CAMBO REPORT

Popup Advertising5 seconds

Facebook ត្រៀម​បញ្ចេញ​លក្ខណៈ​ពិសេស​មួយ​ចំនួន ដើម្បី​អប​អរ​ព្រឹត្តិ​ការណ៍ FIFA World Cup 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Messenger គឺជាកម្មវិធីសម្រាប់លេងសារ របស់បណ្តាញសង្គម Facebook ដែលអាចអោយ យើងធ្វើការ ទំនាក់ទំនងគ្នា ទាំងសារជាអក្សរ, សារជាសំលេង, សារជារូបភាព, ការ Call ជា Video និងមុខងារពិសេស ជាច្រើន ផ្សេងៗថែមទៀតផង។ ថ្មីៗនេះ Facebook ក៏បានត្រៀម បញ្ចេញកំណែអាប់ដេតមួយទៀត ក្នុង Facebook & Messenger ដែលវាកាន់តែពិសេស សម្រាប់អ្នកចូលចិត្ត និងគាំទ្រ បាល់ទាត់ FIFA World Cup។

ជាការពិតណាស់ Facebook ទើបតែបានប្រកាស នូវចំនុចពិសេសមួយ នៅក្នុងកម្មវិធី Messenger ដើម្បីអបអរ ដល់ការប្រារព្ធកម្មវិធី បាល់ទាត់ FIFA ពិភពលោក ដោយអ្នករាល់គ្នាទាំង iOS និង Android បានឃើញ និងបានប្រើប្រាស់។ មុនថ្ងៃប្រកួត Facebook ក៏នឹងមានបង្ហាញ News Feed មួយ ដើម្បីអោយអ្នក ដែលចូលចិត្ត និងគាំទ្រ បាល់ទាត់ទាំងអស់ អាចចែករំលែក បទពិសោធន៍របស់ខ្លួន ទៅលើក្រុមបាល់ទាត់ ជម្រើសជាតិ នៅក្នុង World Cup នេះបាន។ លើសពីនេះ Facebook ក៏មានរូបគំនូរជីវចល នៅ News Feed បន្ទាប់ សម្រាប់អបអរបន្ថែម ដល់ក្រុមកីឡាករផងដែរ។ អ្វីដែលកាន់តែប្លែក អារម្មណ៍ទៀតនោះ សម្រាប់កាមេរ៉ាថតរូប ទាំងនៅក្នុង Facebook និង Messenger នឹងអនុញ្ញាត អោយអ្នកប្រើប្រាស់ អាចប្រើ Themes ជា Effects របស់ World Cup និង Effects ប្រភេទដូច AR ដូចជាការលាបមុខ ម៉ូតសក់ និងផ្សេងៗ ដែលអ្នកគាំទ្រ ធ្លាប់ធ្វើ ពេលទៅមើលការ ប្រកួតបាល់ទាត់ អញ្ចឹងដែរ។



សរុបមកវិញ ចំពោះចំនុចដែល Facebook ត្រៀមបញ្ចេញមកនេះ វានឹងកាន់តែប្លែក និងមានការពេញចិត្តច្រើន ជាពិសេសសម្រាប់ អ្នកចូលចិត្ត និងគាំទ្របាល់ទាត់ FIFA ទាំងអស់។ Facebook ក៏បានបញ្ជាក់ថា កំណែអាប់ដេតនេះ នឹងមកដល់ក្នុង ពេលឆាប់ៗខាងមុខ ទាំងនៅក្នុង App Store និង Play Store។ ដូច្នេះ កុំភ្លេចចូលទៅ Check និងអាប់ដេតផង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម