CAMBO REPORT

Popup Advertising5 seconds

Fallout 76 ចេញ​ថ្មី​ធំ​ជាង​មុន 4 ដង នាំ​អ្នក​ផ្សង​ព្រេង​ញាក់​សាច់ ពេល​ផែនដី​កំពុង​ជួប​គ្រោះធំ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពី Fallout 4 បានទទួលជោគជ័យរួចមក ក្រុម Developer បានបន្តអភិវឌ្ឍន៍វគ្គថ្មី ជាសាច់រឿងបន្តពីវគ្គ 4 ដែលបានចេញកាល ពីចុងឆ្នាំ 2015 កន្លងទៅ ដោយវគ្គថ្មីនេះ មានឈ្មោះហៅជាផ្លូវការ ថា Fallout 76 ឈ្មោះថ្មី នឹងនាំអ្នកទៅផ្សងព្រេង កាន់តែញាក់សាច់ កាន់តែសប្បាយ និងកាន់តែ ជក់ចិត្តដិតអារម្មណ៍។ ជាមួយនឹង Fallout 76 ថ្មីនេះ អ្នកលេងហ្គេមទាំងអស់ អាចលេងហ្គេម ដោយតម្រូវឲ្យ ធ្វើការ Online រហូត នេះដោយយោង តាមលោក Todd Howard ជាអ្នកដឹកនាំផលិតហ្គេមនេះ ទាំងមូលជាមួយក្រុម របស់គាត់។

Fallout 76 មានផែនទីធំជាង Fallout 4 ដល់ទៅ 4 ដង ចែកចេញជាតំបន់យក្ស ចំនួន 6 ផ្សេងៗគ្នា នឹងធ្វើឲ្យការផ្សងព្រេង នៅក្នុងផែនទីដ៏ធំ ស្ថិតនៅទិសខាងលិចនៃ Virginia សហរដ្ឋអាមេរិក ដែលពោរពេញដោយឧបសគ្គ និងសត្រូវជាច្រើន កាន់តែជក់ចិត្ត ដិតអារម្មណ៍បន្ថែមទៀត ដោយអ្នកលេងហ្គេមនេះ ទាំងអស់ អាចលេងតាមស្ទីល របស់ខ្លួនចង់បាន មានន័យថាអាចចេញ ទៅកាន់ផែនដី ដែលកំពុងជួបគ្រោះថ្នាក់ធំ ដោយផ្សងព្រេង តែម្នាក់ឯង (Solo Play) ជាមួយនឹងសាច់រឿង បង្កប់មកជាមួយ និងទទួលបាន Level បន្ថែម ដើម្បីពង្រឹងតួអង្គ ឲ្យកាន់តែខ្លាំងជាងមុន ផងដែរ។

 

 

មិនតែប៉ុណ្ណោះ Fallout 76 អនុញ្ញាតឲ្យយើងលេងបែប Online Multi-Players ផងដែរ ដែលអ្នកទិញហ្គេមនេះលេង អាចផ្សងព្រេង ជាមួយមិត្តភក្ដិ និងអ្នកលេងផ្សេងៗទៀត ដើម្បីដោះ Quests តាមវគ្គតម្រូវ ដោយ បច្ចុប្បន្ន Bethesda បានកំពុងរៀបចំ Server ថ្មី សម្រាប់អតិថិជនខ្លួនហើយ ដែលអាចបម្រើទៅដល់ការ កំសាន្តតាម Online បានរាប់សិបឆ្នាំ ដោយគ្មានបញ្ហា។ ជាងនេះទៅទៀត Fallout 76 នឹងបន្ថែមមក ជាមួយនឹង Items ថ្មី សត្រូវថ្មី របៀបលេងថ្មី សាច់រឿងថ្មី ក្រាហ្វិចកាន់តែប្រសើរ និងបទពិសោធន៍លេងហ្គេម កាន់តែពិសេស។

 

 

Fallout 76 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2018 ខាងមុខនេះ ដែលមានឲ្យ លេងនៅលើម៉ាស៊ីន PS4, Xbox One និង Windows សម្រាប់កុំព្យូទ័រ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 6 days ago
ប្រភព: IGN Tag: កម្មវិធី-ហ្គេម