CAMBO REPORT

Popup Advertising5 seconds

Ford Transit ជា​រថយន្ត​ដឹក​អ្នក​ដំណើរ ១៥ កៅ​អី ឈាន​មុខ​គេ​នៅ​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ ការធ្វើដំណើរមានការកើនឡើងជាលំដាប់ ដោយសារតែមនុស្សគ្រប់រូប តែងតែចង់មានពេលវេលា សំរាកខ្លះពីការងារ និងមានដំណើរកំសាន្ដ ទៅតាមបណ្ដាខេត្តជាដើម ហើយប្រសិនបើ តាមរដូវបុណ្យទាន ទៀតនេះ អ្នកធ្វើដំណើរមានយ៉ាងច្រើន កុះករតែម្ដង ដូចនេះហើយទើបវត្តមាន ប្រភេទរថយន្ដ Ford Transit បានបង្ហាញខ្លួន។ Ford Transit ជារថយន្តប្រភេទដឹក អ្នកដំណើរដែលលក់ដាច់បំផុត ទូទាំងពិភពលោក ដោយសារតែរថយន្តនេះ អាចប្រើបាន គ្រប់កាលៈទេសៈ ទាំងប្រើប្រាស់ ក្នុងគ្រួសារ និងសម្រាប់គ្រប់ អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្ម ដឹកអ្នកដំណើរតែម្ដង។ រថយន្ត Ford Transit ២០១៨ នេះមាន ១៥ កៅអី ប្រើម៉ាស៊ីនម៉ាស៊ូត មានកម្លាំងខ្លាំង តែស៊ីប្រេង តិចសមរម្យ និងមានបំពាក់បច្ចេកវិទ្យា ប្រកបដោយ សុវត្ថិភាពខ្ពស់។ រថយន្តនេះបានរចនាឡើង ដោយមានមុខងងារ ប្រហាក់ប្រហែលទៅនឹង រថយន្ត SUV ដើម្បីធានាផាសុកភាព អ្នកដំណើរ និងអាចបើកបរបាន នូវកគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវខេត្ត ឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit ១៥ កៅអី ម៉ូឌែលថ្មីនេះ មានមុខងារច្រើន ជាងមុន និងមានផ្នែក ខាងក្នុងធំទូលាយ កៅអីអ្នកបើកបរ និងចង្កូតត្រូវបាន រចនាជាថ្មី និងធ្វើឲ្យការបើកបរ កាន់តែភាពរលូន។

រួមជាមួយគ្នានេះផងដែរ រថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័រ រចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មក ជាមួយនូវ ប្រព័ន្ធ SYNC 2 ដែលអាចបញ្ជា ដោយសម្លេង និង Bluetooth សម្រាប់ចាក់តន្រ្តីភ្ជាប់មក ទូរសព្ទដៃ និង ការកំសាន្តផ្សេងៗ នៅក្នុងរថយន្ដដើម្បី បង្កើនបរិយាកាស កាន់តែសប្បាយរីករាយ។

ម៉្យាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវត្ដិ ជួយសម្រួលដល់ការឡើងចុះ ពីរថយន្ត កាន់តែងាយស្រួល សម្រាប់មនុស្សចាស់ និងអ្នកឈឺជើង ជាដើម ហើយក៏មានដំបូលខ្ពស់ ជាងមុន ដែលអាចឲ្យអ្នកដំណើរ ដើរទៅកន្លែងអង្គុយ បានយ៉ាងងាយស្រួល។

រថយន្តនេះក៏មានបំពាក់ដោយកញ្ចក់ចំហៀងដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយ អាចបើកបានរហូតដល់ 270 ដឺក្រេ ងាយស្រួលក្នុងការ លើកដាក់ឥវ៉ាន់ មិនទើសទាល់។

លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើរផ្ទុកឥវ៉ាន់ ដ៏ធំទូលាយផងដែរ សាកសមបំផុតសម្រាប់ដឹក អ្នកដំណើរ តាមដំណើរកំសាន្ដ តាមបណ្ដាខេត្ត។

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មីភ្ជាប់មកជាមួយនឹង បច្ចេកវិទ្យាឈានមុខគេ ដែលអាចធ្វើអ្នកបើកបរ និងអ្នកធើ្វដំណើរមានទំនុកចិត្ត ខ្ពស់លើគុណភាព ជាក់ស្តែងដូចជា ប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាព ឆ្លាតវៃលើប្រព័ន្ធហ្រ្វាំង ក្នុងករណីផ្លូវកោងខ្លាំងតាមរយៈសេនស័រ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការ ធានាបាននូវភាព នឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ។ រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាព សំខាន់ជាច្រើនទៀត រួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាន នៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញា សំរាប់ជំនួយដល់ការ ចូលចត (Rear Camera with Front & Rear Sensors)

ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹង ពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរ មានទំនុកចិត្តក្នុងការបើក រថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្ត ជ្រុលទៅមុខ ឬរអិលទៅក្រោយ (Hill Start Assist) និងមានភ្ជាប់មកជាមួយនូវ ញញួរនៅក្បែរទ្វារ សម្រាប់វាយបំបែកកញ្ចក់ នៅក្នុងករណីបន្ទាន់ ផងដែរ (Emergency Release Hammer on Single Side Load Door)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: យានយន្ត