CAMBO REPORT

Popup Advertising5 seconds

នេះ​ជា Zenfone 5Q មាន​អេក្រង់​លាត និង​មាន​កាមេរ៉ា​ភ្លោះ​មុខក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីមួយរយៈមុន ក្រុមហ៊ុន Asus បានធ្វើការប្រកាសចេញនូវ ស្មាតហ្វូនជំនាន់ថ្មី ជាខ្សែស្រឡាយ រួមមាន Zenfone 5, Zenfone 5z មានអេក្រង់លាត ថ្ងាសឆក និង Zenfone 5 Lite មានអេក្រង់លាត តែគ្មានថ្ងាសឆក នោះទេ។  ថ្មីៗនេះ Asus ក៏បានបញ្ចេញស្មាតហ្វូន ម៉ូឌែលថ្មីមួយទៀត មានឈ្មោះថា Zenfone 5Q  ដែលវាជាកំណែ អាប់ដេតពី Zenfone 5 Lite  ហើយលក្ខណៈសម្បត្តិ និងរចនាបថរូបរាង ទាំងមូល ក៏មិនខុស ពីគ្នានោះដែរ។

ស្មាតហ្វូននេះ ត្រូវបានផលិតឡើងជាមួយនឹងអេក្រង់លាត មានទំហំ 6 អ៊ីញ ប្រភេទ IPS-LCD ជាមួយកម្រិតបង្ហាញ Full HD+ និងមានកម្រិត Aspect Ratio 18: 9។ Zenfone 5Q  បានភ្ជាប់មកជាមួយ កាមេរ៉ាខាងមុខ ជាកាមេរ៉ាភ្លោះ ដោយមួយគ្រាប់ទំហំ 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 និងមួយគ្រាប់ទៀត អាចថតប្លង់ ទូលាយបាន 120 ដឺក្រេ ចំណែកខាងក្រោយវិញ ជាកាមេរ៉ាភ្លោះមានទំហំ 16 មេហ្គាភិចសែលដូចគ្នា ជាមួយកម្រិត Aperture f2.2 ឯមួយគ្រាប់ទៀត អាចថតប្លង់ទូលាយបាន 120 ដឺក្រេដូចគ្នា និងមានអមមក ជាមួយភ្លើង Flash មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប។ នៅផ្នែក ខាងក្រោមកាមេរ៉ា វាក៏មានទ្រនាប់ ស្កេនម្រាមដៃ រក្សាសុវត្ថិភាពស្មាតហ្វូន អោយកាន់តែទាន់សម័យ មួយកម្រិត ទៀតផងដែរ។

ចំពោះកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 630 របស់ Qualcomm, មាន RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងមានទំហំ 64GB ហើយវាក៏អនុញ្ញាត អោយម្ចាស់របស់វា អាចបន្ថែម ម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែម ដោយមិនចាំបាច់បារម្ភ ពីការផ្ទុកឆាប់ ពេញនោះទេ។

Zenfone 5Q គឺដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់ស្រាប់ មិនមែនប្រើ Android 7.1 Nougat ដូច Zenfone 5 Lite នោះទេ។ វាមានថាមពលថ្មទំហំ 3300 mAh ដែលជាទំហំធំល្មម អាចអោយអ្នកប្រើប្រាស់ បានយូរគួរសម ទាំងការនិយាយ និង លេងបណ្តាញសង្គម អ៊ីនធើណេត ផ្សេងៗ។ ស្មាតហ្វូននេះ មានតម្លៃ 299 ដុល្លារ ចេញពីក្រុមហ៊ុន ហើយសហរដ្ឋអាមេរិច នឹងក្លាយជាទីផ្សារទីមួយ ដែលទទួលបាន វាមុនគេ រួចទើបបន្តទៅទីផ្សារ ប្រទេសផ្សេងៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ