CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​មូល​ហេតុដែល​អ្នក​មិន​គួរ​អាប់ដេត​ទៅ​កាន់ iOS 12 ជំនាន់​សាកល្បង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iOS 12 គឺជាប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មី ដែលខាងក្រុមហ៊ុន Apple បានធ្វើការ ដាក់បង្ហាញ កាលពីថ្ងៃទី 04 ខែមិថុនា ឆ្នាំ 2018 ដោយវាស្ថិតនៅក្នុង ដំណាក់កាលសាកល្បង សម្រាប់ Developer ប៉ុណ្ណោះ មិនមែនសម្រាប់ អ្នកប្រើប្រាស់ទូទៅឡើយ។ យ៉ាងណា សម្រាប់អ្នកដែលចង់ប្រើ iOS 12 Beta 1 ក៏អាចតម្លើងបានដែរ ព្រោះអ្នកនឹងទទួលបាន មុខងារ ឬចំនុចពិសេសថ្មីៗ ពីប្រព័ន្ធ ប្រតិបត្តិការណ៍នេះ។

ទន្ទឹមនឹងការ ចង់តម្លើងមក iOS 12 ដំណាក់កាលសាកល្បងនេះ អ្នកក៏គួរតែដឹងពី គុណវិប្បត្តិមួយចំនួន ដែលវាអាច នឹងកើតមានឡើង នៅពេលប្រើលើ iDevice របស់អ្នក។ ឥលូវយើងនឹង បង្ហាញពីចំនុចគោលចំនួន 2 ដែលអ្នកគួរ កុំទាល់អាលតម្លើង iOS 12 នៅក្នុងពេលនេះ ដូចតទៅ៖

•    ដំណើរការកម្មវិធី

 

ជំនាន់សាកល្បង និងជំនាន់ផ្លូវការ គឺមិនដូចគ្នាទេ ព្រោះជំនាន់សាកល្បង អាចមិនទាន់អាចប្រើ ជាមួយកម្មវិធី មួយចំនួនបានឡើយ ដោយនៅពេលអ្នកចុច បើកកម្មវិធីនោះ វាអាចនឹងលោតចេញ ក្រៅមកវិញ ប៉ុន្តែវាអាចកើតឡើង តែលើ iPhone មួយចំនួនប៉ុណ្ណោះ មិនទាំងអស់នោះទេ។ មួយវិញទៀត វាស៊ីថាមពលថ្ម របស់ឧបករណ៍យើង ខ្លាំងមែនទែន ហើយអ្វីដែលកាន់តែ ជាបញ្ហានោះ គឺវាឆាប់ក្តៅខ្លាំងណាស់។

•    បញ្ហាពេលចង់ទម្លាក់ Version

 

ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺងាយស្រួលក្នុងការតម្លើង តែមិនប្រាកដ ថាងាយស្រួល ក្នុងការទម្លាក់នោះទេ ហើយប្រសិនបើអ្នក គ្មានជំនាញ ក្នុងការទម្លាក់ Version វិញនោះ វាក៏នឹងក្លាយជាបញ្ហា មួយផងដែរ ព្រោះវាអាចជាប់គាំង ដែលធ្វើអោយ យើងខាតបង់ ពេលវេលាច្រើន ក្នុងការដោះស្រាយ ឬក៏ត្រូវចំណាយ ប្រាក់កាស់ផងដែរ ក្នុងករណីដែល យើងមិនអាច ធ្វើវាបានដោយខ្លួនឯង។



សរុបមកវិញ នេះជា 2 ចំនុចគោល ដែលអ្នកគួរគប្បី កុំទានអាល់តម្លើងមកកាន់ iOS 12 ពេលស្ថិតក្នុងដំណាក់កាល សាកល្បង ព្រោះវានៅមាន បញ្ហាច្រើន ដូចអ្វីដែលយើងបាន រៀបរាប់ខាងលើខ្លះៗ តែក៏មិនទាន់អស់ដែរ វានៅមានបញ្ហាផ្សេងៗទៀត ផងដែរ។ ជម្រើសល្អ អ្នកគួរតែរង់ចាំ ពេលខាងក្រុមហ៊ុន Apple ប្រកាសចេញជា សារធារណៈទៅ ចាំនាំគ្នាតម្លើង។ ដូច្នេះ មិត្តអ្នកអាន iOS អាចពិចារណា ដោយខ្លួនឯង ថាគួរ ឬមិនគួរ តម្លើង iOS 12 ជំនាន់ Beta នេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ទូរស័ព្ទ