា ទាំងនោះទុកមុនសិន ដោយភាសានីមួយៗ មានទំហំត្រឹម 35MB ប៉ុណ្ណោះ អ្នកអាចភ្ជាប់ អ៊ីនធើណេត ដោនឡូដមួយភ្លែតបាន រួចយកមកប្រើ Offline បាននៅពេលក្រោយ។

 

និយាយរួមភាសាទាំង 59 នោះ មានដូចជា ភាសាអាហ្រ្វិក, អាល់បានី, ភាសាអារ៉ាប់, ប៊ែលឡាំង, ភាសាក្រូអាត, ប៊ុលការី, កាណាល់, ភាសាចិន, ហូឡង់, ភាសាអង់គ្លេស, អេស្ប៉ារេនតូ, អេស្ប៉ូនៀន, ហ្វីលីពីន, ហ្វាំងឡង់, បារាំង, ភាសាកាលីហ្សិច, ហ្សកហ្សី, អាឡឺម៉ង់, ភាសាក្រិច, ហ្កុយ៉ារាទី, ហៃទី, អ៊ីតាលី, ហេប្រ៊ូ, ហិណ្ឌូ, ហុងគ្រី, អ៊ីស្លង់, ឥណ្ឌូណេស៊ី, អៀរឡង់, អ៊ីតាលី, ជប៉ុន, នីហ្សេរីយ៉ា, លីទុយអានី, លីទុយអានម៉ាតាដូ, ម៉ាឡេ, ម៉ាឡាត, ម៉ារ៉ាធិណ័រ, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់, រ៉ូម៉ានី, រុស្សី, ស្លូវ៉ានី, ស្លូវេស, អេស្ប៉ាញ, ស្វ៊ីស, ស៊ុយអែត, តាមីល, តេលុល, ថៃ, អ៊ុយក្រែន, អ៊ូឌូ, វៀតណាម និងវេល។ 

 

ចំពោះមិត្តអ្នកអានដែលមិនធ្លាប់បានប្រើប្រាស់ ក៏គួរតែសាកល្បង និងអ្នកដែលកំពុងប្រើប្រាស់ គួរតែអាប់ដេតនៅពេលនេះ ដើម្បីទទួលបានការ ប្រើប្រាស់បច្ចេកវិទ្យា AI នេះ ដោយ Offline បាន។ ទាំងអ្នកធ្លាប់ប្រើ និងអ្នកមិនធ្លាប់ប្រើ អាចបន្តចុច ទៅកាន់ Store ទាំងនេះ App Store | Play Store ដើម្បីអាប់ដេត ឬដោនឡូដបាន។

សរុបមក Google បានប្រកាស ពីការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បានប្រើនូវបច្ចេកវិទ្យា AI ដោយ Offline បាន ដើម្បីផ្តល់ភាពងាយស្រួល ដល់ពួកគេ យកទៅប្រើប្រាស់ នៅតាមបណ្តា ប្រទេសផ្សេងៗ ឬកន្លែងដែលមានអ៊ីនធើណេត ប្រើបានដោយរលូន តែតម្រូវឲ្យពួកគេ ដោនឡូដយកភាសាណាមួយ ក្នុងភាសា 59 ដែលពួកគេត្រូវការ ជាមុនសិន ដោយពុំចាំបាច់ ដោនឡូដភាសាទាំងអស់ ក៏បានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម