CAMBO REPORT

Popup Advertising5 seconds

Galaxy Note 9 អាច​បង្ហាញ​វត្តមាន​ជាមួយ​ជម្រើស​ពណ៌​ចំនួន 5 នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានម៉ោងមុននេះ ប្រភពច្បាស់ការមួយ បានចេញផ្សាយពីការទទួលស្គាល់ ការពិតថា ម៉ូឌែល Samsung Galaxy Note 9 ដែលជិតបង្ហាញខ្លួន ជាផ្លូវការនោះ នឹងមានមកនូវ ថាមពលថ្មទំហំ 4,000mAh ធំល្មមអាចបំពេញតម្រូវការ អ្នកប្រើប្រាស់បានយូរជាងមុន។ ប៉ុន្មានក្រោយមក មានព័ត៌មានមួយទៀត ចេញផ្សាយពីជម្រើសពណ៌ ចំនួន 5 ដែលកំពុងស្ថិត ក្នុងសង្វាក់ផលិត Galaxy Note 9 នេះ។

ដូចយើងឃើញ Galaxy S9 និង Galaxy S9+ មានមកតែជម្រើស ពណ៌ចំនួន 4 ប៉ុណ្ណោះ និងប្រភេទពណ៌ Edition ចំនួន 2 ទៀត តែ Samsung បានត្រៀមពណ៌ចំនួន 5 សម្រាប់ Galaxy Note 9 ដែលគេអាចដឹងដំបូងមាន ដូចជាពណ៌ខៀវ, ពណ៌ត្នោត, ពណ៌ខ្មៅ, ពណ៌ស្វាយ និងពណ៌ប្រផេះ ដោយមិនទាន់បានដឹង ពីឈ្មោះហៅផ្លូវការ របស់វានៅឡើយទេ ព្រោះជាទូទៅ Samsung មានឈ្មោះបច្ចេកទេស សម្រាប់ហៅពណ៌ទាំងនោះ ដូចជាពណ៌ស្វាយ ហៅថា Lilac Purple ជាដើម។

 

រំលឹកខ្លះពី កម្លាំងម៉ាស៊ីនដែលចេញពីព័ត៌មានបែកធ្លាយ Galaxy Note 9 នេះ ប្រើឈីបចំនួន 2 ប្រភេទ Snapdragon 845 ឬ Exynos 9810 ជាមួយរ៉េម 6GB និងជម្រើសអង្គផ្ទុកទិន្នន័យ 64GB, 128GB ឬ 256GB ដែលយើង អាចដឹងថា ត្រកូល Galaxy Note ចេញមកក្រោយ ត្រកូល Galaxy S ប៉ុន្មានខែ និងប្រើប្រាស់កម្លាំងម៉ាស៊ីនដូច Galaxy S ដែលចេញក្នុង ឆ្នាំតែមួយនោះ ហើយលើកនេះ ក៏មិនខុសគ្នាដែរ ក៏មានន័យថា Galaxy Note 9 នេះ នឹងមានកម្លាំង ម៉ាស៊ីនដូច Galaxy S9+ ដូចកាលពី Galaxy Note 8 មានកម្លាំង ម៉ាស៊ីនដូច Galaxy S8+ ដែរ។

សរុបមក ចាប់ពីពេលនេះតទៅ ព័ត៌មានបែកធ្លាយរបស់ស្មាតហ្វូន ត្រកូល Galaxy Note 9 នឹងចេញមករាល់ថ្ងៃ ដោយសារតែស្មាតហ្វូននេះ ជិតដល់ខែបង្ហាញខ្លួន ជាផ្លូវការ តាមការរំពឹងទុក នៅអំឡុងខែសីហា ខាងមុខ គឺកៀកជិតមកដល់ មែនទែន ដូច្នេះហើយជាទម្លាប់ មានការបែកធ្លាយ និងចេញមក ជាបន្តបន្ទាប់ សម្រាប់ឲ្យមហាជន តាមដាន។ ណាមួយព័ត៌មានទាំងនោះ អាចក្លាយជាការពិត 95 ភាគរយ បើតាមអ្វី ដែលយើងបានកត់សម្គាល់ ជារៀងរាល់ឆ្នាំ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Sam Mobile Tag: ទូរស័ព្ទ