CAMBO REPORT

Popup Advertising5 seconds

មិន​នឹក​ស្មាន​ថា​ត្រឹម​មួយ​ឆ្នាំ​សោះ ហ្គេម Fortnite មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​លេង​ច្រើន​ដល់​ថ្នាក់នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Fornite ជាហ្គេមប្រភេទ Battle Royale ស្រដៀងទៅនឹង PUBG ដែរ ដែលកន្លងមក ត្រូវបានដាក់លក់ និងលេងនៅលើ Platform មួយចំនួនមកហើយ ដូចជា PlayStation 4, Xbox One, PC និង Mac ជាដើម ម្យ៉ាងវិញទៀត ក៏ប្រហែលជាមាន ប្រិយមិត្តមួយចំនួន ដែលចូលចិត្តលេងហ្គេម ធ្លាប់បានស្គាល់ និងលេងវា រួចនោះដែរ។ ហ្គេម Fortnite គឺមានដាក់ អោយទាញយក សម្រាប់នៅលើប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ជំនាន់ទី 11 ប៉ុណ្ណោះ ដោយអ្នកអាចចូល ទៅស្វែងរកហ្គេមនេះ នៅក្នុង App Store បាន។

យ៉ាងណា សម្រាប់ Fornite ក៏ទទួលបានការពេញនិយម ពីសំណាក់អ្នកចូលចិត្ត លេងហ្គេមនេះ មិនធម្មតាឡើយ ទាំងនៅសហរដ្ឋអាមេរិច និងប្រទេស ជាច្រើនផ្សេងទៀត ក្នុងនោះ ចំពោះប្រទេសយើង ក៏មិនណយដែរ។ ដោយសារ តែចំនុចនេះហើយ ទើបធ្វើអោយហ្គេម Fornite មានការកើនប្រាក់ចំណូល ពីការទាញយក បានយ៉ាងច្រើន សន្ធឹកសន្ធាប់ ហើយវាក៏ស្ថិតក្នុង ចំណាត់ថ្នាក់ទី 1 ក្នុងចំនោមហ្គេមល្បីៗ ផ្សេងទៀត។ បើនិយាយពី ចំនួនប្រិយមិត្ត ដែលបានទាញយកហ្គេមនេះ មកលេងវិញ ក៏មានចំនួនញាក់សាច់ ផងដែរ។ នៅក្នុងថ្ងៃនេះ ប្រភពពីក្រុមហ៊ុន Epic Games ដែលជាក្រុមហ៊ុន បង្កើតហ្គេមនេះ បានប្រកាសអោយដឹងថា ចំនួនអ្នកដែលបានចុះឈ្មោះ លេងហ្គេម Fornite គឺមានចំនួនច្រើន លើសលប់តែម្តង រហូតដល់ទៅ 125 លាននាក់ (នេះគិតក្នុងរយៈពេល ពេញមួយឆ្នាំ ដែលហ្គេមនេះ បានចាប់ផ្តើម បង្ហាញខ្លួន និងដាក់អោយទាញយក)។ ចំពោះប្រិយមិត្ត iOS ដែលមាន ចំណាប់អារម្មណ៍ ចង់សាកល្បង លេងហ្គេមនេះ តែមិនទាន់បានទាញយក យើងនឹងដាក់តំណរ ភ្ជាប់ខាងក្រោមនេះ៖

 

***ចុចត្រង់នេះ ដើម្បីទាញយក
 

គួររំលឹកបន្តិចថា សម្រាប់ស្មាតហ្វូន iOS ដែលអាចទាញយកហ្គេម Fornite បាន មានតែមួយចំនួន ប៉ុណ្ណោះ រួមមាន iPhone SE, iPhone 6s, iPhone 6s Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, iPhone X, iPad Mini 4, iPad Air 2, iPad 2017 និងស៊េរី iPad Pro ក្រៅពីហ្នឹង គឺអត់បានទេ។ យ៉ាងណា ប្រិយមិត្ត Android គឺនៅមិនទាន់ មា¬នឱកាស សម្រាប់ការទាញយក ហ្គេមនេះនៅឡើយទេ ដោយអ្នកអាចនឹង ត្រូវរង់ចាំសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 5 days ago
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម