CAMBO REPORT

Popup Advertising5 seconds

កំពូល​ហ្គេម Anthem នឹង​ចេញ​ឲ្យ​លេង​ជា​ផ្លូវ​ការ នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2018 នេះទីបំផុត EA បានលាតត្រដាងកំពូលហ្គេមស៊េរីថ្មី ដែលអ្នកលេងហ្គេម ជាច្រើនបានទន្ទឹងរង់ចាំ ជាងមួយឆ្នាំកន្លង ទៅនេះហើយ ដែលវាមានឈ្មោះហៅ ជាផ្លូវការថា Anthem ជាហ្គេមបែបបាញ់គ្នា Open World ស្ថិតក្រោមការ អភិវឌ្ឍន៍របស់ក្រុម ផលិតហ្គេម Bioware ដែលជាអ្នក ផលិតហ្គេម Mass Effect ផងដែរ។ សម្រាប់ឆ្នាំនេះ ដំណឹងផ្លូវការត្រូវបានប្រកាស ជាផ្លូវការ ក្នុងព្រឹត្តិការណ៍ E3 ដែល Anthem នឹងចេញលក់ ដោយបើកឲ្យលេងជាផ្លូវការ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ 2019 ខាងមុខនេះ។

Anthem គឺជាហ្គេមផ្សងព្រេងបាញ់គ្នា បែបវិទ្យាសាស្ត្រ (Shared-World Role-Play) ជាមួយអ្នកលេង ផ្សេងៗទៀត ឬអាចលេងជាមួយ មិត្តភក្ដិបានគ្នា 4 នាក់ បាញ់ជាមួយ សត្វចម្លែក ពពួក Alien និងគូសត្រូវ ផ្សេងៗទៀត ដែលនឹងត្រូវលាតត្រដាង បន្ថែមក្នុងរយៈពេល ដ៏ខ្លីខាងមុខ ជាមួយនឹងក្រាហ្វិច ញាក់សាច់ និងប្រព័ន្ធ សម្លេងជុំវិញ Surround Sound ធ្វើឲ្យការលេងហ្គេមនេះ កាន់តែជក់ចិត្ត។ ទោះបីជាយ៉ាងណា ក៏ដោយ Anthem មិនមែនជាហ្គេម Offline នោះទេ ផ្ទុយទៅវិញ ដើម្បីលេងហ្គេមនេះ បាន Bioware បានប្រាប់ថាអតិថិជន ត្រូវធ្វើការ Online ដើម្បីលេងវាបាន។ វាអាចជាចំនុចមួយ ដែលអតិថិជន របស់ EA កំពុងទន្ទឹងរង់ចាំហ្គេមនេះ ខកចិត្តបន្តិចហើយ តែ Anthem អាចលេងតែម្នាក់ឯង បានដែរ មានន័យថាយើងអាចលេង Anthem ជាមួយអ្នកលេងផ្សេងៗទៀត ជុំវិញពិភពលោក ដើម្បីបំពេញបេសកកម្ម ទាំងអស់គ្នា មានឆ្លងវគ្គកូនចៅ និងមេយក្សធំៗទៀតផង ដូចវីដេអូខាងក្រោម៖

 

 

Anthem នឹងចេញឲ្យលេងតែនៅលើ PS4, Xbox One និង PC Windows ប៉ុណ្ណោះ ដោយប្រិយមិត្ត មានចំណាប់អារម្មណ៍ ចង់លេងហ្គេមនេះ អាចចាប់ផ្ដើមកុម្ម៉ង់ទុកមុន បានហើយសម្រាប់ Standard Edition ចំនែក Anthem Legions of Dawn Edition នឹងចេញលក់ ឆ្នាំក្រោយ ដោយបន្ថែមមក ជាមួយនឹងវត្ថុបន្ថែមក្រៅ ដែលធ្វើឲ្យតួអង្គ ហ្គេមកាន់តែលេចធ្លោ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 1 week ago
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម