CAMBO REPORT

Popup Advertising5 seconds

OPPO Find X ចេញ Teaser ថ្មី​បង្ហាញ​ថា​កម្លាំង​ម៉ាស៊ីន​របស់​វា​ខ្លាំង​កប់​តែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹងពាំនាំអាវុធធំប្រចាំឆ្នាំ​ របស់ខ្លួនមកហើយ នោះគឺជា OPPO Find X ដែលវាជាទូរសព្ទ ដែលមានកម្លាំងកប់ អេក្រង់លាត និងកាមេរ៉ាភ្លោះខាងក្រោយ ដែលអាចពង្រីកចូលបានដល់ ៥ ដងដោយមិនបាត់គុណភាព ហើយក៏នឹងអាចទ្រទ្រង់សេវា 5G ផងដែរ តាមការរាយការណ៍មក។ ប៉ុន្តែអ្វីដែលច្បាស់បំផុត នៅពេលនេះ គឺអេក្រង់ និងកម្លាំងម៉ាស៊ីនរបស់ Find X នេះតែម្ដង។

 


ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបានបង្ហាញនូវ Teaser ថ្មីមួយទៀតគឺបញ្ជាក់អំពី កម្លាំងម៉ាស៊ីនរបស់ OPPO Find X និងបង្ហាញតំរុយខ្លះអំពីអេក្រង់របស់វា។ កម្លាំងម៉ាស៊ីនយើងសឹងតែ មិនបាច់និយាយនោះទេ វាគឺកប់តែម្ដង ក្នុងឆ្នាំ ២០១៨ នេះដោយនៅលើ Teaser ខាងក្រោមបញ្ជាក់ថា វាប្រើបន្ទះឈីប Snapdragon 845 មានរ៉េម ៨ ជីកាបៃ និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ២៥៦ ជីកាបៃឯណោះ ដែលម៉ាស៊ីននេះ យើងបានឃើញនៅលើ OnePlus 6 រួចមកហើយ ដែលក្រុមហ៊ុន Xiaomi ក៏បានកាត់បន្ថយរ៉េមមកត្រឹម ៦ ជីកាបៃវិញដែរ នៅលើ Mi 8 របស់ខ្លួន ដូចនេះ OPPO ស្ថិតនៅលើ Mi 8 ទៅទៀត។

 


ចំណែកឯតំរុយអំពី កាមេរ៉ា និងអេក្រង់វិញ គេក៏បានបង្ហាញអំពីវាផងដែរ ដោយថាអាចនឹងប្រើកាមេរ៉ាភ្លោះ ខាងក្រោយស្រដៀងនឹង OnePlus 6 នោះគឹលេនទំហំ ២០ + ១៦ មេហ្គាភិចស៊ែលប្រើប្រាស់ សម្រាប់ពង្រីកចូលបែប Optical បានដល់ 5x និងកាមេរ៉ាមុខដល់ ២៥ មេហ្គាភិចស៊ែលឯណោះ ជាមួយបច្ចេកវិទ្យា AI បញ្ញាសប្បនិមិត្ត។ ចំណែកឯអេក្រង់វិញ គឺរំពឹងថាទំហំ ៦.៤ អ៊ីញ ជាអេក្រង់កម្រិតខ្ពស់ AMOLED ដែលមានគែមកោងផងដែរ។


អញ្ចឹងទាំងនេះ គឺជា Teaser ដែក្រុមហ៊ុន OPPO បានចុះផ្សាយនៅលើ Weibo របស់ខ្លួន ហើយការបង្ហាញខ្លួនផ្លូវការ និងច្បាស់លំអិតរបស់វា នឹងប្រពឹត្តិនៅក្នុងថ្ងៃទី ១៩ មិថុនា សប្ដាហ៍ក្រោយនេះហើយ អញ្ចឹងសូមប្រិយមិត្តទាំងអស់ រង់ចាំអ៊ុតមើលទាំងអស់គ្នាអំពីលក្ខណៈសម្បត្តិ និងភាពលេចធ្លោរបស់វា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: GSMArena Tag: ទូរស័ព្ទ