CAMBO REPORT

Popup Advertising5 seconds

ស្ងាត់ៗ MediaTek ចេញគម្រោងបន្ទះឈីបទ្រទ្រង់សេវា 5G បាត់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន Qualcomm, Intel, Samsung, Huawei ក្រុមហ៊ុន MediaTek ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប ដ៏ល្បីល្បាញផងដែរ សម្រាប់ឧបករណ៍ចល័ត និងបានបោះជំហ៊ានចូលទៅ កាន់បច្ចេកវិទ្យាថ្មីបន្ថែម ឲ្យដើរទាន់ជំនាន់ផងដែរ។ កន្លងមកនេះ បន្ទះឈីបរបស់ MediaTek យើងមិនដែលឃើញស្ថិត នៅតារាងឈីបកំពូលនោះទេ ពោលភាគច្រើនមានបំពាក់ តែនៅលើលំដាប់មធ្យម និងលំដាប់បង្គួរប៉ុណ្ណោះ ហើយបើទោះជាឈីប កំពូលរបស់គេ ក៏មិនអាចប្រៀបធៀបជាមួយ នឹងឈីបកំពូលរបស់ Qualcomm, Samsung និង Huawei បានដែរ។ ចុះតើឈីបរបស់ MediaTek បានបន្ថែមអ្វីខ្លះនៅក្នុងឆ្នាំនេះ?

 


ការបង្ហាញខ្លួនបច្ចេកវិទ្យាថ្មីរបស់ MediaTek នៅក្នុងព្រឹត្តិការណ៍ Computex 2018 ក្នុងប្រទេសតៃវ៉ាន់ថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញគម្រោងបន្ទះឈីប 5G របស់ខ្លួនហើយ ថ្វីត្បិតតែវាជាឈីបលំដាប់បង្គួរក៏ពិតមែន ប៉ុន្តែសម្រាប់បច្ចេកវិទ្យាថ្មី គេបានធ្វើឲ្យដើរទាន់សម័យកាលជានិច្ច។ បន្ទះឈីបដំបូងរបស់ MediaTek ដែលនឹងត្រូវបំពាក់បច្ចេកវិទ្យា Modem ទ្រទ្រង់សេវា 5G នោះគឺឈីប Helio M70 ដែលវានឹងប្រើប្រាស់បច្ចេកវិទ្យា Modem ដូចជា Snapdragon X50 ដែលល្បឿនអ៊ីនធើណេតរបស់វា នឹងលោតដល់ល្បឿន ៥ ជីហ្គាប៊ីតក្នុងមួយវិនាទី ដែលជាកម្រិតអាចហៅថា 5G Connectivity បានហើយ។ បន្ទះឈីបថ្មីនោះ ត្រូវបានប្រើប្រាស់ស្ថាបត្យកម្ម ផលិតត្រឹមតែទំហំ ៧ ណាណូម៉ែត្រប៉ុណ្ណោះ នឹងត្រៀមផ្គត់ផ្គង់ទៅដល់ ក្រុមហ៊ុនផលិតទូរសព្ទ ដែលជាដៃគូរសហការ ទូរសព្ទលំដាប់បង្គួរជាច្រើននៅក្នុងឆ្នាំ ២០១៩ ដូចជា Nokia, NTT Docomo, China Mobile, និង Huawei ផងដែរ។

 

មិនត្រឹមតែផ្ដោតសំខាន់ទៅលើ ប្រព័ន្ធ 5G ប៉ុណ្ណោះទេ ប៉ុន្តែឈីបនេះ ក៏ទ្រទ្រង់បច្ចេកវិទ្យា 3GPP ថ្មីផងដែរ ដែលនេះគឺ ប្រព័ន្ធអ៊ីនធើណេតជំនាន់ទី ៣ ដែលយើងបានប្រើប្រាស់ ជាយូរឆ្នាំណាស់មកហើយ នឹងត្រូវបន្ថែមកម្លាំងថ្មី ដំណើរការបានលឿនជាងមុន ហើយក៏មិនសូវស៊ី Data យើងច្រើនដូចជា 5G នោះទេ។

 


លើសពីនេះទៀត ក្រុមហ៊ុនក៏បានសន្យា យ៉ាងមុតមាំផងដែរថា ចាប់ពីឆ្នាំ ២០២០ ទៅដល់ ២០២២ ក្រុមហ៊ុននឹងព្យាយាម អភិវឌ្ឍន៍បច្ចេវិទ្យាប្រព័ន្ធ 5G នេះទៅដល់បន្ទះឈីប លំដាប់ទាបៗរបស់ខ្លួន ឲ្យទូរសព្ទទាំងអស់បានប្រើប្រាស់ មិនថាទូរសព្ទតម្លៃខ្ទង់ ១០០ ដុល្លារក៏មានសមត្ថភាព ប្រើប្រាស់បានផងដែរ។ អញ្ចឹងសម្រាប់អ្នកដែលរង់ប្រព័ន្ធ 5G ថ្មីនេះ អាចនឹងរីករាយជាមួយ សម័យអ៊ីនធើណេត 5G នាយុគសម័យថ្មីនេះ ទម្រាំតែក្រុមហ៊ុនផ្ដល់ សេវាទូរសព្ទនៃប្រទេសយើង អភិវឌ្ឍន៍ប្រព័ន្ធ 5G ពេលនោះ ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប អភិវឌ្ឍន៍ចេញហើយល្មមប្រើ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: XDA Developer Tag: ទូរស័ព្ទ