CAMBO REPORT

Popup Advertising5 seconds

មាន​ឱកាស​រៀន​ច្រើន​ជាង 30 ភាសា តាម​រយៈ​កម្មវិធី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន អាចរៀនភាសាទូទាំងពិភពលោកបានជាង 30 ភាសា ជាមួយកម្មវិធីរៀនភាសាអន្តរជាតិ ដ៏ល្បីឈ្មោះនេះបាន នៅលើស្មាតហ្វូន, ថេប្លេត និងកុំព្យូទ័រ ដោយមិនប្រកាន់ ពេលវេលា, តំបន់ ឬទីតាំងឡើយ អ្នកអាចសិក្សាបាន ផ្ទាល់ខ្លួនឯង។ លើកចុងក្រោយ តាមការសំណូមពរច្រើន ពីសំណាក់អ្នកចេះ ភាសាអង់គ្លេស បានស្នើរឲ្យ កម្មវិធីនេះ មានវគ្គរៀនភាសាជប៉ុន ដែលពន្យល់ជា ភាសាអង់គ្លេស ទើបទីបំផុត កម្មវិធីនេះបានសម្រេច ក្តីបំណងពួកគេ ដោយបានបញ្ចេញ នូវវគ្គរៀនភាសាជប៉ុន ឡើងមួយទៀត។

មិនចាំបង្អង់យូរ យើងចង់ប្រាប់ថា នេះកម្មវិធី Duolingo: Learn Languages Free ដែលជាកម្មវិធីល្បី ឈ្មោះមួយ មានរៀបចំជាវគ្គរៀន ភាសាផ្សេងៗ ជាវីដេអូខ្លីៗ, មានបង្ហាញជារូបភាព, បង្រៀនសរសេរ ដល់អ្នកប្រើប្រាស់ ទូទាំងពិភពលោក រៀនឆាប់ចាំ និងឆាប់ចេះ។ បន្ថែមនូវវគ្គរៀន ភាសាជប៉ុន និងចាប់ផ្តើមឲ្យប្រើប្រាស់ ឥតគិតថ្លៃ នៅលើប្រព័ន្ធប្រតិបត្តិការ iOS ដែលដំនើរការលើ iPhone, ថេប្លេត iPad ហើយក៏មានលើ ប្រព័ន្ធប្រតិបត្តិការ Android ដែរ។ ជាពិសេសអ្នក ប្រើប្រាស់តាមកុំព្យូទ័រ ក៏អាចចូលទៅកាន់វេបសាយ រៀនភាសានេះបាន ដោយពុំចាំបាច់ ទាញយក កម្មវិធីក៏បាន។ 

 

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ គិតចង់រៀនភាសាផ្សេងៗបន្ថែម នៅពេលទំនេរនោះ អ្នកអាចសាកប្រើ កម្មវិធីនេះបាន ដើម្បីកុំឲ្យទុកពេលវេលា ទំនេរចោល ងាកមករៀនបន្ថែម ក៏អាចបង្កើនចំណេះដឹង របស់អ្នកដែរ។ អ្នកដែលធ្លាប់ប្រើប្រាស់ ប្រាកដជាដឹងច្រើន ពីកម្មវិធីនេះ ណាមួយកម្មវិធីនេះ បន្តអាប់ដេតកាន់តែ ប្រសើរឡើងៗ ដូច្នេះអ្នកធ្លាប់ប្រើ រួចឈប់ប្រើ អាចងាកមកប្រើ ម្តងទៀត ក៏បានដែរ។

 

***Play Store | App StoreWebsite

សរុបមក ចំពោះកម្មវិធីនេះ មានការអាប់ដេតចុងក្រោយ អាចឲ្យមហាជន ទូទាំងពិភពរៀនភាសាផ្សេងៗ បានជាង 30 ភាសា នៅពេលនេះ ហើយចំនួនភាសា នឹងកើនឡើងបន្តបន្ទាប់ទៀត សម្រាប់ឲ្យអ្នកប្រើប្រាស់ ជ្រើសរើស ដើម្បីមានភាពងាយស្រួល ដល់ការសិក្សា ដោយខ្លួនឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម