CAMBO REPORT

Popup Advertising5 seconds

ហ្គេម Dying Light វគ្គ 2 បាញ់ខ្មោច​ដ៏​ស៊ី​អារម្មណ៍ និង​រន្ធត់ ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើប្រិយមិត្តអ្នកអាចចូលចិត្តលេងហ្គេមបែបបាញ់គ្នា ពិសេសហ្គេមមានខ្មោចឆៅ Zombie ប្រាកដជាស្គាល់ ឬធ្លាប់បានឮ ហើយខ្លះក៏ធ្លាប់បានលេងផង ក៏ថាបាន ដែលវាគឺជា ហ្គេមផ្សងព្រេង សម្លាប់ខ្មោចឆៅ ដោះស្រាយបញ្ហា និងជាច្រើនទៀត។ មកដល់ Dying Light 2 ដែលប្រកាសចេញដោយ Microsoft បានកំពុងស្ថិតនៅក្នុង ការផលិតហើយ ដោយមានការចូលរួម សហការជាមួយលោក Chris Avellone ជាអ្នកដឹកនាំផលិត ហ្គេម Fallout កន្លងទៅ ហើយវគ្គទី 2 ថ្មីនេះ នឹងកាន់តែ អស្ចារ្យជាងមុន។

Dying Light 2 នឹងនាំអ្នកទៅកាន់ទីក្រុងដ៏មហាគ្រោះថ្នាក់បំផុតមួយ ពោរពេញទៅដោយខ្មោច Zombie ដែលអ្នកនឹងមាន វត្តមាននៅទីនោះ បន្ទាប់ពីរយៈពេល 15 ឆ្នាំកន្លងទៅ ពេលជម្ងឺរាតត្បាត ឲ្យមនុស្សលើផែនដី ក្លាយជាខ្មោច លែងដឹងក្បាល ដឹងកន្ទុយទៀត។ វគ្គទី 2 នេះនឹងមាន របៀបលេងខុសប្លែក ពីវគ្គទី 1 កន្លងទៅ នេះបើយើងលេងតាម សាច់រឿង ហើយវគ្គថ្មី រាល់ការសម្រេចចិត្ត របស់អ្នកលេង នឹងធ្វើឲ្យប៉ះពាល់ ទៅដល់សាច់រឿង របស់ហ្គេមទាំងមូល ដូច្នេះការសម្រេចចិត្តពីមួយ ដំណាក់កាល ទៅមួយដំណាក់កាល នឹងនាំអ្នកទៅកាន់ សាច់រឿងផ្សេងៗគ្នា តាមការ ជ្រើសរើស។

 

 

អ្នកផលិតបានបន្ថែមទៀតថា Dying Light 2 នឹងធ្វើឲ្យអ្នកលេង ហ្គេមព្រឺសំបុរ បះសក់ក៏ថាបាន ថែមទាំងរន្ធត់ នៅតាមវគ្គនីមួយៗ ជាមួយនឹងខ្មោច Zombie កាន់តែខ្លាំងជាងមុន ដែលអ្នកត្រូវតាំងស្មារតី ឲ្យបានរឹងមាំដើម្បីលេង ហើយបើអ្នកលេង នៅលើអេក្រង់ 4K រួចបើក ក្រាហ្វិចមួយកប់ អមមកជាមួយនឹង ប្រព័ន្ធសម្លេង រណ្ដំទៀតនោះ Dying Light 2 នឹងធ្វើឲ្យអ្នកភ័យ មិនចាញ់មើលរឿង ខ្មោចនោះទេ។ ទោះបីជាយ៉ាងណា ក៏ដោយ ពុំមានដំណឹងផ្លូវការណា ប្រាប់ឲ្យដឹងនោះទេ ថា Dying Light វគ្គ 2 នឹងចេញលក់ នៅថ្ងៃ ខែ ឆ្នាំណា នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម