CAMBO REPORT

Popup Advertising5 seconds

Lenovo កែ​ប្រែ​មុខ​មាត់​កុំព្យូទ័រ Legion របស់​ខ្លួន​ថ្មី និង​បន្ថែម​ម៉ាស៊ីន​កាន់​តែ​ប្រសើរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន Lenovo បានបញ្ចេញកុំព្យូទ័រយួរដៃ Gaming របស់ខ្លួនស៊េរីថ្មីហើយ នៅក្នុងព្រឹត្តការណ៍ E3 ២០១៨ នោះគឺជាត្រកូល Legion Y730 និង Y530 ដែលបានផ្លាស់ប្ដូរ មុខមាត់យ៉ាងស្រឡាង តែម្ដង មានការរចនាប្លែកច្រើន និងបំពាក់នូវផ្នែករឹងល្អៗ ជាងមុនមួយចំនួន។ ការកែប្រែមុខមាត់ថ្មី របស់ Legion ក្នុងឆ្នាំ ២០១៨ នេះមិនមែនកែប្រែ ឲ្យកាចជាងមុន ខ្លាំងនោះទេ ប៉ុន្តែវាត្រូវបានកែប្រែឲ្យ ដូចជាពពួក Ultrabook ទៅវិញ ដោយរូបរាងរបស់វាជ្រុង រាបស្មើស្អាត និងមានឡូហ្គោ ខាងក្រោយនៅចំហៀង និងមានភ្លើង នៅលើ Legion ផងដែរ។ លើសពីនេះ សម្រាប់កង្ហារ និងដែកត្រជាក់ វាត្រូវបាន បន្ថែមទៅផ្នែកខាងក្រោយ លយចេញទៀត ដែលមានកង្ហារ ២ គ្រាប់ និងមានរន្ធដោត ជាច្រើន ក៏នៅផ្នែកខាងក្រោយ នោះដែរ មើលទៅដូច ជាពពួក Alienware អញ្ចឹង។

ផ្នែកអេក្រង់គឺជារឿងប្លែកសម្រាប់ Legion 2018 ទាំង ២ គ្រឿងនេះ ដោយសារតែវាត្រូវបាន កាត់បន្ថយគែមទាំង ៣ ឲ្យមកខ្លីបំផុត ហើយទុកគែមអេក្រង់ ខាងក្រោមវិញ ដូចជាទូរសព្ទ Vivo NEX និង Mi Mix ផងដែរ នៅមានកាមេរ៉ា Webcam មកខាងក្រោមវិញ។ គួរបញ្ជាក់ផងដែរ Legion ទាំង ២ ម៉ូឌែលត្រូវបានបែកចែក ចេញជា ២ ក្នុងម៉ូឌែលនីមួយៗ ដោយមាន ទំហំអេក្រង់ ១៥ អ៊ីញ និង ១៧ អ៊ីញ ហើយចំពោះម៉ូឌែល ១៥ អ៊ីញ មិនត្រូវបំពាក់នូវ Numkey នៅក្ដារចុចនោះទេ ព្រោះវាបានពង្រួញ គែមអេក្រង់មកខ្លី អញ្ចឹងរូបរាងរបស់វា កាន់តែតូច ប៉ុន្តែសម្រាប់ក្ដារចុច របស់ Legion 730 បំពាក់ដោយភ្លើង RGB ដែលអាចឲ្យផ្លាស់ប្ដូរ ពណ៌ចំនួន ៦ តំបន់ នៅក្នុងកម្មវីធី។

Legion 530 ជាម៉ូឌែលលំដាប់ថវិកា ដូចនេះ ការរចនារបស់វា បានបំពាក់មកជាមួយនឹង លក្ខណៈសម្បត្តិសមរម្យ ល្មមប្រើ ដូចជាអេក្រង់ទំហំ ១៥ ឬ ១៧ អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD និងក្ដារចុចមានភ្លើង ពណ៌ស។ ផ្នែកកម្លាំងម៉ាស៊ីន របស់វា បានបំពាក់ជាមួយនឹង ឈីប Intel ជំនាន់ទី ៨ Core i5 ឬ Core i7 តាមការជ្រើសរើស របស់អ្នក និងរ៉េមប្រភេទ DDR4 មានទំហំ ៨ ជីកាបៃ មកស្រាប់ និងអាចដាក់បានដល់ ៣២ ជីកាបៃ ហើយក៏មានអង្គផ្ទុក ទិន្នន័យ HDD ២.៥ អ៊ីញ និងមាន Slot សម្រាប់ដាក់ SSD PCIe ថែមផងដែរ ហើយចុងក្រោយគេ គឹវាប្រើប្រាស់នូវឈីប ជីភីយូរបស់ NVIDIA GTX 1050 ដែលមាន VRAM ទំហំ ៤ ជីកាបៃ។

ចំណែកឯម៉ូឌែល Legion 730 វិញ ជាម៉ូឌែលខ្ពស់ ដែលមានអេក្រង់ ១៥ ឬ ១៧ អ៊ីញដូចគ្នា ប៉ុន្តែវាខ្លាំងជាង ដោយសារតែអេក្រង់នេះ មានល្បឿន ១៤៤ ហឺត និងមានបច្ចេកវិទ្យា G-Sync ផងដែរ ជាមួយកម្រិតបង្ហាញ Full HD ហើយក្ដារចុចក៏ RGB ដែរ។ ឯផ្នែកកម្លាំងម៉ាស៊ីន វាមិនសូវខុសគ្នា នោះទេ ដោយប្រើប្រាស់នូវ ឈីប Core i7 ជំនាន់ទី ៨ និងមានក្រាហ្វិច GTX 1050 Ti ទំហំ ៤ ជីកាបៃភ្ជាប់ មកដែរ។

Legion ទាំងពីរម៉ូឌែលនឹងត្រូវចេញលក់នៅចុងខែមិថុនា នេះហើយ ដោយតម្លៃ របស់ម៉ូឌែល Y530 គឺចាប់ពីតម្លៃ ៩២៩ ដុល្លារឡើងទៅ ចំណែកឯម៉ូឌែលខ្ពស់ Y730 វិញ គឺចាប់ពី ១,១៨០ ដុល្លារ ឡើងទៅចំពោះអេក្រង់ ១៥ អ៊ីញ និងចាប់ពី ១,២៥០ ឡើងទៅ ចំពោះអេក្រង់ ១៧ អ៊ីញ ចំណែកឯនៅក្នុង ទីផ្សារ ប្រទេសយើងវិញ ក៏នឹងមកដល់ឆាប់ៗនេះ ផងដែរ និងអាចមានតម្លៃ ថ្ងៃជាងបន្ដិច។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 5 days ago
ប្រភព: The Verge Tag: កុំព្យូទ័រ