CAMBO REPORT

Popup Advertising5 seconds

Huawei T3 ៧ អ៊ីញ, T3 Plus ៨ អ៊ីញ, និង Huawei nova 2i ត្រឡប់​មក​ជា​មួយ​តម្លៃ​ពិសេស​ និងកញ្ចប់កាដូបន្ថែម!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ទើបតែធ្វើការបញ្ចុះតម្លៃថ្មី ទៅលើផលិតផលរបស់ខ្លួនចំនួន ៣ ម៉ូឌែលនោះគឺថេប្លេត និងទូរសព្ទភ្នែក ៤ Nova 2i ហើយចំពោះការដាក់តម្លៃថ្មី ក្រុមហ៊ុនក៏បានបន្ថែមនូវកាដូ​ បន្ថែមមួយចំនួនផងដែរនូវ រាល់ការជាវទាំងអស់របស់អតិថិជន។ នៅក្នុងនោះរួមមានដូចជា៖


•    Huawei T3 ៧ អ៊ីញ (RAM: 1GB, ROM: 8GB) ៖ តម្លៃត្រឹមតែ ៩៩ ដុល្លារ


•    Huawei T3 ៧ អ៊ីញ (RAM: 2GB, ROM: 16GB) ៖ តម្លៃត្រឹមតែ ១៤៥ ដុល្លារ


•    Huawei T3 Plus ៨ អ៊ីញ (RAM: 2GB, ROM: 16GB) ៖ តម្លៃត្រឹមតែ ១៨៩ ដុល្លារ


•    Nova 2i តម្លៃត្រឹមតែ ២៩៩ ដុល្លារ

 


គួរបញ្ជាក់ផងដែរថា Huawei T3 គឺជាថេប្លេតរបស់ក្រុមហ៊ុន Huawei ដែលមានតម្លៃទាប ជាមួយម៉ាស៊ីនល្មមប្រើ ស្រោបខ្លួនដោយអាលុយមីញ៉ូម និងត្រូវបានបំពាក់មកជាមួយ នឹងអេក្រង់ទំហំ ៧ អ៊ីញ មានកម្រិតបង្ហាញ (600 x 1024 ភិចស៊ែល) និងកម្លាំងម៉ាស៊ីនប្រើឈីប MediaTek ស៊ីភីយូ Quad-Core ល្បឿន 1.3 GHz ជីភីយូ Mali-400 រីឯរ៉េមនិងអង្គផ្ទុកទិន្នន័យវិញ យើងអាចជ្រើសរើសបាន ២ ជម្រើសខាងលើ ទៅតាមតម្រូវការ និងតម្លៃ។ លើសពីនេះ វាក៏មានកាមេរ៉ា ២ មេហ្គាភិចស៊ែលទាំងមុខទាំងក្រោយ ថតបានក្នុងកម្រិត HD និងដំណើរការដោយ Android Marshmallow ស្រោបដោយ EMUI 4.1 និងមានថ្មទំហំ ៣,១០០ មីលីអំពែ។ ចំពោះការជាវ T3 ៧ អ៊ីញលោកអ្នកនឹងទទួលបាន នូវការថែមសម្បកការពារ និងស្គ្រីនការពារផងដែរ។ 

 


ចំណែកឯ Huawei T3 Plus វិញគឺជាថេប្លេតខ្លាំងជាងបន្ដិច និងមានអេក្រង់ធំជាង។ អេក្រង់វាគឺទំហំ ៨ អ៊ីញមានកម្រិតបង្ហាញ HD (800 x 1280 ភិចស៊ែល) បំពាក់ដោយឈីប Snapdragon 425 មានស៊ីភីយូ Quad-Core ល្បឿន 1.4 GHz ជីភីយូ Adreno 308 រ៉េម 2GB អង្គផ្ទុកទិន្នន័យ 16GB ដំណើរការដោយ Android Nougat និងថាមពលថ្ម ៤,៨០០ មីលីអំពែ។ ចំពោះរាល់ការជាវ T3 Plus លោកអ្នកនឹងទទួលបានការថែមជូន កាសប្លូធូ, ថែមសម្បកការពារ និងស្គ្រីនការពារផងដែរ។


ចំណែកឯ Nova 2i អ្នកប្រាកដជាស្គាល់ច្បាស់ហើយ ថាវាគឺជាស្មាតហ្វូនដែលកាមេរ៉ា ៤ គ្រាប់ និងអេក្រង់លាតដំបូងរបស់ក្រុមហ៊ុន Huawei ហើយវាត្រូវបានបំពាក់ជាមួយ នឹងអេក្រង់ទំហំ ៥.៩ អ៊ីញកម្រិតបង្ហាញ Full HD+ (1080 x 2160 ភិចស៊ែល) កាមេរ៉ាក្រោយទំហំ ១៦ + ២ មេហ្គាភិចស៊ែល ខាងមុខទំហំ ១៣ + ២ មេហ្គាភិចស៊ែល និងមានកម្លាំងម៉ាស៊ីនល្មមប្រើផងដែរ។ នៅក្នុងម៉ាស៊ីនវាបំពាក់ឈីប Kirin 659 ស៊ីភីយូ ៨ គ្រាប់ល្បឿន 2.36 GHz + 1.7 GHz រ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB អាចថែមដល់ 256GB និងមានថាមពលថ្មទំហំ ៣,៣៤០ មីលីអំពែ ដំណើរការដោយ Android Nougat ម្យ៉ាងទៀត វាក៏ដំឡើងទៅកាន់ Android Oreo ផងដែរ។ នូវរាល់ការជាវ Nova 2i នៅពេលនេះក្នុងតម្លៃត្រឹមតែ ២៩៩ ដុល្លារប៉ុណ្ណោះ ហើយលោកអ្នកនឹង ទទួលការថែម ដងថតរូប Selfie, កាសធំពាក់ក្បាល, ក្រវិលទូរសព្ទ, អាវយឺត, ស៊ីមស្មាត ដែលមានកញ្ចប់ធំហ្មង រយៈពេល ១២ សប្ដាហ៍ដោយឥតគិតថ្លៃ។


ទស្សនាការបង្ហាញលក្ខណៈសម្បត្តិ Nova 2i ពីខេមបូរីផត៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Huawei Cambodia Tag: ទូរស័ព្ទ