CAMBO REPORT

Popup Advertising5 seconds

ROG Phone ទទួល​បាន​ពិន្ទុ​ស៊ីភីយូ​ខ្ពស់​កប់ ស៊ី​ដាច់​ស្មាតហ្វូន Android ទាំង​អស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ASUS បានធ្វើឲ្យពិភពស្មាតហ្វូនកក្រើកតែម្ដង នៅពេលដែលក្រុមហ៊ុនបានធ្វើការ បញ្ចេញស្មាតហ្វូន Gaming ដំបូង ដែលស្ថិតនៅក្នុង ត្រកូល Republic of Gamers របស់គេ និងត្រូវបានបំពាក់ បច្ចេកវិទ្យាសំខាន់ៗជាច្រើន កំពុងត្រូវប៉ាន់ សម្រាប់ប្រិយមិត្ត ដែលនិយមលេងហ្គេម។ អ្វីដែលទាក់ទាញពី ទូរសព្ទនេះ គឺមានច្រើនមែនទែន ប៉ុន្តែប្រិយមិត្ត មានចម្ងល់ថា ROG Phone ត្រូវបានបំពាក់ឈីប ដូចទៅនឹង ទូរសព្ទកំពូល ដទៃទៀតដែរ ដូចជា Galaxy S9, OnePlus 6, Xiaomi 8, HTC U12+ -ល- ប៉ុន្តែហេតុអ្វីបានជាមាន ម៉ាស៊ីនល្អ លេងហ្គេមបានល្អជាង ទូរសព្ទខាងលើ? លើសពីនេះ ទៅទៀត ROG Phone ក៏ទទួលពិន្ទុខ្ពស់កប់ ទៅលើល្បឿនស៊ីភីយូ នៅក្នុង Geekbench ផងដែរ។

និយាយរួមពីទូរសព្ទនេះ វាបានបំពាក់ឈីប Snapdragon 845 ដែលឈីបនេះ មានស៊ីភីយូ ៨ គ្រាប់រត់បានល្បឿន កំពូលស្ដង់ដារ ២.៨ ជីកាហឺត។ ប៉ុន្តែសម្រាប់ Snapdragon 845 នៅលើ ROG Phone បានធ្វើការ Overclock ស៊ីភីយូរបស់គេ ឲ្យមានល្បឿនលោតដល់ ២.៩៦ ជីកាហឺតឯណោះ បូករួមជាមួយក្រាហ្វិចដ៏ធំ Adreno 630 និងការ Optimize នៃផ្នែក Software នៃផ្ទៃអ៊ីនហ្វេសថ្មីស្រឡាង និងមានមុខងារ Gaming Center ដូចជាកុំព្យូទ័រ ROG ផងដែរ ដើម្បីកំណត់មុខងារហ្គេម ជាច្រើនផងដែរ។ ដូចនេះហើយបានជា ម៉ាស៊ីនរបស់ ROG Phone នេះស្ថិតក្នុងលំដាប់ ដែលដំណើរការហ្គេម បានល្អជាងកំពូល ស្មាតហ្វូនទូទៅ។ បើក្រលេកទៅលើ ពិន្ទុស៊ីភីយូដែលបានធ្វើការ Overclock ពីក្រុមហ៊ុន ASUS ឃើញថា ទាំងល្បឿន Single Core និង Multi-Core របស់ឈីប SD 845 នៅក្នុង ROG Phone គឺដំណើរបានលឿនជាងគេ គ្រប់ទាំងអស់តែម្ដង ព្រោះពិន្ទុមួយគ្រាប់ ទទួលបាន ២៥៤៧ ហើយបើមើលទៅលើស៊ីភីយូ សរុបវិញ គឺស៊ីដាច់តែម្ដង ព្រោះថាបិសាចល្បឿន OnePlus 6 ទទួលបានខ្ទង់ ៩០១១ ប៉ុន្តែស៊ីភីយូរបស់ Rog Phone ទទួលបានដល់ ៩៥៣៤ ឯណោះ ប្រមាណជា ៥% រត់បានលឿនជាង។

ដូចនេះ កម្លាំងស៊ីភីយូរបស់ ROG Phone គឺស្ថិតនៅលំដាប់កំពូល លើសស្មាតហ្វូន Android ទាំងអស់នៅពេល បច្ចុប្បន្ននេះ ចំណែកឯក្រាហ្វិចវិញ វាធ្វើការដូចៗ គ្នាធម្មតា ព្រោះជីភីយូ Adreno 630 មានល្បឿន ដូចគ្នានោះទេ ប៉ុន្តែវាក៏អាស្រ័យលើ បច្ចេកវិទ្យា Gaming ដែលក្រុមហ៊ុននានា ព្យាយាមសម្រួលផ្នែកទន់ របស់ខ្លួននៅក្នុង ម៉ាស៊ីនផងដែរ។ យ៉ាងណាមិញ សម្រាប់ស៊ីភីយូ ល្បឿនប៉ុណ្ណេះ គឺនៅស្ទើរជាង iPhone X បន្ដិច ដោយសារតែឈីប A11 Bionic មានស៊ីភីយូត្រឹមតែ ៦ គ្រាប់ប៉ុណ្ណោះ ធ្វើឲ្យវារត់បានលឿន និងទទួលបាន ពិន្ទុជិត ១០០០០ ឯណោះពី Geekbench។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 5 days ago
ប្រភព: Gizmo China Tag: ទូរស័ព្ទ