CAMBO REPORT

Popup Advertising5 seconds

Huawei ចេញ​ឈីប Kirin 710 ថ្មី ត្រៀម​ប្រជែង​ជាមួយ Snapdragon 710

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Qualcomm ទើបតែបានបញ្ចេញឈីប Snapdragon 710 ស៊េរីថ្មី មិនទាន់បានប៉ុន្មានផង និងបំពាក់ដំបូង នៅលើ Mi 8 SE ហើយយើងបានឃើញ លក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ របស់វារួចមកហើយ តាមការបង្ហាញ។ ស្រាប់តែពេលនេះ ក្រុមហ៊ុន Huawei ចេញឈីប Kirin 710 មួយម៉ូឌែលដែរ និងមានលេខដូចគ្នា និងបច្ចេកវិទ្យា មិនសូវជាខុសគ្នាច្រើន ប៉ុន្មាននោះទេ ប៉ុន្តែក្រុមហ៊ុន Huawei ធ្វើបានល្អ ដោយសារតែឈីប របស់គេមាន បច្ចេកវិទ្យា NPU AI នៅក្នុងឈីបស្រាប់ តែម្ដង ខណៈពេលដែលឈីប Snapdragon 710 មានចន្លោះប្រហោង ត្រង់នេះបន្ដិច។

Kirin 710 អាចនិយាយបានថា វាគឺឈីប ដែលស្នងបន្ដពីឈីប Kirin 659 ដែលយើងបានឃើញ នៅលើស្មាតហ្វូនជាច្រើន ម៉ូឌែលតាំងពី Nova 2 រហូតមកដល់ Nova 3e ដែលបានបំពាក់ជាមួយ ស៊ីភីយូ Cortex-A73 ចំនួន ៨ គ្រាប់ ដោយប្រើប្រាស់ ស្ថាបត្យកម្មផលិត របស់ Huawei ផ្ទាល់ ដែលមានទំហំទាំងមូល ១២ ណាណូម៉ែត្រ តាមស្ដង់ដា។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍បំផុតនោះ គឺឈីបនេះមានបំពាក់ជាមួយ NPU (Neural Processing Unit) ដូចទៅឈីប លំដាប់កំពូល Kirin 970 ផងដែរ សម្រាប់ជំនួយ ទៅដល់បច្ចេកវិទ្យា AI នៃការប្រើប្រាស់ ដូចជាផ្នែកកាមេរ៉ា ប្រព័ន្ធដំណើរការ និងការសន្សំថ្ម AI Battery Management ជាដើម។ អ្វីដែលវានៅ ស្ទើរនោះ គឺទំហំនៃបន្ទះឈីប ដោយសារតែក្រុមហ៊ុន Qualcomm ផលិត Snapdragon 710 ទំហំត្រឹមតែ ១០ ណាណូម៉ែត្រប៉ុណ្ណោះ អញ្ចឹងវាមិនសូវ ស៊ីថាមពល ច្រើននោះទេ និងមានតម្លៃទាប ផងដែរ ហើយស្មាតហ្វូន បំពាក់ឈីបនោះ មានតម្លៃមិនដល់ ៣០០ ដុល្លារនោះទេ (Mi 8 SE)។

បើយោងតាមការបង្ហាញរបស់ Huawei គេបានបង្ហាញថា បន្ទះឈីបរបស់គេនេះ មានកម្លាំងប្រហាក់ប្រហែលនឹង Snapdragon 710 ដែរ ហើយក៏នឹង បំពាក់នៅលើ Huawei Nova 3 ត្រៀមបង្ហាញខ្លួន នៅខែកក្កដា ឆាប់ៗខាងមុខនេះហើយ ដែលតាមការ លេចធ្លាយបង្ហាញថា Nova 3 នឹងបំពាក់ជាមួយ នឹងអេក្រង់ទ្រវែង 19:5:9 ដែលនឹងមាន កាមេរ៉ាភ្លោះ នៅខាងក្រោយ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ