CAMBO REPORT

Popup Advertising5 seconds

Intel បញ្ជាក់​ហើយ​ថា នឹង​ផលិត​ក្រាហ្វិច​កាត នៅ​ក្នុង​ឆ្នាំ ២០២០!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតព័ត៌មានបែកធ្លាយត្រូវបានបញ្ចប់ហើយ ដោយកន្លងមកយើងបានឃើញនូវព័ត៌មាន លេចធ្លាយកន្លងមក បង្ហាញថា Intel គ្រោងនឹងចេញក្រាហ្វិចកាត ផ្ទាល់ខ្លួន និងមានព័ត៌មានខ្លះ លេចលឺថា Intel នឹងចេញក្រាហ្វិចកាត របស់ខ្លួន ក្នុងព្រឹត្តិការណ៍ CES 2019 ខាងមុខ។ ជាការពិតណាស់ ក្រុមហ៊ុនផលិតឈីបស៊ីភីយូមួយនេះ ក៏ចង់ប្រឡូកចូលក្នុងទីផ្សារ ក្រាហ្វិចផងដែរ បន្ទាប់ពីផលិតផលស៊ីភីយូ របស់ខ្លួននៅលំដាប់ កំពូលទៅហើយ អញ្ចឹងប្រសិនបើអាចប្រឡូក ចូលផលិតផលក្រាហ្វិច មួយទៀតនោះ អញ្ចឹងផលិតកុំព្យូទ័រ ភាគច្រើន អាចនឹងស្ថិតក្នុង កណ្ដាប់ដៃ Intel តែម្ដង។

ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្ននេះ មានតែ ២ ប៉ុណ្ណោះគឺ NVIDIA និង AMD ហើយក៏ស្ថិតនៅ លំដាប់កំពូល ដែលមិនមានក្រុមហ៊ុន ប្រកួតផងដែរ ប៉ុន្តែនឹងមាន អ្វីកើតឡើង ប្រសិនបើមានក្រុមហ៊ុនទី ៣ ទៅប្រជែងនោះ? ហើយថែមទាំង ជាក្រុមហ៊ុនល្បី ធ្វើឲ្យគ្រប់គ្នាមាន ទំនុកចិត្តទៀតនោះ? សម្រាប់ក្រុមហ៊ុន NVIDIA មិនបានបញ្ចេញប្រតិកម្មនោះទេ ចំពោះរឿងនេះ ដោយមិនបារម្ភជាមួយដៃគូឡើយ ប៉ុន្តែក្រុមហ៊ុន AMD អាចនឹងត្រូវមានគូប្រជែង ខ្លាំងបន្ដិច ទាំងផ្នែកស៊ីភីយូ និងផ្នែកជីភីយូថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុន Intel ផ្ទាល់បានបញ្ជាក់អំពី ផលិតផលក្រាហ្វិច របស់ខ្លួនហើយ ដោយបានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម Twitter បញ្ជាក់ប្រាប់ថា ក្រុមហ៊ុនរបស់ខ្លួន នឹងបញ្ចេញជីភីយូ និងក្រាហ្វិចកាតដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

នេះគឺជាព័ត៌មានផ្លូវការហើយ ដោយយើងមិនបានឃើញព័ត៌មានលេចធ្លាយអំពីការ បង្ហាញខ្លួនរបស់វាតទៅ ទៀតនោះទេ នៅតែព័ត៌មានលេចធ្លាយ អំពីលក្ខណៈសម្បត្តិប៉ុណ្ណោះ ហើយបើយោងតាមការ រំពឹងទុក ក្រុមហ៊ុន Intel នឹងបញ្ចេញ ជាក្រាហ្វិចចំនួន ២ ប្រភេទ ដោយមានលេខកូដ សម្គាល់ Arctic Sound និង Jupiter Sound ដែលពួកវាអាចនឹង ជាក្រាហ្វិចល្អសម្រាប់ Data Center ល្អបំផុតសម្រាប់កុំព្យូទ័រ ដែលប្រើប្រាស់ក្នុង Stream វីឌីអូ នៅក្នុងស្ថានីយ៍នានា ហើយចំណែកមួយទៀត អាចនឹងជាក្រាហ្វិចសម្រាប់លេងហ្គេម និងកិច្ចការ អ្នករចនាអាជីព ជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 days ago
ប្រភព: Tech Spot Tag: កុំព្យូទ័រ