CAMBO REPORT

Popup Advertising5 seconds

Supercomputer ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​លោក ត្រលប់​មក​ទឹក​ដី​អាមេរិក​វិញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតកុំព្យូទ័រ IBM បានបង្ហាញពី Supercomputer ដែលមានល្បឿនលឿនបំផុត លើពិភពលោក ហៅថា Summit មកដាក់នៅទឹកដី អាមេរិកវិញ ដើម្បីឲ្យមហាជនដឹងថា សហរដ្ឋអាមេរិក មានវត្តមាន Supercomputer នេះ ដោយពីមុន នៅទឹកដីប្រទេសចិន បានជាប់ឈ្មោះជា ប្រទេសដែលមាន Supercomputer លឿនជាងគេ លើលោក ហៅថា TaihuLight ផលិតដោយក្រុមហ៊ុន Sunway។

បើនិយាយពី Supercomputer អាចធ្វើឲ្យអ្នកតាមដានហាមាត់បាន ដោយធុងធំដាក់ម៉ាស៊ីន កុំព្យូទ័រនេះ មានចំនួន 200 ធុង និងដំនើរការ អង្គគណនា ល្បឿនលឿន 200,000 ពាន់លាន ក្នុងរយៈពេល មួយវិនាទី។ Summit ផលិតឡើងជាន់ពន្លិច TaihuLight តែម្តង ដោយដាក់ល្បឿន ឲ្យវាគុណនឹង 2 ដង នៃកម្លាំងម៉ាស៊ីន TaihuLight ឯណោះ។ គ្រាន់តែរ៉េមវាទំហំ លើស 10 petabytes ទៅទៀត ដែលជាចំនួនមួយ សម្រាប់ប្រើនៅ 50 ទៅ 100 ឆ្នាំខាងមុខទៀត។

តម្លៃខ្លួនសរុបរបស់វា 200 លានដុល្លារ ប្រើប្រព័ន្ធរបស់ IBM AC922 មានមកទាំងធុង Servers ដំនើរការលឿន លើសពី Server លឿន ដែលគេប្រើទូទៅដល់ 4,608 ដង និងផ្ទុកស៊ីភីយូ IBM Power9 ចំនួន 2 ដើមយក្ស មាន 22 គ្រាប់ ក្នុងមួយដើមយក្ស និងជីភីយូ 6 ដើមយក្ស របស់ Nvidia ហៅ Tesla V100 និងអង្គផ្ទុកទិន្នន័យ ទំហំ 250 petabytes អាចផ្ទុកទិន្នន័យ បានច្រើនណាស់ ស្មើនឹងទំហំវីដេអូ HD ថត 74 ឆ្នាំ។ ការប្រើប្រាស់ ការស៊ីថាមពលអគ្គិសនី តិចជាងត្រឹមតែ 13 មេហ្គាវ៉ាត់ រីឯ TaihuLight ស៊ីថាមពលអគ្គីសនី 15 មេហ្គាវ៉ាត់។ ដើម្បីរក្សាសីតុណ្ហភាព ដល់ Supercomputer នេះ គេបានត្រៀមជាស្រេច នៅទឹកបន្ថយកម្តៅ ស្មើនឹង 4,000 ធុងទឹកធំៗ រត់កាត់ជាប្រព័ន្ធតាមបំពង់ ផ្សេងគ្រប់នាទី។ 

ពួកគេដាក់ Supercomputer នេះ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍ Oak Ridge National Laboratory តំបន់ Oak Ridge, រដ្ឋ Tennessee, សហរដ្ឋអាមេរិក។ ទីតាំងដាក់ Supercomputer ត្រូវការដីទំហំ 5,600 ហ្វីតការ៉េ និងអាចទ្រទ្រង់ ទម្ងន់លើសពី 340 តោនបាន។ ពួកគេបានរំលើកឡើងនូវ បច្ចេកវិទ្យា AI ដ៏អស្ចារ្យ ដែលពួកគេបានបង្កើត និងយកមកប្រើប្រាស់ វាជាបច្ចេកវិទ្យា ឆ្លាតវៃមួយ អាចរៀនចំណេះដឹងបន្ថែមបាន ដោយខ្លួនវា តែពួកគេមានកម្មវិធី ដើម្បីគ្រប់គ្រង បច្ចេកវិទ្យានេះ មិនឲ្យទៅជាបញ្ហាបាន។ ការតម្លើងត្រូវ ចំណាយខ្សែ Fiber optic ប្រមាណ 185 ម៉ាល។

សរុបមក នៅពេលនេះ យើងបានដឹងហើយថា Supercomputer ដែលមានល្បឿនលឿនបំផុត លើពិភពលោក មាននៅលើទឹកដី សហរដ្ឋអាមេរិក ដូច្នេះនៅពេលក្រោយទៀត ប្រទេសចិន អាចផលិតនូវ Supercomputer ស៊េរីក្រោយលឿនជាងនេះ ទៀតក៏ថាបាន សម្រាប់ការប្រើប្រាស់ ចាំបាច់នៅក្នុង ប្រទេសពួកគេ ហើយយើងក៏មិនដឹង ច្បាស់ថា ពួកគេប្រើប្រាស់កុំព្យូទ័រ លឿនបែបនេះ ដើម្បីអ្វីដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 4 days ago
ប្រភព: The Verge Tag: កុំព្យូទ័រ