CAMBO REPORT

Popup Advertising5 seconds

លេចធ្លាយព័ត៌មានរបស់ LG G8 ដែល​បំពាក់​អេក្រង់​កម្រិត 4K ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីឆ្នាំ ២០១៤ កន្លងទៅក្រុមហ៊ុនបានធ្វើឲ្យពិភពស្មាតហ្វូន កក្រើកម្ដងរួចមកហើយ អំពីការបញ្ចេញស្មាតហ្វូន ដំបូងលើលោក ដែលមានអេក្រង់ បង្ហាញក្នុងកម្រិត Quad HD របស់ខ្លួន នោះគឺ LG G3 ដែលពេលនោះ អេក្រង់របស់វាពិតជា ម៉ត់ច្បាស់ជាងស្មាតហ្វូន កំពូលនានាទាំងអស់ ដូចជា Galaxy S5, Xperia X3, និង iPhone 6 ផងដែរ។ លុះមកដល់ LG G4 វាក៏ធ្វើឲ្យកក្រើកម្ដងទៀត ជាមួយនឹងអេក្រង់បច្ចេកវិទ្យា Quantum Display និងកាមេរ៉ាក្រោយច្បាស់ល្អ ដែលមានកម្រិត Aperture f/1.8 ដំបូងគេបង្អស់។ ចុះនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ តើក្រុមហ៊ុនមានអ្វីបង្ហាញ?

 


ការបង្ហាញខ្លួនរបស់ LG G ជារៀងរាល់ឆ្នាំសុទ្ធ តែឡូយៗស្ទើរទាំងអស់ ហើយសម្រាប់ LG G8 ខាងមុខនេះ ត្រូវបានគេរំពឹងថា វានឹងមានឈ្មោះជាផ្លូវការថា LG G8 ThinQ ដែលមិនមែនបំពាក់ អេក្រង់លំៗទៀតនោះទេ ព្រោះកម្រិតបង្ហាញ Quad HD បានប្រើរយៈជាង ៤ ឆ្នាំមកហើយ ដូចនេះក្រុមហ៊ុនចង់ បញ្ចប់ជីវិត អេក្រង់កម្រិត Quad HD ត្រឹម LG G7 ThinQ នេះតែម្ដង នឹងចាប់ផ្ដើមអេក្រង់ថ្មីគឺ 4K នៅលើ LG G8 ThinQ ខាងមុខ។ យោងតាមការចេញផ្សាយរបស់ Ice Universe គេឲ្យតំរុយមកថា អេក្រង់របស់ G8 ThinQ គឺអាចនឹងមានទំហំ ៦.១ អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ LCD និងមានកម្រិតបង្ហាញកប់ 4K តែម្ដង។ គួរឲ្យស្ដាយដែលព័ត៌មាន លេចធ្លាយនេះ បង្ហាញថាវាបំពាក់អេក្រង់ LCD បែបនេះ ព្រោះប្រសិនបើក្រុមហ៊ុនហ៊ាន ចំណាយពាក់អេក្រង់ OLED ឲ្យវា នោះប្រាកដជាល្អខ្លាំង និងអាចស៊ីអេក្រង់របស់ XZ2 Premium និង Galaxy Note 8 បានហើយ។ យ៉ាងណាមិញ គេនៅមិនទាន់ បញ្ជាក់នៅឡើយទេថា តើអេក្រង់ LCD របស់ G8 ThinQ នឹងមានបច្ចេកវិទ្យាបង្ហាញពណ៌ DCI-P3 ប៉ុន្មានភាគរយ ហើយអាចទ្រទ្រង់បច្ចេកវិទ្យា HDR បានឬអត់ នៅឡើយទេដូចនេះ យើងនឹងចាំមើលទាំងអស់គ្នា ប៉ុន្តែសម្រាប់កម្រិតបង្ហាញ 4K បែបនេះ គឺប្រាកដជាច្បាស់កប់ហើយ។

 


គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនដែលមានអេក្រង់ 4K គឺវាពិតជាទាមទារថាពលខ្លាំងណាស់ ដោយសារតែគ្រាប់ភិចស៊ែលរបស់វាច្រើន ដើម្បីផលិតរូបភាព អញ្ចឹងទាល់តែបច្ចេកវិទ្យា គ្រប់គ្រងថាមពលនៅលើ Snapdragon 855 ទើបអាចដោះស្រាយបញ្ហានេះបាន (តាមការរំពឹងទុក) ព្រោះក្រុមហ៊ុន Sony មិនទាន់ហ៊ានបើកកម្រិតបង្ហាញ 4K បានគ្រប់កាលៈទេសៈ ទាំងស្រុងនៅឡើយទេ។ ម្យ៉ាងវិញទៀត សម្រាប់អេក្រង់ 4K យើងនឹងបានឃើញ កាន់តែច្រើននៅក្នុងឆ្នាំ ២០១៩ ដោយសារតែខួប ១០ ឆ្នាំរបស់ Galaxy S ក្រុមហ៊ុនសាមសុង ក៏អាចនឹងបំពាក់អេក្រង់ 4K ផងដែរ ថែមទាំងជាអេក្រង់ Super AMOLED ទៀតផង ដែលនឹងច្បាស់ កប់ហួសនិស្ស័យ។ យ៉ាងណាមិញ ពេលនេះគឺព័ត៌មាន ផ្ដោតសំខាន់នៅលើ LG ជាមុនសិន ព្រោះក្រុមហ៊ុននេះ តែងតែពាំនាំបច្ចេកវិទ្យា ប្លែកៗដំបូងគេ និងមិនងាយចម្លងពីគេឡើយ។


ទស្សនាការបង្ហាញលក្ខណៈសម្បត្តិទូរសព្ទអេក្រង់ Quad HD ដំបូងពីខេមបូរីផត៖



 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 6 days ago
ប្រភព: WCCF Tech Tag: ទូរស័ព្ទ