CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​រូប​រាង Case របស់ Galaxy Note 9 ដែល​ទើប​បែកធ្លាយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ ក្រុមហ៊ុន  Samsung នឹងធ្វើការបញ្ចេញស្មាតហ្វូន លំដាប់កំពូល ត្រកូល Note ជំនាន់ថ្មីរបស់ខ្លួន មកបង្ហាញអោយ គ្រប់គ្នាបានឃើញ និងបានទិញយក ទៅប្រើប្រាស់ នោះគឺ Galaxy Note 9។ យ៉ាងណា កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានប្រភពមួយ បានបង្ហាញពី រូបរាង Concept របស់ Galaxy Note 9 ដែលនឹងចូលមក ស្នងតំណែងបន្តពី Galaxy Note 8 អោយគ្រប់គ្នា បានឃើញរួចមក ហើយដែរ។

បើទោះបីជា Samsung មិនទាន់ដល់ថ្ងៃដាក់បង្ហាញ Galaxy Note ជំនាន់ថ្មី ក៏ពិតមែន ប៉ុន្តែថ្ងៃនេះ ស្រាប់តែមាន ប្រភពមួយ បង្ហាញរូបរាង Case នៃស្មាតហ្វូននេះ បានចេញមុន បាត់ទៅហើយ។ យោងទៅតាម រូបភាពនេះ យើងសង្កេតឃើញថា រចនាបថផ្នែក ខាងក្រោយ គឺត្រូវបានគេរចនា ខុសពីលើកមុនបន្តិច ត្រង់កន្លែងកាមេរ៉ា ដោយវានៅតែ មានកាមេរ៉ាភ្លោះ បែបផ្តេកដូច Note 8, មានអមដោយភ្លើង Flash LED មួយគ្រាប់ និងស៊េនស័រ វាស់ចង្វាក់បេះដូង ដូចមុនអញ្ចឹងដែរ។ ប៉ុន្តែត្រង់កន្លែងស៊េនស័រ ស្កេនម្រាមដៃ មិនស្ថិតនៅជួរ ជាមួយកាមេរ៉ាទៀតនោះ គឺវាស្ថិតនៅផ្នែក ខាងក្រោមកាមេរ៉ាវិញម្តង។ វាហាក់ដូចជា មិនខុសគ្នា ពីរូបរាងគម្រូ ដែលយើងបាន ចុះផ្សាយ កាលពីប៉ុន្មានថ្ងៃមុននោះ ប៉ុន្មានទេ ហើយខាងក្រោមនេះ ជារូបភាពថត Case ដែលគេថតបាន៖


សរុបមក រូបរាង Case គម្រូនេះ គ្រាន់តែអាចបញ្ជាក់បាន ថាម៉ូឌែល Galaxy Note 9 ឆ្នាំនេះ អាចមានរាងនៅផ្នែក ខាងក្រោយ ដូចរូបភាព ដែលគេថតបាន ពីខាងលើ និងដូចព័ត៌មាន ដែលយើងបាន ចុះផ្សាយ កាលពីប៉ុន្មាន ថ្ងៃមុនអញ្ចឹងដែរ មិនខុសគ្នានោះទេ។ យ៉ាងណា បើអ្នកកំពុងតែ ទន្ទឹងរង់ចាំ ការបង្ហាញខ្លួនរបស់ Galaxy Note ជំនាន់ថ្មីខាងលើ អ្នកអាចត្រូវ រង់ចាំបន្តិចទៀត គឺចាំព័ត៌មាន ផ្លូវការពី Samsung តែម្តងទៅ ទើបអាចប្រាកដ ក្នុងចិត្តបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ