CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​រូប​ភាព​ចាប់​កាន់ Xperia XZ3 ដោយ​ផ្ទាល់ មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ដូច Xperia XZ2 Premium ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីមួយរយៈមុន ក្រុមការងារយើងធ្លាប់ចុះផ្សាយរួចមកហើយ ពាក់ព័ន្ធនឹងព័ត៌មាន លេចធ្លាយមួយ បង្ហាញពីលក្ខណៈសម្បត្តិ មួយចំនួន នៃស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Sony មួយម៉ូឌែល នោះគឺ Xperia XZ3 ដែលអាចនឹង មានវត្តមាន ក្នុងពេលឆាប់ៗខាងមុខ។ លើសពីនោះ យើងក៏បានដឹង បន្ថែមដែរថា Xperia XZ3 អាចនឹងជា ស្មាតហ្វូនទី 2 របស់ក្រុមហ៊ុន Sony ដែលមានបំពាក់ កាមេរ៉ាក្រោយ ជាកាមេរ៉ាភ្លោះដូច Xperia XZ2 Premium។

ក្នុងពេលថ្មីៗនេះ ស្រាប់តែមានប្រភពលេចធ្លាយថ្មីមួយទៀត បានបង្ហោះជារូបភាព ចាប់កាន់ទូរសព្ទផ្ទាល់ដៃ តែម្ដងចំនួន 4 សន្លឹក ហើយវាក៏ត្រូវបាន គេចែកចាយតៗគ្នា តាមបណ្ដាញ អ៊ីនធើណេតថែមទៀតផង។ ចំពោះរូបភាពទាំងនោះ ត្រូវបានគេសន្មត់ថា វាអាចជាស្មាតហ្វូន Xperia XZ3 របស់ក្រុមហ៊ុន Sony ព្រោះវាបានបង្ហាញ ពីរូបរាង ទាំងផ្នែកអេក្រង់ ខាងមុខ ឯរចនាបថផ្នែក ខាងក្រោយ ជាមួយកាមេរ៉ាភ្លោះ ដូចទៅនឹងព័ត៌មាន ដែលធ្លាប់លេចធ្លាយ កន្លងមកផងដែរ។

 

យ៉ាងណា មុននឹងបង្ហាញរូបភាពលេចធ្លាយនោះ យើងសូមរំលឹកត្រួសៗពី លក្ខណៈសម្បត្តិ នៃស្មាតហ្វូននេះបន្តិចសិន ដោយគេបាន និយាយថា វានឹងមានអេក្រង់លាតធំ ខ្លាំងដល់ទៅ 5.7 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 18:9។ Xperia XZ3 អាចនឹងប្រើប្រាស់ បន្ទះឈីប Snapdragon 845 ជំនាន់ចុងក្រោយ, មាន CPU ចំនួន 8 គ្រាប់, មាន RAM ទំហំ 6GB អមជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងទំហំ 64GB ឬ 128GB។ កាមេរ៉ាខាងមុខ របស់វា អាចនឹងមាន ទំហំ 13 មេហ្គាភិចសែល ចំណែកឯកាមេរ៉ា ខាងក្រោយ ជាកាមេរ៉ាភ្លោះ អាចមានទំហំ 19 មេហ្គាភិចសែល + 12 មេហ្គាភិចសែល និងមានអមភ្លើង Flash LED មួយគ្រាប់ ស្ថិតនៅផ្នែកខាងលើកាមេរ៉ា សម្រាប់ជំនួយដល់ការថត នៅកន្លែងមានពន្លឺទាប ឬទីងងឹតជាដើម ។

 

តោះ... ទស្សនារូបភាព លេចធ្លាយដូច ខាងក្រោមនេះ៖

សរុបមក ប្រសិនបើរូបភាពដែលយើងបានឃើញទាំងនេះ ជាស្មាតហ្វូន Xperia XZ3 ពិតមែន មានន័យថា វាក្លាយជាស្មាតហ្វូនទី 2 ហើយ ដែលក្រុមហ៊ុន Sony ចាប់ផ្តើមខ្វាយខ្វល់ បំពាក់កាមេរ៉ាក្រោយ ជាកាមេរ៉ាភ្លោះ នឹងគេ។ យ៉ាងណា រូបភាពទាំងនេះ គឺស្ថិតនៅក្នុងប្រភព លេចធ្លាយនៅឡើយទេ ដើម្បីអោយកាន់ច្បាស់ មានតែរង់ចាំ ប្រភពផ្លូវការពី Sony តែម្តងទៅ ទើបអាចប្រាកដចិត្តបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ