CAMBO REPORT

Popup Advertising5 seconds

តារាង​បង្ហាញ​ពី​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ ប្រចាំ​ត្រី​មាស​ដំបូង​ឆ្នាំ 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលថ្មីៗនេះ ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ IHS Markit មួយ បានបង្ហាញពីតារាងស្មាតហ្វូន ដែលលក់បានច្រើនគេ ក្នុងត្រីមាសទី 1 ប្រចាំឆ្នាំ 2018 ទាំងនោះសុទ្ធតែការលក់ ស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងអស់ ទូទាំងពិភពលោក។ ការលក់ទូទៅ សរុបទាំងអស់ ដោយស្មាតហ្វូនលក់អស់ 345.5 លានគ្រឿង ក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ ដោយគេបាន ដឹងថា iPhone X លក់បានច្រើនជាងគេ ដល់ទៅ 12.7 លានគ្រឿងឯណោះ នៅតាមបណ្តា ប្រទេសនានា។

ដោយឡែក iPhone 8 នៅឈរបានចំណាត់ថ្នាក់ លេខ 2 ដោយលក់បានខ្ទង់ 8.5 លានគ្រឿង ក្នុងអំឡុងពេលដូច iPhone X ដែរ តែអ្វីដែលយើង ភ្ញាក់ផ្អើលនោះស្មាតហ្វូន Galaxy Grand Prime Plus ដែលមានកម្លាំងម៉ាស៊ីន ធុនមធ្យម ចេញតាំងពីឆ្នាំ 2016 អាចឈរនៅចំណាត់ ថ្នាក់លេខ 3 បានតាំងពីឆ្នាំ 2017 មកដល់ឆ្នាំ 2018 នេះ។ ទើបបន្ទាប់មកទៀត iPhone 8 Plus, Galaxy S9 Plus, Galaxy On5 (2016), Galaxy S9, iPhone 7, iPhone 6 និង Galaxy J7 ។

 

យើងបានឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិន មានការរីករាយចម្រើនច្រើន ពិតមែន តែចំនួនលក់ផលិតផល របស់ពួកគេ នៅមានកម្រិតនៅឡើយទេ ពិបាកក្នុងការ ទាញយកទីផ្សារធំពី Apple និង Samsung ណាស់។ តារាងនេះ គ្រាន់តែបង្ហាញ ពីម៉ូឌែលស្មាតហ្វូនរបស់ក្រុមហ៊ុន ណាលក់បានច្រើនជាងគេ ក្នុងត្រីមាសទី 1 ឆ្នាំ 2018 ប៉ុណ្ណោះ ហើយនៅមាន តារាងផ្សេងៗទៀត បង្ហាញពីការលក់ទាំង 4 ត្រីមាស និងក្រុមហ៊ុនណា លក់បាន ស្មាតហ្វូនច្រើនជាងគេ ដូច្នេះសង្ឃឹមថាអ្នកយល់ ពីតារាងទាំងនេះ ថាវាចេញមក ខុសៗគ្នា។

សរុបមក ក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុមួយ បានចេញតារាងបង្ហាញពីម៉ូឌែល ស្មាតហ្វូនរបស់ ក្រុមហ៊ុននានា ដែលលក់បានច្រើន ជាងគេត្រឹមរយៈពេល ត្រីមាសទី 1 ឆ្នាំ 2018 នេះ ហើយយើងបាន ឃើញថា iPhone X លក់បានច្រើនគ្រឿង ជាងគេក្នុងត្រីមាសនេះ បន្ទាប់មក iPhone 8 និងដល់ចំណាត់ ថ្នាក់លេខ 10 ចុងក្រោយគេ គឺស្មាតហ្វូន Galaxy J7 ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: IHS Markit Tag: ទូរស័ព្ទ