CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Philips បាន​ពាំនាំ​យក​ម៉ូនីទ័រ​ថ្មី ២ ម៉ូឌែល មក​បង្ហាញ​ក្នុង​ព្រឹត្តិ​ការណ៍ Computex!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការបង្ហាញផលិតផលថ្មី និងបច្ចេកវិទ្យារបស់ក្រុមហ៊ុននានា នៅក្នុងកោះតៃវ៉ាន់ ក្នុងព្រឹត្តិការណ៍ Computex បានធ្វើទៅយ៉ាង រលូនតែម្ដង ហើយយើងក៏បានឃើញ ក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រនានា បានពាំនាំមកនូវ ទស្សនីយភាពយ៉ាងកក្រើកផងដែរ។ ចំណែកឯក្រុមហ៊ុន Philips ក៏បានពាំនាំយក ផលិតផលរបស់ខ្លួន ចំនួន ២ គ្រឿង មកដាក់តាំងបង្ហាញផងដែរ នោះគឹម៉ូនីទ័រ សម្រាប់កុំព្យូទ័រ និងគ្រឿង Peripheral មួយចំនួយទៀត ដូចជា Keyboard ជាដើម ប៉ុន្តែពួកវាមិនសូវ មានអ្វីភ្ញាក់ផ្អើលឡើយ គ្រាន់តែម៉ូនីទ័រ របស់វាគួរឲ្យ ចាប់អារម្មណ៍។

សម្រាប់ម៉ូនីទ័រលំដាប់ខ្ពស់ វាជាម៉ូនីទ័រមានទំហំ ៣៤ អ៊ីញកោង ដែលប្រើប្រាស់បន្ទះ បង្ហាញជាប្រភេទ MVA LCD មិនមែន IPS នោះទេ ដែលអេក្រង់ប្រភេទនេះ ប្រើប្រាស់ W-LED ជាមួយនឹងកម្រិត បង្ហាញរូបភាព WQHD (3440 x 1440 ភិចស៊ែល) ដែលបញ្ចេញពណ៌ បានបានច្បាស់ បង្ហាញក្នុងទំហំមុំ ១៧៨ ដឺក្រេ ល្អបំផុតសម្រាប់អ្នកត្រូវការ ប្រើប្រាស់ទៅលើកិច្ចការ ឌីស្សាញ និងកាត់តវីឌីអូ ដែលមាន Tool ច្រើន សម្រាប់ប្រើប្រាស់។ ម៉ូនីទ័រនេះ មានកម្រិតពន្លឺ ៣០០ នីត និងពណ៌ Contrast ច្បាស់ផងដែរ គួរឲ្យស្ដាយ ដែលសាច់ល្បឿនរូបភាព របស់វាត្រឹមតែ ៦០ ហឺត ធម្មតាប៉ុណ្ណោះ ដូចនេះវាមិនសូវ ទាក់ភ្នែកអ្នកចូលចិត្ត លេងហ្គេមបាននោះទេ ហើយវាអាចប្រើប្រាស់ បានចាប់ពី Windows 7 ឡើងទៅ និងប្រើប្រាស់ ជាមួយ Mac OS ក៏បានដែរ តាមរយៈរន្ធដោត មួយចំនួនដូចជា DisplayPort 1.2, HDMI 2.0, USB-C, USB 3.0 ចំនួន ៣, រន្ធអូឌីយ៉ូ, រន្ធដោតកាស -ល-។

នៅក្នុងនោះ ក្រុមហ៊ុនក៏បានបំពាក់មកជាមួយឧបករណ៍បញ្ចេញ សម្លេងកម្រិត ៥ វ៉ាត់ ២ គ្រាប់មកភ្ជាប់ក្នុងម៉ាស៊ីន ម៉ូនីទ័រផងដែរ ដែលងាយស្រួល ក្នុងការប្រើប្រាស់ មិនចាំបាច់ប្រើប្រាស់ឧបករណ៍ បំពងសម្លេងខាងក្រៅ។ ចំណែកឯលក្ខណៈពិសេស ចុងក្រោយគឺ USB-C សម្រាប់ដោត ជំនួសឲ្យឧបករណ៍ Dock Station មានន័យថា ប្រសិនបើអ្នកមាន ទូរសព្ទដែលទ្រទ្រង់ ជាមួយនឹង Dock អ្នកអាចដោតចូលកុំព្យូទ័រនេះ ដោយផ្ទាល់បាន។

ចំណែកឯម៉ូនីទ័រតូចវិញ វាក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ ប៉ុន្តែត្រូវបានបំពាក់នូវគ្រឿង ខាងក្នុងទាបជាងបន្ដិចបន្ដួច ដូចជាបានបំពាក់ជាមួយ នឹងអេក្រង់ IPS LCD ដែលមានទំហំ ២៧ អ៊ីញ មិនមែនកោង នោះទេ ហើយកម្រិតបង្ហាញ ក៏ខ្ពស់គួរសមដែរ ដល់ទៅ QHD (2560 x 1440 ភិចស៊ែល) ជាមួយនឹងកម្រិតពន្លឺ បានដល់ ៣៥០ នីត និង contrast 1000:1 និងសាច់ល្បឿនបង្ហាញ ៦០ ហឺតដូចគ្នា។ វាក៏ត្រូវបានបំពាក់ មកនូវរន្ធបំពងសម្លេង ២ វ៉ាត់ចំនួន ២ គ្រាប់ មានរន្ធដោតច្រើន ដូចជា DisplayPort, HDMI, USB-C ដែលទ្រទ្រង់ Dock ដូចគ្នា, USB-A 3.1 ចំនួន ៣ និងរន្ធដោត Audio, រន្ធដោតកាស -ល-។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ