CAMBO REPORT

Popup Advertising5 seconds

កាន់​តែ​ច្បាស់​ហើយ​ថា Vivo NEX មាន​អេក្រង់​លាត​ធំ គ្មាន​ឆក មិន​លំ​ៗ​ដូច Lenovo Z5 ទេ (មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលមិត្តអ្នកអាន បានដឹងខ្លះៗរួចមកហើយ ពាក់ព័ន្ធនឹងស្មាតហ្វូន ជំនាន់ថ្មីគឺ Vivo NEX របស់ក្រុមហ៊ុន Vivo ដោយយើង ក៏បានដឹងដែរថា វាជាស្មាតហ្វូនដែលមាន អេក្រង់លាត ស្ទើរគ្មានគែម នៅផ្ទៃ ខាងមុខតែម្ដង ឯលក្ខណៈសម្បត្តិវិញ ក៏មិនអន់ដែរ ជាពិសេសថែមទាំង មានបំពាក់នូវ បច្ចេកវិទ្យា ស្កេនម្រាមដៃ លើអេក្រង់ទៀតផង (បើយោងទៅតាម ប្រភពលេចធ្លាយ)។

យ៉ាងណា កាលពីប៉ុន្មានថ្ងៃមុន ស្មាតហ្វូននេះ ក៏ត្រូវមានគេ បង្ហាញជារូបភាព ចាប់កាន់ផ្ទាល់ៗតែម្ដង ដោយបង្ហាញពីរូបរាង ទាំងផ្នែកអេក្រង់ ខាងមុខ និងរចនាបថ ផ្នែកខាងក្រោយ ហើយវាក៏ត្រូវបានគេ ចែកចាយតៗគ្នា តាមបណ្ដាញ អ៊ីនធើណេត ថែមទៀតផង ដោយសារតែរូបរាង របស់វា គួរអោយចាប់ អារម្មណ៍មិនធម្មតា។ ហើយថ្ងៃនេះដែរ មុនការបង្ហាញវត្តមាន Vivo NEX ខិតជិតមកដល់ ស្រាប់តែមានការ លេចធ្លាយវីដេអូចាប់កាន់ ស្មាតហ្វូននេះម្តងទៀត ដែលធ្វើអោយ អ្នកទស្សនា កាន់តែច្បាស់ ក្នុងចិត្តថា Vivo NEX អាចនឹងមាន អេក្រង់លាតធំ គ្មានឆកពិតប្រាកដមែន មិនមែនដូច ស្មាតហ្វូន Z5 របស់ក្រុមហ៊ុន Lenovo នោះទេ។ ដើម្បីអោយ កាន់តែច្បាស់ អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូ ខាងក្រោមនេះបាន៖

 

 

ក្រៅពីវីដេអូខាងលើហើយ ក៏នៅមានរូបភាពបន្ថែមថ្មីចំនួន ប៉ុន្មាន សន្លឹកផ្សេងទៀត ពាក់ព័ន្ធនឹងទូរសព្ទ Vivo NEX នេះ៖

ចំនុចចុងក្រោយ មានប្រភពមួយបានបង្ហើប អោយដឹងថា ក្រុមហ៊ុន Vivo នឹងមានម៉ូឌែល S មួយទៀត ដែលនឹងបង្ហាញខ្លួន ជាមួយគ្នា នោះគឹ Vivo NEX S ហើយក៏មាន ចំនុចល្អជាងផងដែរ។ យ៉ាងណា ចំពោះលក្ខណៈសម្បត្តិ Vivo NEX យើងធ្លាប់បាន ចុះផ្សាយ អោយអ្នកទាំងអស់គ្នា បានដឹង ជាច្រើនដងហើយ តាមរយៈការ លេចធ្លាយកន្លងមក ដូច្នេះ យើងមិនលើក មកបង្ហាញទៀតនោះទេ ដោយទុកតួនាទីនេះ អោយប្រភពច្បាស់ពី Vivo បង្ហាញពេលប្រកាស ផ្លូវការតែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ