CAMBO REPORT

Popup Advertising5 seconds

ហ្គេម Spider-Man លេង​លើ PS4 អួត​ឈុត​ឆាក​លេង​ខ្លី​ៗ​ក្នុង​ព្រឹត្តិ​ការណ៍ E3

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន SONY និងក្រុមហ៊ុនផលិតហ្គេម Insomniac Games គ្រោងបញ្ចេញហ្គេម Spider-Man វគ្គថ្មី នាអំឡុងខែកញ្ញា ថ្ងៃទី 7 ខាងមុខ ដោយនៅពេលមហាជន អាចទស្សនានូវឈុតឆាក លេងហ្គេមក្នុងវគ្គថ្មី នេះបាន ដែលអាចធ្វើឲ្យអ្នកគាំទ្រ កាន់តែទ្រាំមិនបាន ព្រោះសកម្មភាព របស់តួអង្គ Spider-Man ក្នុងនោះ មានភាពរស់រវើក មែនទែន អមជាមួយការ បន្ថែមនូវ Villain ជាច្រើនទៀត ធ្វើឲ្យអ្នកលេង អាចនឹងកាន់តែចូលចិត្ត និងគ្មានភាពធុញទ្រាន់ នៅពេលឆ្លងពីមួយ ដំណាក់កាល ទៅមួយដំណាក់កាល។

កាលពីវគ្គមុន ក្រុមហ៊ុនទាំង 2 ធ្លាប់បានដាក់បង្ហាញហ្គេមនេះ នៅក្នុងព្រឹត្តិការណ៍ E3 ដែរ តែតាំងពីឆ្នាំ 2016 ម្ល៉េះ ទើបមកដល់ឆ្នាំ 2018 នេះ ក្រុមហ៊ុនទាំង 2 ទើបតែចេញវគ្គថ្មី និងបានដាក់បង្ហាញ ពីឈុតឆាកសកម្មភាព ក្នុងហ្គេម មកបង្ហាញដល់មហាជន នៅក្នុងព្រឹត្តិការណ៍ នេះដដែល។ ក្នុងឈុតខ្លីនេះ យើងប្រទះឃើញ Spider-Man ប្រើឈុតសំលៀក បំពាក់ថ្មី មានរូបសញ្ញាតំណាង ពីងពាងទំហំធំ ទាំងផ្នែកខាងមុខ និងខាងក្រោយ។ លើសពីនេះទៅទៀត វីដេអូនេះបានបង្ហាញពី Villain មួយចំនួនសិន ដូចជា Electro, Rhino, Scorpion, Vulture និងពួក អ្នកទោសជា Mutant មួយចំនួនទៀត។ សម្រាប់អ្នកលេង ត្រូវដើរតូជា Spider-Man រួមមាន Skill ជាច្រើន ដែលលេងត្រូវស្វែងយល់ ដើម្បីអាចបញ្ជាតួអង្គនោះ បានល្អ សូម្បីតែ Skill ថ្មី បាញ់សម្បុកចេញ ជុំវិញខ្លួនក៏មាន ក្នុងហ្គេមវគ្គថ្មីនេះដែរ។

 

ដើម្បីជ្រាបបានកាន់តែច្បាស់ សូមទស្សនាឈុតខ្លីនៅខាងក្រោម៖

 

 

សរុបមក ក្រុមហ៊ុន SONY និងក្រុមហ៊ុន Insomniac Games ទើបតែបានអួតពី ហ្គេម Spider-Man វគ្គថ្មី នៅក្នុងព្រឹត្តិការណ៍ E3 ដោយបានបង្ហាញ ជាវីដេអូឈុតឆាកសកម្មភាពលេង របស់ហ្គេមនេះ ដល់មហាជន។ ពួកគេក៏បានប្រកាសពី ថ្ងៃបញ្ចេញឲ្យលេង ជាផ្លូវការដែរ នៅថ្ងៃទី 7 ខែកញ្ញាខាងមុខ និងអាចលេង នៅលើម៉ាស៊ីនហ្គេម PlayStation 4។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម