CAMBO REPORT

Popup Advertising5 seconds

Forza Horizon វគ្គ 4 ហ្គេម​ប្រណាំង​ឡាន​កប់​ស៊េរី នឹង​មក​ដល់ Xbox One និង PC ចុង​ឆ្នាំនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Forza Horizon គឺជាហ្គេមប្រណាំងឡានដ៏ល្បីល្បាញរាប់សិបឆ្នាំមកហើយ ដែលមានលេង នៅលើម៉ាស៊ីន Xbox និងកុំព្យូទ័រ ហើយឆ្នាំ 2018 នេះ Microsoft បានប្រកាសចេញជាផ្លូវការនូវ ហ្គេមប្រណាំងឡានវគ្គ 4 ថ្មី ជាវគ្គបន្តបន្ទាប់ពី Forza Horizon វគ្គ 3 បានប្រកាសចេញ ចុងឆ្នាំ 2016 កន្លងទៅ។ ខុសពីវគ្គទី 3 កន្លងទៅ ដោយលើកនេះ រាល់អ្នកលេងហ្គេមនេះ ទាំងអស់នឹងផ្លាស់ប្ដូរ ទីតាំងប្រណាំង ទៅកាន់ចក្រភពអង់គ្លេស វិញម្ដង នឹងផ្លាស់ប្ដូរ បទពិសោធន៍លេងហ្គេម ជាមួយផែនទីថ្មី របៀបលេងថ្មី ទិចនិចប្រណាំងថ្មី ឡានថ្មី និងជាច្រើន ផ្សេងទៀត។

Forza Horizon 4 គឺជាហ្គេមប្រណាំងឡានខុសច្បាប់ទម្លាប់ ដែលយកទីតាំងនៅតំបន់ ផ្សេងៗគ្នាជាច្រើន លាយឡំជាមួយនឹង អាកាសធាតុប្លែកៗ ក្រាហ្វិចញ័រប្លោក មានព្រៃ មានភ្នំ ភូមិ ព្រិល ភ្លៀង ភក់ និងជាច្រើន ផ្សេងទៀត ដែលយើងអាចយកឡានឡូយៗ កប់ស៊េរីតម្លៃរាប់លានដុល្លារ ប្រណាំងតាមផ្លូវ ដ៏ស្រស់ស្អាត ជាមួយនឹងអ្នកលេងផ្សេងៗទៀត ជុំវិញពិភពលោក។ ជាងនេះទៅទៀត មិនខុសគ្នាខ្លាំង ពី Forza Horizon 3 នោះទេ យើងក៏អាចបើកឡាន និងម៉ូតូសម្រាប់ផ្លូវ Off-road បានទៀតផង អាចលេងជាមួយមិត្តភក្ដិ ឬប្រកួតទឹកដៃ ជាមួយអ្នកលេង ផ្សេងៗទៀត នៅក្នុងផែនទី Open World ដើម្បីដោះ Quest ឬទៅប្រណាំង ជាមួយអ្នកលេងផ្សេងទៀត ដែលកំពុងលេង ក្នុងពេលជាមួយគ្នា ជុំវិញពិភពលោក។

 

 

គួរបញ្ជាក់ផងដែរថា Forza Horizon 4 នឹងមានលេងតែនៅលើ ម៉ាស៊ីន Xbox ប៉ុណ្ណោះ ហើយបើចង់លេងហ្គេមនេះ ក្នុងកម្រិតក្រាហ្វិច 4K ដែលទទួលបានល្បឿន 60fps នោះគឺតម្រូវឲ្យលេង នៅលើម៉ាស៊ីន Xbox One X តែមួយគត់ ចំនែកកុំព្យូទ័រ នៅមិនទាន់ច្បាស់ នោះទេ។ Forza Horizon 4 នឹងចេញលក់ក្នុងទីផ្សារ នៅថ្ងៃទី 2 ខែតុលា ឆ្នាំ 2018 ខាងមុខនេះឯង ដែលអាចលេងជា Online ជាមួយគ្នាបាន មានន័យថា អ្នកលេងនៅលើ Xbox ក៏អាចប្រណាំងជាមួយអ្នក លេងនៅលើ Windows PC បានដែរ ហើយបើចង់ដឹងថា ក្រាហ្វិចហ្គេមទាំងមូល ស៊ីអារម្មណ៍កម្រិតណានោះ អាចទស្សនាវីដេអូលេង ហ្គេមដូចខាងក្រោមនេះ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 6 days ago
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម