CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​រូប​រាង​គម្រូ iPad Pro ជំនាន់​ថ្មី អាច​នឹង​ធ្វើ​អោយ​អ្នក​ពេញ​ចិត្ត​ស្តូក​តែម្តង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ឆ្នាំ 2018 នេះ ក្រុមហ៊ុន Apple អាចនឹងធ្វើការ ដាក់បង្ហាញផលិតផល ថេប្លេតជំនាន់ថ្មី របស់ខ្លូន ទៅកាន់មនុស្ស ទូទាំងពិភពលោក អោយបានឃើញ និង បានទិញយក ទៅប្រើប្រាស់។ កន្លងមក យើងក៏ធ្លាប់ទទួលបាន ព័ត៌មានលេចធ្លាយ ពាក់ព័ន្ធនឹង iPad ជំនាន់ថ្មី ជាមួយនឹងលក្ខណៈសម្បត្តិ និងចំនុចមួយចំនួន របស់វា។

យ៉ាងណា ថ្មីៗនេះ យើងក៏ទទួលបានព័ត៌មានមួយទៀត បង្ហាញពីរូបភាព រូបរាងគម្រូ ដែលគ្រប់គ្នា តែងហៅថា Concept នោះ ដើម្បីអោយអ្នកអាច ពិចារណាបានថា ប្រសិនបើវាមានរចនាបថ អញ្ចឹងមែន តើអ្នកនឹងពេញចិត្តទេ?

ពិតមែនហើយ រចនាបថរូបរាង Concept ដែលគេបានបង្ហាញពី ផ្ទៃខាងមុខនៃ iPad Pro ជំនាន់ថ្មីរបស់ Apple នេះ គឺមានចំនុចពិសេស និងប្លែកភ្នែកជាង iPad Pro ជំនាន់មុន ដោយលើកនេះ វាត្រូវបានគេឌីហ្សាញ ផ្នែកអេក្រង់លាតកាន់តែធំ ចំណែកគែមធ្វេងស្តាំ និងគែមលើក្រោម ក៏បានកាត់បន្ថយ អោយនៅសល់ តិចមែនទែន ឯទំហំគែមនោះ ក៏ប៉ុនគ្នាផងដែរ។ ចំនុចពិសេសមួយទៀត នៅត្រង់ផ្នែកកាមេរ៉ា ខាងមុខ យើងឃើញមាន រង្វង់កាមេរ៉ាចំនួន 2 គ្រាប់ ដោយមួយគ្រាប់ អាចជាកាមេរ៉ា ថតស៊ែលហ្វី និងមួយគ្រាប់ទៀត អាចជាស៊ែនស័រ ស្កេនមុខ ដែលយើងហៅថា Face ID នោះ។ កុំអោយខាតពេលយូរ សូមទស្សនារូបភាព Concept ទាំងនេះ ជាមួយយើង ដូចខាងក្រោម៖


ក្រៅពីរូបរាងគម្រូទាំងនេះហើយ វាក៏នៅមានរូបភាពមួយសន្លឹកទៀត បង្ហាញពីការឌីហ្សាញ រចនាបថរូបរាងគម្រូ ផ្នែកខាងមុខនៃ iPad Pro ដែលមានអេក្រង់លាត និងមានលយថ្ងាសឆក ជាមួយរង្វង់ កាមេរ៉ាចំនួន 2 គ្រាប់ ដោយមួយគ្រាប់ អាចជាកាមេរ៉ា ថតស៊ែលហ្វី និងមួយគ្រាប់ទៀត អាចជាស៊ែនស័រ ស្កេនមុខ (Face ID) ដូច iPhone X អញ្ចឹងដែរ។ នេះជាការ ប្រៀបធៀបគ្នា រវាងរូបរាង Concept របស់ iPad Pro អេក្រង់លាត គ្មានឆក និងមានឆក ថាតើមួយណា គួរជាទីពេញចិត្តជាង?



សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ iPad Pro ជំនាន់ថ្មី ដែលត្រូវបានគេ ឌីហ្សាញប៉ុណ្ណោះ ហើយយើង ក៏មិនអាចសនិដ្នាន បានដែរថា តើវាអាចនឹងដូច ទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណានោះដែរ។ ចំពោះរូបភាព ប្រៀបធៀប រវាងរូបរាង Concept របស់ iPad Pro ដែលមានអេក្រង់លាត គ្មានឆក និងមានឆក វាស្អាតមួយបែប រៀងខ្លួន តែខ្ញុំគិតថា អេក្រង់លាត អត់ឆក វាពិតជាស្អាតជាងហើយ សូម្បីអ្នកទាំងអស់គ្នា ក៏អាចគិត ដូចជាខ្ញុំដែរ។

យ៉ាងណាក៏ដោយ Cambo Report ក៏មិនហ៊ានសន្និដ្ឋានបានទេថា ចំនុចដែលគេបានបង្ហាញពី ផ្ទៃខាងមុខនៃ iPad Pro ជំនាន់ថ្មីរបស់ Apple ទាំងប៉ុន្មានខាងលើ នឹងចេញមកដូចរូប Concept ឬអត់នោះដែរ? ដូច្នេះយើងមាន តែរង់ចាំមើល ការប្រកាស ជាផ្លូវការពី Apple តែម្តងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Phone Arena Tag: ថេប្លេត