CAMBO REPORT

Popup Advertising5 seconds

ទូរសព្ទ​កាមេរ៉ា​មួយ​គ្រាប់​របស់ Xiaomi ជា​ច្រើន នឹង​ទទួល​បាន​មុខងារ Portrait នៅ​ពេល​ឆាប់​ៗនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើមុខងារ Portrait ឬ Bokeh Effect ឬ ថតព្រាលផ្ទៃខាងក្រោយ ទាល់តែមានកាមេរ៉ា ២ គ្រាប់ទើបមានមុខងារនេះ មែនទែន? ចម្លើយគឺមិនទាំងអស់នោះទេ ដោយសារតែក្រុមហ៊ុន Google បង្ហាញសាច់ដុំនៅលើ Pixel 2 រួចមកហើយថា កាមេរ៉ាមួយគ្រាប់របស់គេ ថតព្រាលដាច់ស្អាត ជាងទូរសព្ទកាមេរ៉ាភ្លោះ មួយចំនួនទៅទៀត។ ដូចនេះ ក្រុមហ៊ុនត្រូវការ តែលេនកាមេរ៉ា ដែលល្អមួយ និងពង្រឹកផ្នែកទន់បន្ថែម គឺគ្រប់គ្រាន់ហើយ មិនត្រូវការលេនមួយគ្រាប់ ទៀតនោះទេ។ ក្រុមហ៊ុន Xiaomi ក៏ព្យាយាម ខ្លាំងណាស់ដែរ នៅលើ MIUI 10 របស់ខ្លួន ដោយនៅកំណែអាប់ដេត ខាងមុខនេះ ម្ចាស់ទូរសព្ទ Xiaomi ដែលមានកាមេរ៉ាមួយគ្រាប់ ទាំងអស់ និងបានប្រើ មុខងារថតព្រាលផ្ទៃ ខាងក្រោយ នៅលើលេនតែមួយ គ្រាប់តែម្ដង។

អញ្ចឹងពេលណាទើបទទួលបាន? បើយោងតាមការប្រកាសរបស់ Xiaomi នៅក្នុងព្រឹត្តិការណ៍ Mi 8 គេបានបង្ហាញនូវ លក្ខណៈពិសេស មួយចំនួនរបស់ MIUI 10 ដែលមើលទៅ ដូចជា Android P បន្ដិច ដូចជា iOS 11 បន្ដិច និងបានផ្លាស់ប្ដូរ យ៉ាងច្រើនពី MIUI 9 ហើយគេបានដាក់ឲ្យ ប្រើប្រាស់ សាកល្បងហើយនៅលើ Device មួយចំនួន ប៉ុន្តែនៅជា Version របស់ចិន នៅឡើយទេ។ ចំណែកឯការ បញ្ចេញជាផ្លូវការ ដល់ទូរសព្ទនានា គឺនឹងចាប់ផ្ដើម ពីពាក់កណ្ដាល ខែមិថុនា នេះទៅហើយ ទៅតាមតំបន់នានា។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏សន្យា ថានឹងពាំនាំយកមុខងារ Portrait មកដាក់លើទូរសព្ទ កាមេរ៉ាទោលមួយចំនួន ដូចជា៖

 

•    Xiaomi Mix 2

•    Xiaomi 5s

•    Xiaomi 5 Plus (មានកាមេរ៉ាក្រោយ ២ គ្រាប់តែជាលេន Monochrome និងគ្មានមុខងារថតព្រាលនោះទេ កាលពីមុន)

•    Xiaomi 5

•    Xiaomi Max

•    Xiaomi Note 2

•    Redmi Note 4 (Snapdragon)

•    Redmi Note 4X

•    Redmi Note 3 (Snapdragon)

•    Redmi 5

•    Redmi 4

•    Redmi 4X

ចំណែកឯទូរសព្ទដែលមានកាមេរ៉ាភ្លោះខាងក្រោយ និងមានមុខងារ Portrait រួចមកហើយនោះ ដូចជា Mi 6 និង Redmi Note 5 Pro នោះ វានឹងថតបានកាន់តែស្អាត ថែមមួយកម្រិតទៀត ទទួលមុខងារថតព្រាល Bokeh Effect នៅកាមេរ៉ាខាងមុខ ថែមទៀតផងដែរ ក្នុងកំណែអាប់ដេត MIUI 10 ខាងមុខនេះ។

 

សរុបមក ប្រិយមិត្តរបស់ Xiaomi នឹងទទួលបានមុខងារ Portrait ជាច្រើនម៉ូឌែល នៅលើកំណែអាប់ដេត MIUI 10 ខាងមុខនេះ ហើយអ្វីដែលអ្នក គួរធ្វើនោះ គឺត្រូវទន្ទឹងរង់ចាំបន្ដិច រហូតដល់ពាក់កណ្ដាល ខែចាប់ពីថ្ងៃទី ១៥ តទៅ តាមតំបន់ ប្រទេសនានា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ