CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត Halo ចេញ​វគ្គ Infinite ថ្មី ដែល​អាច​លេង​នៅ​លើ Windows PC បាន​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អស់រយៈពេល 3 ឆ្នាំកន្លងមក បន្ទាប់ពីហ្គេម Halo ដ៏ល្បីល្បាញបានបញ្ចេញវគ្គទី 5 កាលពីឆ្នាំ 2015 កន្លងទៅ ហើយមកដល់ឆ្នាំ 2018 នេះ ទីបំផុតក្រុម ផលិតហ្គេម 343 Industries បានប្រកាសចេញនូវកំពូលហ្គេម Halo វគថ្មីមួយទៀត មានឈ្មោះថា Infinite តែវានៅមិនទាន់បាន ផលិតរួចរាល់ ដើម្បីត្រៀមចេញ នៅចុងឆ្នាំនេះ នោះទេ គឺយើងត្រូវរង់ចាំ Halo Infinite យូរទៀត ទម្រាំវាចេញលក់។

យោងតាមប្រភពព័ត៌មាន បានចេញផ្សាយឲ្យដឹងថា គឺជាហ្គេមថ្មី មានស្ទីលលេងថ្មី ក្រាហ្វិចថ្មី ដែលត្រូវបានរួមចំនែក នៃផ្នែកមួយនៃ Halo វគ្គចាស់ៗ ក៏ដូចជាឈុតឆាក វគ្គមុនៗ ដោយបង្កើតបានជា ឈុតឆាកថ្មី និងតាមការសំនូមពរ ពីសំណាក់អ្នកលេងហ្គេម នេះផងដែរ។ មិនខុសពីវគ្គមុនៗ នោះទេ ដោយយោងតាមវីដេអូ បង្ហាញឈុតឆាក ជាលើកដំបូងរបស់ Halo Infinite បានបង្ហាញឲ្យយើង ឃើញថា អ្នកលេងហ្គេមនេះ ទាំងអស់ត្រូវដើរតួជា Master Chief ដដែល តែនឹងមានឈុតថ្មី មួកថ្មី ដោយអ្នកត្រូវបន្ត ដំណើរផ្សងព្រេង បន្ទាប់ពីវគ្គ 5 ដ៏អស្ចារ្យ ដើម្បីជួយសង្គ្រោះ កាឡាក់ស៊ី។

 

 

ជុំវិញសាច់រឿងនឹងនាំអ្នកលេងហ្គេមនេះទៅណានោះ 343 Industries ពុំបានបង្ហើបឲ្យដឹងច្រើន នោះទេ ព្រោះ Halo Infinite កំពុងតែស្ថិតនៅដំណាក់កាល ផលិតនៅឡើយ ដោយវាត្រូវបានបង្កើតឡើង នៅលើ Engine រត់ហ្គេមថ្មីឈ្មោះថា Slipspace ធ្វើឲ្យក្រាហ្វិចហ្គេម កាន់តែប្រសើរជាងមុន អាចលេងដល់កម្រិត 4K នៅលើម៉ាស៊ីន Xbox One ថែមទាំងអាច លេងនៅលើ Windows 10 សម្រាប់កុំព្យូទ័រ ទៀតផង។ សម្រាប់ថ្ងៃមកដល់ ពិតប្រាកដ គឺស្ថិតនៅចំនុចសូន្យ នៅឡើយ អាចថា E3 ឆ្នាំ 2019 យើងនឹងទទួលបានដំណឹង បន្ថែមពី Halo Infinite នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម