CAMBO REPORT

Popup Advertising5 seconds

បង្ហោះ​រូប​ឬ​វីដេអូ​បន្ត​លើ Instagram បាន​ភ្លាម​ៗ​ដោយ​ប្រើ​កម្មវិធី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកដែលនិយមប្រើប្រាស់កម្មវិធី Instagram ច្បាស់ជាចង់បានកម្មវិធីនេះ មកប្រើប្រាស់ ដោយអ្នកប្រើ Instagram មួយចំនួន តែងចង់យករូប អ្នកដទៃបង្ហោះបន្ត ដូចនេះត្រូវតែមាន កម្មវិធីជំនួយ ទើបអាចធ្វើ បែបនេះបាន។ យើងក៏ចង់ណែនាំ កម្មវិធីមួយ ដល់អ្នកទាំងអស់គ្នា បានស្គាល់ និងអាចទាញយក ទៅប្រើប្រាស់បាន មិនគិតថ្លៃទេ ទាញយកឥលូវសម្រាប់ទុក ប្រើនៅពេលដែល អ្នកត្រូវការបាន។

កម្មវិធីនេះឈ្មោះ Repost for Instagram ដែលវាតម្រូវឲ្យអ្នកភ្ជាប់ ជាមួយគណនី Instagram របស់អ្នក ដើម្បីធ្វើការ ចែករំលែកបន្ត រូបរបស់អ្នកដទៃ ដែលបានបង្ហោះលើបណ្តាញ សង្គមនោះ មកបង្ហោះលើគណនី របស់ខ្លួនឯងវិញបាន តែទាល់តែ គណនីរបស់ម្នាក់នោះ មិនបានដាក់ Private គណនី ទើបយើងអាច Copy link របស់វីដេអូ ឬរូបភាពម្នាក់នោះ មកបង្ហោះបន្តបាន ដូច្នេះកុំមានការ ងឿងឆ្ងល់អី នៅពេលចុច រកពាក្យ Copy link មិនឃើញ នៅលើគណនី Private មួយចំនួន។

 

អ្នកក៏អាចចែករំលែកបន្តបានទាំងរូបភាព និងវីដេអូ រួចអាចប្រើប្រាស់កម្មវិធីនេះ ដូចទៅនឹងកម្មវិធី Instagram អញ្ចឹង។ បើអ្នកចាប់អារម្មណ៍ អ្នកអាចទៅកាន់កន្លែង ទាញយកបាន ដោយចុចអក្សរពណ៌ខៀវ ក្នុងរង្វង់ក្រចក តាមប្រព័ន្ធប្រតិបត្តិការ របស់ស្មាតហ្វូនដែលអ្នកកំពុង ប្រើប្រាស់។ Play Store (Android) និង App Store (iOS)

សរុបមក នេះជាកម្មវិធីមួយដែលពេញនិយម មានចំនួនអ្នកទាញ យកដល់ 10 លានដងនៅលើ Play Store និងនៅលើ App Store ច្រើនជាង 10 លានដងឯណោះ ហើយមានតារាល្បីៗ ជាច្រើន បានប្រើប្រាស់កម្មវិធី ចែករំលែករូបបន្តផ្សេងៗ ទៅលើគណនីរបស់ពួកគេ បានរហ័ស និងមានឡូហ្គូ បង្ហាញពីឈ្មោះគណនី ដែលយើងបានយក រូបនោះមកទៀតផង វាជាការល្អ ដែលអ្នកបង្ហោះបន្ត ចង់រក្សាសិទ្ធិ ដល់អ្នកបង្ហោះដំបូង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 6 days ago
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម