CAMBO REPORT

Popup Advertising5 seconds

ប្រើ​ជំនួយ​ការ​សម្លេង Siri ជួយ​ឲ្យ Speaker ធម្មតា​ទៅ​ជា​ឆ្លាត​វៃបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើបាសថ្មីៗ ចេញមកមានជំនួយការសម្លេងស្រាប់ យើងក៏ងាយស្រួល ក្នុងការបញ្ជា រីឯបាសស៊េរីចាស់ ដែលគ្មានជំនួយការសម្លេងនោះ ក៏យើងអាចមានវិធី ធ្វើឲ្យការបញ្ជាងាយស្រួល បានដែរ។ នាពេលបច្ចុប្បន្ននេះ សន្ទុះនៃការផលិតបាស បំពងសម្លេងឬ Speaker ដែលមានមក ជាមួយជំនួយការសម្លេង គឺមានច្រើន ព្រោះជំនួយការសម្លេងដូចជា Google Assistant, Amazon, Alexa និងផ្សេងទៀត កាន់តែមានការវិវឌ្ឍន៍ឆ្លាតទៅៗ ហើយក៏មានប្រយោជន៍ច្រើនដែរ សម្រាប់អ្នកប្រើប្រាស់ ដោយការបញ្ជាបាសទាំងនោះបាន តាមការនិយាយ ជំនួសឲ្យការ ទៅចុចផ្ទាល់។

ជាដំបូងយើងត្រូវការស្មាតហ្វូនស៊េរីចាស់ៗហួស 3 ទៅ 4 ឆ្នាំ ដែលអាចប្រើ ជំនួយការសម្លេង Siri បាន ដូច្នេះយើងអាចយកមកភ្ជាប់ ជាមួយបាសបំពង សម្លេងធម្មតា តាមប្លូធុសក៏បាន ឬតាមខ្សែដោត AUX ក៏បានដែរ ហើយយើងនិយាយបញ្ជា តាមស្មាតហ្វូននោះបាន ដោយពុំចាំបាច់ទៅចុចវា ដូចជាការប្តូរ បទចម្រៀង, ចាក់បទចម្រៀង, សួរជាសំនួរទូទៅ, និយាយឆ្លើយឆ្លងគ្នាលេង ជាមួយជំនួយការសម្លេង, ខលទៅកាន់ នរណាម្នាក់ និងការប្រើប្រាស់ទូទៅ។ នៅពេលត្រូវការ ប្រើប្រាស់ យើងគ្រាន់តែហៅ Hey Siri ដើម្បីដាស់ ជំនួយការសម្លេង នេះឡើង និងអាចបញ្ជាវាបាន។

 

ទោះបីជាស្មាតហ្វូនហួសស៊េរីក៏ដោយ ក៏យើងអាចយកវាមក ប្រើប្រាស់បានដែរ ឲ្យតែមានគំនិត ហើយអ្នកខ្លះ ក៏យកស្មាតហ្វូនចាស់ៗ មកធ្វើជាកាមេរ៉ាសុវត្ថិភាព ចាំផ្ទះផងដែរ ដូច្នេះមិត្តអ្នកអាន អាចសាកល្បងបាន ក៏គ្រាន់ជាងការទុក ស្មាតហ្វូនទាំងនោះចោលដែរ ព្រោះលក់ចេញ ក៏មិនបានថ្លៃដដែល និងយកវាមក ប្រើម្តងទៀត ក៏ល្អម៉្យាងដែរ។ យើងក៏អរគុណដល់ Apple ដែលបង្កើតជំនួយការ សម្លេងដ៏ឆ្លាតនៃឡើងមក ដើម្បីឲ្យអ្នកប្រើប្រាស់ ស្មាតហ្វូន iPhone និងថេប្លេត iPad អាចបញ្ជាបានដោយ ភាពងាយស្រួល។

សរុបមក សម្រាប់មិត្តអ្នកអាន ដែលមានស្មាតហ្វូន iPhone ចាស់ៗ ឬហួសស៊េរី ទុកចោល មិនប្រើប្រាស់នោះ អាចយកមក ភ្ជាប់ជាមួយ Speaker ធម្មតាៗ និងប្រើប្រាស់ ជំនួយការសម្លេង Siri ដើម្បីងាយស្រួលបញ្ជា ប្តូរបទចម្រៀង, ចាក់បទចម្រៀង និងបញ្ជាអ្វីផ្សេងៗ ទាក់ទងនឹង Speaker បានដោយការនិយាយ ជំនួសឲ្យការដើរ ទៅចុចផ្ទាល់ ក៏គ្រាន់ជាងយក ស្មាតហ្វូនទាំងនោះ ទុកក្នុងទូចោលដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ចំណេះដឹងទូទៅ