CAMBO REPORT

Popup Advertising5 seconds

Xiaomi ចេញ Mi Gaming Mouse មួយ​គ្រឿង មាន​តម្លៃ​ធូរ​ថ្លៃ និង Optic Sensor ដល់​ទៅ 7200 DPI

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការបង្ហាញខ្លួននៃផលិតផល Gaming របស់ក្រុមហ៊ុន Xiaomi កាន់តែរីកច្រើនទៅហើយ បន្ទាប់ពីបានបង្ហាញខ្លួន Mi Gaming Laptop, Black Shark Gaming Phone កន្លងមកនេះ អញ្ចឹងដល់ពេលដែលគេត្រូវ ពង្រីកផលិតផល Gaming Ecosystem របស់គេវិញ ម្ដងហើយ។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញនូវ Mi Gaming Mouse មួយគ្រឿង ដែលស្ថិតក្នុង Mouse លំដាប់កំពូលតែម្ដង មានគុណភាពផលិតខ្ពស់ ប៉ុន្តែមានតម្លៃខ្ទង់ ៤០ ដុល្លារប៉ុណ្ណោះ។

Mouse មួយគ្រឿងនេះត្រូវបានស្រោបខ្លួនដោយជ័រមានគុណភាព មានវិមាត្របណ្ដោយ ២១៦ x ទទឹង ១៥០ x កម្ពស់ ៤៧ មីលីម៉ែត្រ និងទំងន់ ១៣៧ ក្រាម ហើយយើងក៏អាច ប្រើប្រាស់វា ដោយខ្សែក៏បាន ដោយ USB Wireless ក៏បានដែរ។ ដែលនៅផ្នែកខាងក្នុង របស់វាបានបំពាក់ ជាមួយនឹង Processor ពពួក ARM 32-bit ដែលអនុញ្ញាត ឲ្យកំណត់ល្បឿនរបស់ Mouse បានដល់ ៤ ឯណោះដូចជា 125/250/500/1000 ជាមួយនឹងល្បឿន Tracking ដល់ 150 IPS (Inches per second) និងការបង្កើនល្បឿន 30G ផងដែរ ជាមួយនឹង Optic Sensor របស់គេធំ ដល់ទៅ 7200 dpi ឯណោះ ដែលស្ថិតនៅកម្រិតខ្ពស់ តែម្ដង ដូចនេះ ការចាប់ចំណុច និងល្បឿនរបស់វា គឺត្រឹមត្រូវជាមួយនឹងការ រំកិលបានយ៉ាងប្រសើរបំផុត។ ការរចនារូបរាង ក៏ប្លែកទាក់ទាញដែរ ដោយនៅត្រង់កន្លែង Scroll យើងឃើញមានភ្លើង LED ដែលជាភ្លើង RGB ដេញពណ៌ទៅតាម ការកំណត់ ដែលកាន់តែទាក់ទាញ ថែមមួយកម្រិតទៀត និងអាចប្រើប្រាស់ គ្រប់កុំព្យូទ័រតែម្ដង មិនប្រកាន់ OS មិនថា Mac, Linux ឬ Windows ឡើយ។

Mi Gaming Mouse នេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនហើយ ដោយអ្នកអាចរកទិញ តាមទីផ្សារអនឡាញ បានដូចជា Jingdong, Xiaomi Mall -ល- ជាមួយនឹងតម្លៃត្រឹមតែ ៣៩ ដុល្លារប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Beebom Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ