CAMBO REPORT

Popup Advertising5 seconds

Elder Scrolls: Blades ហ្គេម Open World ដែល​បើក​ឲ្យ​លេង Free ត្រៀម​មក​ដល់​សម្រាប់ Android/iOS/PC

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញនេះក្នុងព្រឹត្តិការណ៍ E3 ឆ្នាំ 2018 ក្រុមផលិតហ្គេម Bethesda បានប្រកាសចេញនូវ ហ្គេមថ្មីមួយ មានឈ្មោះហៅជាផ្លូវការថា Elder Scrolls ជាហ្គេម ដែលចេញជាច្រើន វគ្គរួចមកហើយ ដោយក្នុងនោះវគ្គថ្មី មានឈ្មោះថា Blades ត្រូវបានផលិតឡើង ពីចំនុចសូន្យ នឹងត្រៀមចេញឲ្យលេង នៅលើ Platform ជាច្រើន ក្នុងពេលតែមួយ មានន័យថាយើងអាច លេងនៅលើស្មាតហ្វូន ដំណើរការដោយ Android និង iOS បាន ថែមទាំងអាចលេង នៅលើម៉ាស៊ីន Console ដូចជា PS4 និង Xbox One ថែមទាំងមានលេងនៅលើ Windows សម្រាប់កុំព្យូទ័រ លេងបែប VR ទៀតផង។

Elder Scrolls វគ្គ Blade បើយោងតាមរយៈលោក Todd Howard បានប្រកាសឲ្យពិភពលោក ដឹងថា ហ្គេមថ្មីនេះ គឺជាហ្គេមថ្មីស្រឡាង បង្កើតឡើងយ៉ាងពិសេស សម្រាប់ទីផ្សារស្មាតហ្វូន នាពេលបច្ចុប្បន្ន នឹងធ្វើឲ្យអ្នកលេងហ្គេម នៅលើទូរសព្ទទាំងអស់ ទទួលបានបទពិសោធន៍ថ្មី មិនធ្លាប់មាន ពីមុនមក។ ជាក់ស្ដែងហ្គេមនេះ នឹងមានក្រាហ្វិច ញាក់សាច់ ដោយក្រុមអ្នកផលិត Bethesda បានលើកឡើងថា របៀបលេង គឺគ្រាន់តែអូសម្រាមចុះឡើង ឆ្វេងស្ដាំ ដើម្បីលេងហ្គេមនេះ ជាមួយនឹងក្រាហ្វិច ស្រស់ស្អាត អាចលេងបញ្ឈរ ក៏បាន ផ្ដេកក៏បាន ហើយបើនៅខាងក្រៅ (Open World) វិញ ក្រាហ្វិចដែលរត់នៅលើ ផ្ទៃអេក្រង់ទូរសព្ទ របស់យើង គឺមិនចាញ់ក្រាហ្វិច នៅលើម៉ាស៊ីនហ្គេមធំៗឡើយ ដូចវីដេអូខាងក្រោម៖

 

 

Elder Scrolls នឹងនាំអ្នកទៅកាន់ពិភពអាថ៌កំបាំងជាច្រើន ដែលពោរពេញ ទៅដោយឧបសគ្គ និងសត្រូវមានមិនចេះអស់ ដោយដំណឹងបន្ថែម នឹងត្រូវលាតត្រដាង កាន់តែច្បាស់ នៅពេលហ្គេមនេះ ត្រៀមខ្លួនរួចរាល់ ដើម្បីបើកឲ្យទាញយក ទៅលេងដោយមិនគិតប្រាក់ ពីទីផ្សារ Play/App Store។ ចំនែកម៉ាស៊ីន Console និង Windows PC វិញ ក៏ដូចគ្នា គឺសាច់រឿង ការបំពេញបេសកកម្ម គឺដូចគ្នាទាំងស្រុង ដោយខុសបន្តិចបន្តួច ត្រង់ថាអ្នក លេងនៅលើ Windows អាចលេងបែប VR បាន។ The Elder Scrolls: Blades នឹងមកដល់ចុងឆ្នាំ 2018 នេះ តែនៅមិនទាន់ ច្បាស់ថាថ្ងៃ ឬខែណា ឲ្យប្រាកដនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម