CAMBO REPORT

Popup Advertising5 seconds

ឆ្នាំ​ក្រោយ Apple អាច​នឹង​ប្តូរ​ឌុយ​សាក​ថ្ម Lightning ចេញ ហើយ​ជំនួស​ដោយឌុយ USB-C?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដើមខែឧសភាកន្លងទៅ យើងធ្លាប់ទទួលបានដំណឹងលេចលឺមួយ បានបង្ហើបថា សម្រាប់ iPhone ដែលត្រៀមនឹង បង្ហាញវត្តមាន នៅជិតចុងឆ្នាំ 2018 នេះ នឹងមានភ្ជាប់ជាមួយ ដុំសាកថ្មលឿន មកស្រាប់នៅក្នុង ប្រអប់តែម្តង  ដោយមិនចាំបាច់ ចំណាយលុយ ទិញក្រៅទៀតនោះទេ។ ក្នុងនោះ យើងក៏បានដឹង និងឃើញបន្ថែមទៀត ពាក់ព័ន្ធជាមួយ រូបរាងគម្រូ រួមទាំងកម្លាំងថាមពល តាមរយៈព័ត៌មាន លេចធ្លាយ។

សម្រាប់នៅក្នុងពេលនេះដែរ យើងក៏ទទួលបានព័ត៌មាន ពីប្រភពលេចលឺមួយទៀត បានបង្ហាញថា នៅឆ្នាំក្រោយ Apple អាចនឹងផ្លាស់ប្តូរ ឌុយសាកថ្ម ដែលកំពុងប្រើសព្វថ្ងៃចេញ ហើយជំនួសដោយឌុយសាក ផ្សេងវិញ។ ជាការពិតណាស់ ឌុយសាកថ្មដែលយើង ទទួលបានពីក្រុមហ៊ុន Apple គឺជាប្រភេទឌុយ សាកថ្ម Lightning ដោយវាអាចសាកថ្ម បានលឿនល្អ តែវាក៏អាស្រ័យ ទៅលើដុំសាក ដែលមានកម្លាំង ថាមពលធំផងដែរ។ យ៉ាងណា តាមរយៈប្រភព លេចលឺនេះ បានបង្ហើបអោយដឹងថា ក្នុងឆ្នាំ 2019 ខាងមុន ក្រុមហ៊ុន Apple អាចនឹងឈប់ដាក់អោយ ប្រើប្រាស់ ឌុយសាកថ្មប្រភេទ Lightning ដើម្បីសាកថ្ម iPhone ឬ iPad ទៀតហើយ ដោយអាចជំនួសមកវិញ ដោយឌុយសាកប្រភេទ USB-C ចេញពីក្នុង ប្រអប់ស្រាប់។ គួររំលឹកបន្តិចថា ឌុយសាកប្រភេទ USB-C គឺមានប្រើប្រាស់ តែនៅលើឧបករណ៍ Android មិនធ្លាប់មានប្រើ ចំពោះ iOS នោះទេ ហើយវាក៏ជាខ្សែ សាកបានលឿន ផងដែរ។

សរុបមកវិញ ព័ត៌មានដែលយើងទទួលបានមកនេះ គ្រាន់តែជាប្រភព លេចលឺប៉ុណ្ណោះ ដោយយើងក៏មិនទាន់អាច សន្និដ្ឋានបានទេថា វាអាចនឹងក្លាយ ជាការពិត ឬអត់នោះដែរ។ ចុះបើដំណឹង ដែលលេចលឺនេះ នឹងក្លាយជាការ ពិតមែន តើមិត្តអ្នកអាន ទាំងអស់គ្នា យល់យ៉ាងណាដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ