CAMBO REPORT

Popup Advertising5 seconds

Xiaomi បញ្ចេញ Redmi 6 និង 6A ជា​ផ្លូវ​ការ​ហើយ មាន​អេក្រង់​លាត ជាមួយ​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត ការរង់ចាំក៏បានមកដល់ ព្រោះថាថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានធ្វើការ ប្រកាសចេញនូវ ស្មាតហ្វូនធុនមធ្យម Redmi 6 ជាផ្លូវការហើយ ដោយវាមាន អេក្រង់លាត គ្មានថ្ងាសឆក ជាមួយនឹងតម្លៃសមរម្យ, លក្ខណៈសម្បត្តិល្អគួរសម ទាំងកម្លាំងម៉ាស៊ីន និងការ ប្រើប្រាស់ទូទៅ។ ក្នុងនោះ Xiaomi ក៏មានមួយស្មាតហ្វូន មួយម៉ូឌែលទៀត ដែលបង្ហាញខ្លូន មកជាមួយគ្នា ផងដែរ នោះគឺ Redmi 6A។

អញ្ចឹង សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញមិត្តអ្នកអាន ទាំងអស់គ្នា អោយបានដឹង លក្ខណៈស្មាតហ្វូន ទាំង 2 ម៉ូឌែល ដូចខាងក្រោមនេះ៖

•    Xiaomi Redmi 6

 

Redmi 6 មានអេក្រង់លាតទ្រវែងទំហំ 5.45 អ៊ីញ ជាប្រភេទ IPS-LCD, គ្មានថ្ងាសឆក អាចបង្ហាញរូបភាពក្នុងកម្រិត HD+ ឬ 720 x 1440 ភិចស៊ែល និងមានកម្រិត Aspect Ratio 18:9។ វាបំពាក់មក ជាមួយបន្ទះឈីប MediaTek Helio P22 , មាន CPU ចំនួន 8 គ្រាប់ រត់ក្នុងល្បឿន 2.0GHz, មាន RAM ទំហំ 3GB ជាមួយអង្គ ចងចាំទំហំ 32GB និង RAM ទំហំ 4GB ជាមួយអង្គចងចាំ ទំហំ 64GB ហើយវាក៏អនុញ្ញាត អោយអ្នកអាចបន្ថែម microSD បានដល់ទំហំ 128GB ថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខ ទំហំ 5 មេហ្គាភិចសែល ហើយសម្រាប់កាមេរ៉ា ខាងក្រោយវិញ ជាកាមេរ៉ាភ្លោះ មានមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 និងមួយ គ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល មានអមជាមួយភ្លើង Flash LED មួយគ្រាប់ ទុកសម្រាប់ថតរូប និងវីដេអូ នៅទីកន្លែងដែលមាន ពន្លឺទាប ឬពេលយប់ជាដើម។



ម្យ៉ាងវិញទៀត  Redmi 6 មិនត្រឹមតែមានស៊េនស័រសម្រាប់ស្កេនម្រាមដៃ ដែលស្ថិតនៅផ្នែក ខាងក្រោយនោះទេ វាក៏មានមុខងារ ដោះសោរ (Face Unlock) ដោយសម្គាល់មុខ ថែមទៀត។ ស្មាតហ្វូននេះ មានថាមពលថ្ម ទំហំដល់ 3000mAh ដែលអាចអោយអ្នក ប្រើប្រាស់បានយូរ គួរសម សម្រាប់ការនិយាយ និងលេងបណ្តាញសង្គម អ៊ីនធើណេត។ វាមានជម្រើស 4 ពណ៌ រួមមាន ពណ៌មាស, ពណ៌ប្រផេះ, ពណ៌ផ្កាឈូកមាស និងពណ៌ខៀវ។



•    Xiaomi Redmi 6A

 

ចំពោះ Redmi 6A នេះវិញ មានបំពាក់អេក្រង់លាតទំហំ 5.45 អ៊ីញ ជាប្រភេទ IPS-LCD, គ្មានថ្ងាសឆក អាចបង្ហាញរូបភាព ក្នុងកម្រិត HD+ ឬ 720 x 1440 ភិចស៊ែល និងមានកម្រិត Aspect Ratio 18:9។ វាបំពាក់មក ជាមួយបន្ទះឈីប MediaTek Helio A22, មាន CPU ចំនួន 4 គ្រាប់ រត់ក្នុងល្បឿន 2.0GHz, មាន RAM ទំហំ 2GB និង មានអង្គចងចាំទំហំ 16GB ហើយវាក៏អនុញ្ញាត អោយអ្នកអាចបន្ថែម microSD បានដល់ទំហំ 128GB ដូច Redmi 6 ដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខ ទំហំ 5 មេហ្គាភិចសែល អាចអោយអ្នកថត Selfie បានច្បាស់គួរសម ហើយសម្រាប់កាមេរ៉ា ខាងក្រោយវិញ ជាកាមេរ៉ាមួយគ្រាប់ មិនមែនភ្លោះទេ ដោយវាមានទំហំ 13 មេហ្គាភិចសែល អមជាមួយភ្លើង Flash LED មួយគ្រាប់ ទុកសម្រាប់ថតរូប និងវីដេអូ នៅទីកន្លែង ដែលមានពន្លឺទាប ឬនៅពេលយប់ជាដើម។



Redmi 6A មិនមានស៊េនស័រសម្រាប់ស្កេនម្រាមដៃ នៅផ្នែកខាងក្រោយ ជិតកាមេរ៉ាដូច Redmi 6 នោះទេ តែវាមាន មុខងារដោះសោរ (Face Unlock) ដោយសម្គាល់ មុខជំនួសវិញ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំដល់ 3000 mAh ដែលអាចអោយអ្នក ប្រើប្រាស់បានយូរល្មម សម្រាប់ការនិយាយ និងប្រើប្រាស់ទូទៅ។ វាមានជម្រើស 4 ពណ៌ រួមមាន ពណ៌មាស, ពណ៌ប្រផេះ, ពណ៌ផ្កាឈូកមាស និងពណ៌ខៀវ។



ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជំនាន់ចុងក្រោយចេញពីប្រអប់ មកស្រាប់តែម្តង, មានស្រោបដោយស្បែក MIUI 10 និងអាចប្រើប្រាស់ សេវាបាន 4G LTE ផងដែរ។ ចំពោះតម្លៃវិញ Redmi 6 ម៉ូឌែល RAM 3GB / អង្គចងចាំ 32GB មានតម្លៃ 125 ដុល្លារ ឯម៉ូឌែល RAM 4GB / អង្គចងចាំ 64GB មានតម្លៃ 155 ដុល្លារ ចំណែក Redmi 6A មានតម្លៃត្រឹមតែ 95 ដុល្លារប៉ុណ្ណោះ ដែលវាសមរម្យអាចអោយអ្នក ពិចារណាទិញបាន។ វានឹងមានលក់ក្នុង ប្រទេសចិនមុនគេ នៅថ្ងៃទី 15 ខែមិថុនា ខាងមុននេះ  រួចទើបបន្តទៅទីផ្សារ ប្រទេសផ្សេងៗ ហើយយើង សង្ឈឹមថា វានឹងមកដល់ទីផ្សារ ស្រុកយើង នាពេលឆាប់ៗ ខាងមុខនេះទៅចុះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 6 days ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ