CAMBO REPORT

Popup Advertising5 seconds

របៀប​បិទ​ឬ​បើក​អូតូ​អាប់ដេត​តាម OTA លើ iOS 12!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកដែលបានដំឡើងទៅប្រើប្រាស់ iOS12 ប្រភេទ Beta ប្រហែលជាបានដឹង ចំនុចពិសេសនេះ ព្រោះ Apple ទើបតែនឹកឃើញដាក់ នូវចំនុចពិសេសនេះ ក្នុងប្រព័ន្ធប្រតិបត្តិការ iOS12 ដើម្បីងាយស្រួល ដល់អ្នកប្រើប្រាស់កំណត់ បើកឲ្យ កំណែអាប់ដេត iOS Version មកដល់ មានការអាប់ដេត ដោយស្វ័យប្រវត្តិបាន តាមរយៈ OTA (Over the Air) ឬអ្នកមិនពេញចិត្ត អាចបិទវាក៏បានដែរ និងប្រើប្រាស់ ដូចកាលពីមុន។

នៅពេលនេះជំនាន់ iOS12 នៅជា Beta នៅឡើយ ក៏មានន័យថា ការប្រើប្រាស់មិនទាន់ល្អ និងមិនទាន់ពេញលេញ នៅឡើយទេ ដោយមានបញ្ហាច្រើន ក្នុងការប្រើប្រាស់ ដូច្នេះអ្នកប្រើ មួយចំនួន ចង់ដឹងថា iOS12 មានមុខងារថ្មីអ្វីខ្លះ ក៏ដំឡើងប្រើ ហើយអ្នកខ្លះ ក៏ចាំចេញពេញលេញ ចាំដំឡើងក៏ច្រើន។ យើងចង់ណែនាំ និងបង្ហាញដល់អ្នក ទាំងអស់គ្នាបានដឹង ហើយអ្នកប្រើមួយចំនួន ក៏ប្រហែលជាបានដឹងដែរ ពីចំនុចពិសេសមួយនេះ។ ចំនុចពិសេសនោះ ដូចយើងបានរៀបរាប់ ខាងលើអញ្ចឹង ហើយយើងចង់ណែនាំ ពីការកំណត់វា ដោយអ្នកគ្រាន់តែចូល ទៅកាន់ Settings > General > Software Update នៅត្រង់ចំនុច Automatic Updates នោះ អ្នកអាច Enable ឬ Disable វាបាន តាមការពេញចិត្ត របស់អ្នក។

សរុបមក នៅពេលនេះ អ្នកដែលបានអានអត្ថបទនេះ នឹងបានដឹងច្បាស់ ថានៅលើប្រព័ន្ធ ប្រតិបត្តិការ iOS12 មានមកនូវ ចំនុចពិសេសមួយនេះ ដោយអាចកំណត់ ឲ្យការអាប់ដេត iOS Version ដោយស្វ័យប្រវត្តិបាន ដូច្នេះសម្រាប់អ្នក ដែលមិនទាន់បាន ប្រើ iOS12 អាចប្រើបាន នៅពេលវាចេញឲ្យដំឡើង ពេញលេញ និងអ្នកដែលកំពុង ប្រើ ប្រហែលជាបាន ដឹងខ្លះ និងមិនទាន់បាន ដឹងខ្លះក៏មាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ចំណេះដឹងទូទៅ