CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កម្មវិធី​ទាញ​យក​វីដេអូ​ពី YouTube បាន​ដល់​កម្រិត 4K តាម​រយៈ iPhone/iPad

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក ក្រុមការងារយើងធ្លាប់បានចុះផ្សាយជាច្រើនមកហើយ ពាក់ព័ន្ធនឹងកម្មវិធី សម្រាប់ប្រើប្រាស់ នៅលើស្មាតហ្វូន ទៅដល់មិត្តអ្នកអាន ទាំងប្រព័ន្ធប្រតិបត្តិការណ៍ iOS និង Android ដោយកម្មវិធីទាំងនោះ ក៏សុទ្ធតែជាកម្មវិធីល្អៗ ផងដែរ។ ហើយថ្ងៃនេះ អ្នកប្រហែលជាចង់ដឹង ហើយមើលទៅ ថាតើខ្ញុំនឹងណែនាំកម្មវិធីអ្វី? សម្រាប់ចែករំលែក ទៅដល់អ្នក ទាំងអស់គ្នា អោយបានស្គាល់ និង បានប្រើប្រាស់ ម្តងទៀត។

ជាការពិតណាស់ ដោយសារតែមានសំណួរពីប្រិយមិត្ត iOS ជាច្រើន បានសួរមកកាន់ ក្រុមការងារយើងថា តើមានវិធីណា អាចទាញយក វីដេអូពីក្នុង YouTube បានដល់កម្រិត 4K ទេ? ចម្លើយគឺ ពិតជាមាន!

អញ្ចឹង កុំអោយខាតពេលយូរ ខ្ញុំនឹងណែនាំនូវកម្មវិធីមួយ សម្រាប់ចែករំលែក ទៅដល់អ្នក ទាំងអស់គ្នា អោយបានស្គាល់ និងបានប្រើប្រាស់ ដោយវាមានឈ្មោះថា DoDa+ ដែលវាជាកម្មវិធីមួយ សម្រាប់ទាញយក វីដេអូ ពីក្នុង YouTube បានយ៉ាងងាយស្រួល ហើយជាពិសេសនោះ វាក៏មានកម្រិត វីដេអូលោតដល់ 4K ថែមទៀតផង។ កម្មវិធីនេះ ក៏ប្រហែលជាមានមិត្តអ្នកអាន មួយចំនួនតូច ធ្លាប់បានសាកល្បងប្រើវា រួចមកហើយដែរ តែក៏នៅមានមិត្តអ្នកអាន ភាគច្រើន អាចនឹងមិនទាន់បាន ដឹងផងដែរ។ យ៉ាងណា មិត្តអ្នកអាន iOS ទាំងអស់គ្នា អាចចូលទាញយកកម្មវិធី DoDa+ ដោយឥតគិតថ្លៃ ពីក្នុង App Store មកសាកល្បងប្រើបាន តាមរយៈតំណរភ្ជាប់ ខាងក្រោមនេះ៖

 

***ចុចត្រង់នេះ ដើម្បីទាញយក

គន្លឹះក្នុងការប្រើ

ជាដំបូងអ្នកគ្រាន់តែវាយឈ្មោះវេបសាយ youtube.com ចូលប្រអប់ URL ហើយវាយចំណងជើងវីដេអូ ដែលអ្នកចង់បាន ត្រង់កន្លែងស្វែងរក។ បន្ទាប់មកចុច Play វីដេអូនោះ រង់ចាំបន្តិច វានឹងលោតសញ្ញាខ្វែង។ សូមចុចលើសញ្ញាខ្វែង ពេលនោះហើយ វានឹងលោតបង្ហាញកម្រិត ទំហំវីដេអូ អោយអ្នកជ្រើសរើស រហូតដល់ 4K ក្នុងកម្រិត 30fps។ ពេលដំណើរការ ទាញយក វាស្ថិតនៅក្នុង Download Queue ចំណែកពេលទាញយក រួចរាល់ វាស្ថិតនៅក្នុង Downloaded Video។ លើសពីនេះ អ្នកក៏អាចរក្សាទុកវីដេអូនោះ ចូលកន្លែង Photos ឬ ចែករំលែក ទៅកាន់ Facebook, Messenger និងកម្មវិធីផ្សេងៗ នៅក្នុងជម្រើស ដែលបង្ហាញមក ដោយគ្រាន់តែចុច Share។ 

 

ដូច្នេះ សម្រាប់ប្រិយមិត្ត iOS ទាំងអស់គ្នា ដែលចូលចិត្តទាញយកវីដេអូពីក្នុង YouTube ចង់បានដល់កម្រិត 4K តាមរយៈស្មាតហ្វូន អ្នកអាចសាកល្បង តាមកម្មវិធីនេះបាន ម្យ៉ាងវិញទៀត វាក៏ងាយស្រួលប្រើ សម្រាប់អ្នកមិនទាន់ចេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 5 days ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ