CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ VAIO ត្រលប់​មក​វិញ​ជាមួយ​ស៊ីភីយូ​ជំនាន់​ទី ៨ និង​តម្លៃ​ហួស​ពី​ការគិត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីបាត់មុខមួយរយៈធំ ពេលនេះកុំព្យូទ័រយួរដៃ VAIO បានត្រលប់មកសាជាថ្មីហើយ ប៉ុន្តែម្ដងនេះយើងនឹងមិនឃើញ ស្លាកសញ្ញា Sony នៅលើកុំព្យូទ័រតទៅ ទៀតនោះទេ ដោយសារតែក្រុមហ៊ុន VAIO បានផ្ដាច់ខ្លួន ឯករាជ្យហើយ។ នៅក្នុងព្រឹត្ដិការណ៍ Computex ថ្មីៗនេះក៏បាន ពាំនាំយក VAIO S ស៊េរីឆ្នាំ ២០១៨ មកដាក់បង្ហាញជូន ដល់អ្នកចូលរួមជាច្រើន ផងដែរ ជាមួយនឹងកម្លាំង ខ្លាំងជាងមុន និងមានបច្ចេកវិទ្យាថ្មី មួយចំនួនផងដែរ។

កុំព្យូទ័រយួរដៃ VAIO S នេះនៅតែជាកុំព្យូទ័រ Ultrabook កម្រាស់ស្ដើងដដែល ជាមួយនឹងតួខ្លួន ទាំងមូលស្រោបដោយ លោហៈបែប Sleek និងឆ្លាក់ឡូហ្គោ ដោយម៉ាញ៉េស្យូម ហើយនៅរក្សាទំងន់ របស់កុំព្យូទ័រនៅខ្ទង់ ១ គីឡូក្រាមប៉ុណ្ណោះ ដែលមើលទៅសាកសម ជាកុំព្យូទ័រថ្លៃ មិនចាញ់ MacBook ឡើយ។ អេក្រង់របស់វា ត្រូវបានប្រើប្រាស់ នូវបន្ទះ LCD ដែលមានទំហំ ១៣.៣ អ៊ីញ ជាមួយនឹងកម្រិតបង្ហាញ Full HD (1920 x 1080 ភិចស៊ែល) ហើយនៅកម្លាំងម៉ាស៊ីន របស់វាវិញ ត្រូវបានបែងចែកចេញ ជាច្រើនជម្រើស តាមទឹកលុយ ជាក់ស្ដែង ប៉ុន្តែទាំងអស់សុទ្ធតែ ប្រើប្រាស់ស៊ីភីយូរបស់ Intel Core I ជំនាន់ទី ៨ ដូចជា៖

 

•    បន្ទះឈីប Core i5, រ៉េម 8GB, SSD ទំហំ 256GB (មានតម្លៃ ១,១៩៩ ដុល្លារ)

•    បន្ទះឈីប Core i7, រ៉េម 8GB, SSD ទំហំ 512GB (មានតម្លៃ ១,៥៩៩ ដុល្លារ)

•    បន្ទះឈីប Core i7, រ៉េម 16GB, SSD ទំហំ 512GB (មានតម្លៃ ១,៨៩៩ ដុល្លារ)

•    បន្ទះឈីប Core i7, រ៉េម 16GB, SSD ទំហំ 1TB (មានតម្លៃ ២,១៩៩ ដុល្លារ)

 

ដូចអ្វីដែលយើងបានដឹងហើយថា កុំព្យូទ័រនេះវាស្ដើង អញ្ចឹងហើយវា មិនប្រើប្រាស់ SATA Storage នោះទេ ហើយក៏មិនមាន ក្រាហ្វិច NVIDIA ឬ AMD បន្ថែមនោះដែរ ដោយវាត្រូវបានប្រើប្រាស់ ក្រាហ្វិច Intel HD 620 ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ PCIe SSD នៅលើវា នឹងផ្ដល់ឲ្យអ្នកនូវល្បឿន ដ៏រហ័សទាន់ចិត្ត ជាមួយនឹង Windows 10 Pro។

ម្យ៉ាងវិញទៀត ថ្វីត្បិតតែរូបរាងវាស្ដើង ប៉ុន្តែវាក៏បានបំពាក់ថ្ម Lithium Polymer ធំល្អ ដែលក្រុមហ៊ុនអះអាងថា អាចប្រើប្រាស់ បានដល់ ៨ ម៉ោង ៤៥ នាទីឯណោះ និងមានរន្ធតំណរភ្ជាប់ច្រើន ផងដែរដូចជា USB 3.0 ចំនួន ៣, HDMI, VGA, Network LAN, រន្ធដោតកាស និងរន្ធ mic ផងដែរ។ ចំណែកឯផ្នែក កាមេរ៉ារបស់វា ក៏បានបំពាក់ជាមួយនឹង ស៊េនស័រ CMOS ដែលអាចថតវីឌីអូ ក្នុងកម្រិត HD ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Beebom Tag: កុំព្យូទ័រ