CAMBO REPORT

Popup Advertising5 seconds

Huawei Mate 20 Pro អាច​នឹង​បំពាក់​អេក្រង់ OLED ទំហំ​ដល់ ៦.៩ អ៊ីញ ជាមួយ​នឹង​កាមេរ៉ា ៣ គ្រាប់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការវិវត្តន៍នៃស្មាតហ្វូនអេក្រង់លាត បានមកដល់ចំណុចខ្ពស់ហើយ ដោយពេលនេះ អេក្រង់នៅមានគែមធំ នៅសល់ តិចតួចបំផុត ធ្វើឲ្យអេក្រង់ខាងមុខ មានទំហំធំ ប៉ុន្តែស្ថិតនៅក្នុងរូបរាង យ៉ាងតូចស្រួលកាន់ ហើយចំណែកឯ ផ្នែកកាមេរ៉ាវិញ ក៏មិនធម្មតាដែរ មានក្រុមហ៊ុនមួយចំនួនធំ បានលោតមកដល់ កាមេរ៉ាភ្លោះអស់ហើយ។ ងាកមកក្រុមហ៊ុន Huawei គេតែងតែបញ្ចេញនូវ ទូរសព្ទលំដាប់កំពូល របស់ខ្លួនមួយឆ្នាំ ២ ដង គឺត្រកូល P និងត្រកូល Mate ហើយម្ដងចេញ ២ ម៉ូឌែលគឺ P20/P20 Pro ចំណែកឯចុងឆ្នាំវិញ ក៏មានត្រកូល Mate 20/ Mate 20 Pro ដូចគ្នា។

ការបង្ហាញខ្លួនរបស់ត្រកូល Mate ជារៀងរាល់ឆ្នាំ យើងតែងតែបានឃើញនូវការបន្ថែម យ៉ាងប្រសើរ នៅក្នុងផ្នែក ខាងក្នុងម៉ាស៊ីន ផ្នែកអេក្រង់ និងធ្វើឲ្យផ្នែកទន់ របស់ទូរសព្ទដំណើរការល្អ ជាងមុនផងដែរ ប៉ុន្តែក្រុមហ៊ុន Huawei មិនដែលភ្លេចនោះទេ រឿងកាមេរ៉ា ចុះបើឆ្នាំនេះ P20 Pro មានកាមេរ៉ា ៣ គ្រាប់ទៅហើយ តើ Mate 20 នឹងមានកាមេរ៉ា យ៉ាងណា?

មកដល់ពេលនេះ ព័ត៌មានរបស់ Mate 20/ Mate 20 Pro ចាប់ផ្ដើមធ្វើឲ្យកក្រើក ពិភពស្មាតហ្វូនម្ដងទៀតហើយ បន្ទាប់ពីឮដំណឹងថា iPhone X Plus នឹងបំពាក់អេក្រង់ដល់ ៦.៥ អ៊ីញប្រភេទ OLED ក្រុមហ៊ុន Huawei ក៏បានត្រៀមអាវុធធំ របស់ខ្លួនផងដែរ។ ដោយព័ត៌មានថ្មីៗនេះ បង្ហាញថា Mate 20 Pro នឹងមានទំហំអេក្រង់ ខាងមុខធំមែនទែន លោតដល់ ៦.៩ អ៊ីញឯណោះ ដែលជាអេក្រង់ប្រភេទ OLED កំពុងតែចរចាផ្គត់ផ្គង់មកពីក្រុមហ៊ុន Samsung នៅក្នុងពេល ឆាប់ៗខាងមុខនេះ។ សម្រាប់ Mate 20/ Mate 20 Pro ត្រូវបានគេចាត់ទុកថា នឹងក្លាយជាស្មាតហ្វូន Huawei ដំបូងគេ ដែលនឹងផ្លាស់ប្ដូរយ៉ាងសម្បើម ដោយការបំពាក់ អេក្រង់ធំបែបនេះ ស្ទើរតែប៉ុននឹងថេប្លេត មួយគ្រឿងទៅហើយ ប៉ុន្តែគែមអេក្រង់របស់វា ក៏កាត់មកខ្លី ច្រើនផងដែរ នឹងមិនមានប៊ូតុងចុច នៅខាងមុខទៀត នោះទេ។

សារព័ត៌មានជាច្រើនរំពឹងថា Mate 20 / Mate 20 Pro នឹងបង្ហាញខ្លួនជាផ្លូវការ នៅដើមត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ គឹខែតុលាតែម្ដង ដែលនៅពេលនោះ កាមេរ៉ារបស់វា ក៏នឹងមានចំនួន ៣ គ្រាប់ដូចជា P20 Pro ហើយក៏បង្កើនសមត្ថភាព ឲ្យកាន់តែខ្លាំង ជាងមុនទៀត ហើយយើងក៏បានឃើញ ការបង្ហាញខ្លួន របស់ឈីប Kirin 980 ទំហំ ៧ ណាណូម៉ែត្រ កំពូលថ្មីផងដែរ ជាមួយនឹងកម្លាំងខ្លាំង ជាងមុនច្រើន។

សរុបមក ព័ត៌មានខាងលើចង់បង្ហាញច្រើនអំពីសមត្ថភាព របស់ Mate 20 Pro ដែលវានឹងក្លាយ ជាស្មាតហ្វូនដំបូង ដែលមានអេក្រង់ ដល់ ៦.៩ អ៊ីញឯណោះ ដែលនឹងប្រើប្រាស់ បន្ទះបង្ហាញ OLED ពីក្រុមហ៊ុន Samsung, បំពាក់ឈីបជំនាន់ ចុងក្រោយរបស់ Huawei, និងមានកាមេរ៉ា ៣ គ្រាប់ខ្លាំងជាង P20 Pro ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: WCCF Tech Tag: ទូរស័ព្ទ