CAMBO REPORT

Popup Advertising5 seconds

កំពូល​ហ្គេម Gears of War 5 ឆាក​ប្រយុទ្ធ​ថ្មី នឹង​មក​ដល់​ឆ្នាំ 2019 នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនចាំបាច់រង់ចាំយូទៀតនោះទេ ពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រហ្គេម Gears of War ជាច្រើនជំនាន់ កន្លងមកនេះ ដោយ Microsoft បានបង្ហាញជាផ្លូវការ នូវដំណឹងថ្មីៗ នៃការមកដល់របស់ Gears of War វគ្គទី 5 ដែល នាំយកឈុតឆាកប្រយុទ្ធ កាន់តែកន្ត្រាក់អារម្មណ៍ សាច់រឿងប្លែក ពិសេសមានក្រាហ្វិចរស់រវើក ដូចមនុស្សពិតៗអញ្ចឹង។

ជាមួយនឹងហ្គេមវគ្គទី5 ថ្មីនេះ Microsoft ពុំបានបង្ហើបឲ្យបានដឹងច្រើន អំពីវានៅឡើយទេ តែនឹងមានព័ត៌មាន បន្ថែមទៀតនៅពេលក្រោយ ដោយបច្ចុប្បន្ន ក្រុមអ្នកផលិត Coalition បានកំពុងដុតដៃ ដុតជើង ក្នុងការផលិត ហ្គេមនេះឡើង ជាវគ្គបន្តដំណើរ បន្ទាប់ពីវគ្គ 4 កន្លងទៅ។ សាច់ហ្គេមទាំងមូល នៅតែបន្តមាន តួអង្គឈ្មោះ Kait ដដែល ដែលជាតួអង្គ សំខាន់មួយក្នុង Gears of War 4 ដោយត្រូវបន្តដំណើរ ផ្សងព្រេងក្នុង ពិភពគ្រោះថ្នាក់ ក៏ដូចជាកាន់តែប្លែក ជាងមុន ឆាកប្រយុទ្ធកាន់តែប្រសើរ ក្រាហ្វិចរលូន ដូចទស្សនាខ្សែភាពយន្ត សាច់ហ្គេមកន្ត្រាក់អារម្មណ៍ គួរឲ្យចង់លេង ដែលអ្នកលេងហ្គេម ត្រូវឆ្លងកាត់ ឧបសគ្គជាច្រើនរាប់មិនអស់ នៅតាមទីតាំងជាច្រើន ដូចវីដេអូបង្ហាញជាលើក ដំបូងរបស់ Gears of War 5 ដូចខាងក្រោម៖

 

 

Microsoft នឹងប្រកាសចេញ Gears of War វគ្គទី 5 ថ្មីនេះនៅឆ្នាំ 2019 ក្រោយនេះ តែនៅមិនទាន់ ច្បាស់ការថាថ្ងៃ ឬខែណានោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម