CAMBO REPORT

Popup Advertising5 seconds

បន្ទះ​សាក​ថ្ម​ឥត​ខ្សែ​នេះ អាច​សាក​បាន​ឧបករណ៍​ចំនួន 3 ដូច AirPower ដែរ ឯ​តម្លៃ​ក៏​ធូរ​ថ្លៃទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រហូតមកដល់ពេលនេះ បន្ទះសាកថ្មឥតខ្សែ AirPower របស់ Apple មិនទាន់ធ្វើការដាក់លក់ ជាផ្លូវការនៅឡើយទេ ប៉ុន្តែគេបានបង្ហើបថា វាអាចនឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ លក្ខណៈសម្បត្តិរបស់វា គឺអាចសាកថ្ម ទូរសព្ទ iPhone X,  8 & 8 Plus បានដោយឥតខ្សែ មិនតែប៉ុណ្ណោះ វាក៏អាចសាកថ្ម  Apple Watch និង កាសឥតខ្សែ AirPod បានក្នុងពេលតែមួយ ផងដែរ ដោយមិនចាំបាច់ ប្រើឆ្នាំងសាកដោយឡែក ពីគ្នានោះទេ។ ឆ្នាំងសាកឥតខ្សែនេះ ត្រូវបានគេរំពឹងថា នឹងមានតម្លៃថ្លៃខ្ទង់ $200 ដោយវាក៏មានភ្ជាប់មក ជាមួយបច្ចេកវិទ្យាសាកថ្ម បានលឿនផងដែរ។

សម្រាប់នៅក្នុងថ្ងៃនេះដែរ យើងសូមណែនាំមិត្តអ្នកអាន ទាំងអស់គ្នា អោយបានស្គាល់នូវ បន្ទះសាកថ្ម ឥតខ្សែបែបថ្មីមួយទៀត ដោយវាមានឈ្មោះថា iPM 3-in-1 Fast Wireless Charging Pad ដែលវាមានតម្លៃទាបជាង AirPower របស់ក្រុមហ៊ុន Apple តែអាចសាកឧបករណ៍ បានច្រើនដូចគ្នា។ ឥលូវនេះ យើងនឹងបង្ហាញលក្ខណៈសម្បត្តិ មួយចំនួន ពីបន្ទះសាកមួយនេះ ដូចខាងក្រោម៖

 

•    សាកបានច្រើនឧបករណ៍:  បន្ទះសាកថ្មទូរស័ព្ទនេះ ប្រើប្រាស់បច្ចេកវិទ្យា Qi ដែលអាចថ្មឥតខ្សែ ទៅលើឧបករណ៍ចំនួន 3 ក្នុងពេលតែមួយ មិនចាញ់ AirPower របស់ក្រុមហ៊ុន Apple នោះទេ។

•    ការរចនាបែប Premium: ការរចនាឡើង គឺធានាអោយមានភាពងាយស្រួល ក្នុងការសាកថ្ម មិនងាយនឹងធ្លាក់ ព្រោះបន្ទះវា មានទំហំធំ។

•    ចំនុចចុងក្រោយ: បន្ទះសាកថ្មឥតខ្សែនេះ អាចប្រើក្នុងការសាកថ្មស្មាតហ្វូន បានទាំងអស់ អោយតែមានបំពាក់បច្ចេកវិទ្យា សាកថ្មដោយ ឥតខ្សែបាន។



អញ្ចឹង នេះក៏ជាដំណឹងល្អមួយផងដែរ ដែលផលិតបន្ទះសាកថ្មឥតខ្សែ បានច្រើនឧបករណ៍នេះ បានលេចរូបរាងឡើងមក សម្រាប់សាកថ្មទូរសព្ទ ជំនាន់ថ្មី ហើយវាក៏មាន តម្លៃសមរម្យទៀតផង គឺត្រឹមតែ 48.99 ដុល្លារប៉ុណ្ណោះ។ មិត្តអ្នកអាន អាចទិញបន្ទះសាកថ្ម ឥតខ្សែនេះបាន តាមរយៈ តំណរនេះ ហើយយើងក៏សង្ឃឹមថា វាអាចនឹងមាន លក់នៅទីផ្សារស្រុកយើង ក្នុងពេល ឆាប់ៗទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 5 days ago
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ